ការពិតនៅពីក្រោយព្រឹត្តិការណ៍សិប្បនិម្មិត ១៨ សីហា

លោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការមួយរូប​ត្រូវបានអន្ដរជាតិប្រសិទ្ធនាមថា ជាបុរសខ្លាំងដើរបញ្ច្រាសទិស។ អស់រយៈពេលជិត៤០ឆ្នាំក្នុងអំណាច មេដឹកនាំរូបនេះបានប្រើប្រាស់គ្រប់វិធីសាស្ដ្រ និង មធ្យោបាយ​ សំដៅកម្ចាត់ដៃគូ នយោបាយទាំងក្នុង​ និងក្រៅបក្ស ដូចជាគណបក្សប្រឆាំង និងផ្ទៃក្នុងបក្សរបស់ខ្លួន។

យុទ្ធសាស្ដ្រមួយ ដែលគេសង្កេតឃើញនិយមប្រើ គឺការបង្កើតព្រឹត្តិការណ៍​សិប្បិនិម្មិត៖​

(១). ព្រឹត្តិការណ៍ថ្ងៃទី ‌-៦ ខែកក្កដា ឆ្នាំ១៩៩៧ ដោយបានចោទប្រកាន់ភាគីហ្វុនស៊ិនប៉ិចថា បាននាំចូលអាវុធ​ខុសច្បាប់ និងកៀរគរទាហានខ្មែរក្រហម ចូលក្រុងភ្នំពេញ​ដើម្បីកម្ចាត់ខ្លួន ទាំងដែលគណបក្សហ្វុនស៊ិនប៉ិច​ ជាអ្នក​ឈ្នះ​ឆ្នោត​ដឹកនាំរដ្ឋាភិបាល។

(២). ព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធជាមួយថៃ ដែលបានចាប់ផ្តើមក្នុង ខែមិថុនា ឆ្នាំ២០០៨ ជុំវិញ​បញ្ហាប្រាសាទ ព្រះវិហារ​ និងតំបន់ ៤.៦ គីឡូម៉ែត្រ នៃប្រាសាទព្រះវិហារ ដើម្បីបំផុសគំនិតជាតិនិយម និង ទាក់ទាញសំឡេងគាំទ្រ ពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតនីតិកាលទី៤ (ក្រោយការបោះឆ្នោត លោក ហ៊ុន-សែន លែងខ្វល់ រីឯភាគីថៃនៅ តែបន្តគ្រប់គ្រងតំបន់ ៤.៦​ គីឡូម៉ែត្រនោះដដែល​ បើទោះបីជាតុលាការ មជ្ឈត្តការអន្តរជាតិ បានសម្រេចឲ្យកម្ពុជា ឈ្នះក្ដីក៏ដោយ )។

(៣). ព្រឹត្តិការណ៍ប៉ះទង្គិចផ្នែកយោធាជាមួយឡាវ​ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នំា២០១៧ ដើម្បីសម្ញែងកម្លាំងធោយាដែល ស្មោះស្ម័គ្រ និងលេងល្បែងជាតិនិយមក្លែងក្លាយដើម្បីទប់ស្កាត់ និងគម្រាមកំហែងការងើបតវ៉ាពីប្រជាពលរដ្ឋ ដែលបានដឹងពីផែនការត្រៀមរំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រជែងដ៏មានឥទ្ធិពល និងប្រជាប្រិយ បំផុត។ ទីបំផុត សង្រ្គោះជាតិបានត្រូវរំលាយយ៉ាងប្រាកដ។

ត្រឡប់មកមើលពីភាពជាក់ស្តែងដែល លោក ហ៊ុន សែន ចង់បានពីព្រឹត្តិការណ៍១៨​ សីហា គឺ៖

(១). កម្ចាត់សំឡេងរិះគន់, ពលរដ្ឋសកម្ម, អង្កការសង្គម ស៊ីវិល និងសមាជិកគណបក្សប្រឆាំង ដោយសារតែ បារម្ភពី ចលនាតវ៉ាដូចករណីនៅបង់ក្លាដែស។

យោងតាមអង្គការលីកាដូ នៅក្នុងប្រតិបត្តិការណ៍នេះ មនុស្សជាង៦០នាក់ត្រូវបានចាប់ពង្រាត់ (Kidnapped) និង ចោទប្រកាន់ (Charged) ពាក់ព័ន្ធទៅនឹងបញ្ហា CLV-DTA ដែលត្រូវផ្ដន្ទាទោសចន្លោះពី ៥ ទៅ​​ ១០ឆ្នាំ។  ​សហគម អន្ដរជាតិ បានសំដែងការសោកស្ដាយទៅនឹងចំណាត់ការខ្វះការទទួលខុសត្រូវ ដោយបានចាប់ពង្រាត់ មនុស្សគិតទុក ជាមុន។ យុវជនសកម្មចំនួន៩នាក់ បានចាប់ពង្រាត់  (ស្ដ្រី៧នាក់) អាយុចន្លោះពី១៩ ដល់ ៣០ឆ្នាំ។ ក្នុង ចំណោម៩នាក់នេះ មាន២នាក់បង្ខំចិត្តសារភាព ដោយសារ មិនអាចទ្រាំទ្របានទៅនឹងការរស់នៅ ក្នុងពន្ធនាគារ ដែលខ្វះខាតអាហារហូបចុក និងភាព លំបាកនៃការទៅជួបសួរសុខទុក្ខពីសំណាក់គ្រួសារ សាច់ញាតិ។ ដើម្បីដោះដូរទៅនឹងការរស់នៅក្រៅ ឃុំត្រូវព្រមទទួលចាត់ទុកថាទង្វើរបស់ខ្លួនខុស, សុំចូលរួមជាមួយគបក្សប្រជាជនកម្ពុជា និងទម្លាក់កំហុសបន្ថែមទៅ កាន់អ្នកដទៃយ៉ាងហោចឲ្យបានម្នាក់។

(២). ផ្តួលប៉ូលនយោបាយផ្ទៃក្នុងបក្ស (ជាក់ស្តែង កាលពីថ្ងៃទី១៨ និង១៩ ខែសីហា លោក ស ខេង និងកូនប្រុស គឺ លោក ស សុខា បានចេញ សេចក្ដីថ្លែងការណ៍ផ្ទួនៗគ្នា បដិសេធពីចេតនាប្រជែងអំណាចជាមួយត្រកូល ហ៊ុន ហើយ ភាគី ទាំងពីរបានសម្ញែងកម្លាំងបំពាក់ដោយអាវុធទំនើបៗ​ ដាក់គ្នាទៅវិញទៅមក ដែលលើសពីកម្រិតនៃការទប់ស្ដាត់ ការតវ៉ារបស់ប្រជាពលរដ្ឋ)។

(៣).  គម្រាមកំហែងព្រះមហាក្សត្រ ដោយបំភ្លៃព័ត៌មានថា ព្រះមហាក្សត្រអំពាវនាវឲ្យយុវជនចេញការពាររាជ បល្ល័ង្គ និងបានលុបទំព័រហ្វេសប៊ុកដែលតែងតែផ្សព្វផ្សាយពីសកម្មភាពរបស់រាជវាំងរួមមាន៖ ផេក “យុវជនក្រោមម្លប់ ព្រះមហាក្សត្រ” និង ផេក “Royal Du Cambodge” ប៉ុន្ដែត្រូវបានក្រសួងព្រះបរមរាជវាំងចេញសេចក្ដីបំភ្លឺបដិសេធ។



ដើម្បីឲ្យផែនការនេះអាចសម្រេចបានជោគជ័យ  និងអាចបញ្ចុះបញ្ចូលវៀតណាមឲ្យគាំទ្រការបន្តក្តោបក្តាប់អំណាច, ការដាក់បញ្ចូលខេត្តបួនរបស់កម្ពុជា​ និងគាំទ្រដាច់អហង្កាចំពោះកិច្ចសហប្រតិបត្តិអភិវឌ្ឍន៍ត្រីកោណ CLV-DTA ជា កិច្ចតបស្នងតែមួយគត់ធ្វើឲ្យវៀតណាមព្រមទទួលយក ទោះបីជា វាមានហានិភ័យនាំឲ្យកម្ពុជាបាត់បង់ភាពជាម្ចាស់ នៅពេលអនាគត និងពលរដ្ឋមិនគាំទ្រក្ដី។

មួយវិញទៀត ការមិនទុកចិត្តលើប្រទេសចិន ដែលតែងតែគំាទ្រចំពោះក្រុម លោក ទៀ បាញ់ ស្ថាប័នព្រះមហាក្សត្រ និងគណបក្សហ្វុនស៊ិនប៉ិច លោក ហ៊ុន សែន បានបង្កើតព័ត៌មាន ក្លែងក្លាយ ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ប្រឆាំងនឹងរដ្ឋាភិបាលរបស់ ហ៊ុន ម៉ាណែត ដោយបានចោទក្រុមលោក ទៀ បាញ់ និងចិននៅពីក្រោយ។

ជាការកត់សម្គាល់ ថ្វីដ្បិតតែចិនជាខ្នងបង្អែកដ៏សំខាន់ចំពោះរដ្ឋាភិបាលបច្ចុប្បន្ន ប៉ុន្តែការបង្កើនទំនាក់ទំនងជាមួយ ស្ថាប័នរាជានិយម និងគណបក្សហ្វុនស៊ិនប៉ិច ដែលមាន ៥ អាសនៈក្នុងសភាជាតិ និងធ្វើកិច្ច សហប្រតិបត្តិការយោធា ជើងទឹក និងជើងអាកាស ជាមួយភាគីលោក​ ទៀ បាញ់ នៅតែជាចំណុចអាទិភាព។

ជារួម ព្រឹត្តិការណ៍ ១៨​ សីហា បង្ហាញយ៉ាងច្បាស់ថា៖

១. មានការព្រួយបារម្ភបាត់បង់អំណាចដោយចលនាមហាជនផង និងកម្ទេច​ក្រុមដែលអាចបង្កគ្រោះថ្នាក់ដល់ត្រកូល ហ៊ុនផង ដោយប្រើប្រាស់រូបភាពដ៏ឃោរឃៅប្រាស់ចាក់ពីគោលការណ៍ច្បាប់ជាតិ និងអន្ដរជាតិ ដែលតម្រូវ ឲ្យអាជ្ញាធរ ត្រូវតែជូនដំណឹងបន្ទាប់ពីចាប់ខ្លួននរណាម្នាក់ និងរាល់ការចាប់ខ្លួនត្រូវតែមានដីកា។

២. វាជាការសបញ្ជាក់ថា ត្រកូលហ៊ុន នៅតែដឹកនាំរណបវៀតណាមដោយជៀសមិនរួច។

៣. នយោបាយចិននៅតែឲ្យតម្លៃភាគី លោក ទៀ បាញ់, ជួយជ្រោមជ្រែងរាជវាំង និងគណបក្សហ្វុនស៊ិនប៉ិច ដើម្បីរក្សាតុល្យភាពអំណាចជាមួយវៀតណាម ដែលមានលោក លោក ហ៊ុន សែន និង លោក ស ខេង ជាកូនអុក។

៤. ការប្រកាសពីផែនការបង្កើតច្បាប់ដើម្បីដាក់ក្រុមមនុស្សដែលហ៊ានរិះគន់លោក ហ៊ុន សែន ជាក្រុមភេរវជន នៅប្រទេសកូរ៉េ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បង្ហាញ់យ៉ាងជាក់ច្បាស់ថា លោក ហ៊ុន សែន នឹងមិនញញើត ឡើយក្នុងការបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យ និងបំបិទសំឡេងរិះគន់ដោយយកគម្រូតាមបណ្ដារប្រទេសផ្ដាច់ការមួយ ចំនួន។