ការពិតនៅពីក្រោយព្រឹត្តិការណ៍សិប្បនិម្មិត ១៨ សីហា

ដោយ គតិលោក

លោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការមួយរូប​ត្រូវបានអន្ដរជាតិប្រសិទ្ធនាមថា ជាបុរសខ្លាំងដើរបញ្ច្រាសទិស។ អស់រយៈពេលជិត៤០ឆ្នាំក្នុងអំណាច មេដឹកនាំរូបនេះបានប្រើប្រាស់គ្រប់វិធីសាស្ដ្រ និង មធ្យោបាយ​ សំដៅកម្ចាត់ដៃគូ នយោបាយទាំងក្នុង​ និងក្រៅបក្ស ដូចជាគណបក្សប្រឆាំង និងផ្ទៃក្នុងបក្សរបស់ខ្លួន។

យុទ្ធសាស្ដ្រមួយ ដែលគេសង្កេតឃើញនិយមប្រើ គឺការបង្កើតព្រឹត្តិការណ៍​សិប្បិនិម្មិត៖​

(១). ព្រឹត្តិការណ៍ថ្ងៃទី ‌-៦ ខែកក្កដា ឆ្នាំ១៩៩៧ ដោយបានចោទប្រកាន់ភាគីហ្វុនស៊ិនប៉ិចថា បាននាំចូលអាវុធ​ខុសច្បាប់ និងកៀរគរទាហានខ្មែរក្រហម ចូលក្រុងភ្នំពេញ​ដើម្បីកម្ចាត់ខ្លួន ទាំងដែលគណបក្សហ្វុនស៊ិនប៉ិច​ ជាអ្នក​ឈ្នះ​ឆ្នោត​ដឹកនាំរដ្ឋាភិបាល។

(២). ព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធជាមួយថៃ ដែលបានចាប់ផ្តើមក្នុង ខែមិថុនា ឆ្នាំ២០០៨ ជុំវិញ​បញ្ហាប្រាសាទ ព្រះវិហារ​ និងតំបន់ ៤.៦ គីឡូម៉ែត្រ នៃប្រាសាទព្រះវិហារ ដើម្បីបំផុសគំនិតជាតិនិយម និង ទាក់ទាញសំឡេងគាំទ្រ ពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតនីតិកាលទី៤ (ក្រោយការបោះឆ្នោត លោក ហ៊ុន-សែន លែងខ្វល់ រីឯភាគីថៃនៅ តែបន្តគ្រប់គ្រងតំបន់ ៤.៦​ គីឡូម៉ែត្រនោះដដែល​ បើទោះបីជាតុលាការ មជ្ឈត្តការអន្តរជាតិ បានសម្រេចឲ្យកម្ពុជា ឈ្នះក្ដីក៏ដោយ )។

(៣). ព្រឹត្តិការណ៍ប៉ះទង្គិចផ្នែកយោធាជាមួយឡាវ​ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នំា២០១៧ ដើម្បីសម្ញែងកម្លាំងធោយាដែល ស្មោះស្ម័គ្រ និងលេងល្បែងជាតិនិយមក្លែងក្លាយដើម្បីទប់ស្កាត់ និងគម្រាមកំហែងការងើបតវ៉ាពីប្រជាពលរដ្ឋ ដែលបានដឹងពីផែនការត្រៀមរំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រជែងដ៏មានឥទ្ធិពល និងប្រជាប្រិយ បំផុត។ ទីបំផុត សង្រ្គោះជាតិបានត្រូវរំលាយយ៉ាងប្រាកដ។

ត្រឡប់មកមើលពីភាពជាក់ស្តែងដែល លោក ហ៊ុន សែន ចង់បានពីព្រឹត្តិការណ៍១៨​ សីហា គឺ៖

(១). កម្ចាត់សំឡេងរិះគន់, ពលរដ្ឋសកម្ម, អង្កការសង្គម ស៊ីវិល និងសមាជិកគណបក្សប្រឆាំង ដោយសារតែ បារម្ភពី ចលនាតវ៉ាដូចករណីនៅបង់ក្លាដែស។

យោងតាមអង្គការលីកាដូ នៅក្នុងប្រតិបត្តិការណ៍នេះ មនុស្សជាង៦០នាក់ត្រូវបានចាប់ពង្រាត់ (Kidnapped) និង ចោទប្រកាន់ (Charged) ពាក់ព័ន្ធទៅនឹងបញ្ហា CLV-DTA ដែលត្រូវផ្ដន្ទាទោសចន្លោះពី ៥ ទៅ​​ ១០ឆ្នាំ។  ​សហគម អន្ដរជាតិ បានសំដែងការសោកស្ដាយទៅនឹងចំណាត់ការខ្វះការទទួលខុសត្រូវ ដោយបានចាប់ពង្រាត់ មនុស្សគិតទុក ជាមុន។ យុវជនសកម្មចំនួន៩នាក់ បានចាប់ពង្រាត់  (ស្ដ្រី៧នាក់) អាយុចន្លោះពី១៩ ដល់ ៣០ឆ្នាំ។ ក្នុង ចំណោម៩នាក់នេះ មាន២នាក់បង្ខំចិត្តសារភាព ដោយសារ មិនអាចទ្រាំទ្របានទៅនឹងការរស់នៅ ក្នុងពន្ធនាគារ ដែលខ្វះខាតអាហារហូបចុក និងភាព លំបាកនៃការទៅជួបសួរសុខទុក្ខពីសំណាក់គ្រួសារ សាច់ញាតិ។ ដើម្បីដោះដូរទៅនឹងការរស់នៅក្រៅ ឃុំត្រូវព្រមទទួលចាត់ទុកថាទង្វើរបស់ខ្លួនខុស, សុំចូលរួមជាមួយគបក្សប្រជាជនកម្ពុជា និងទម្លាក់កំហុសបន្ថែមទៅ កាន់អ្នកដទៃយ៉ាងហោចឲ្យបានម្នាក់។

(២). ផ្តួលប៉ូលនយោបាយផ្ទៃក្នុងបក្ស (ជាក់ស្តែង កាលពីថ្ងៃទី១៨ និង១៩ ខែសីហា លោក ស ខេង និងកូនប្រុស គឺ លោក ស សុខា បានចេញ សេចក្ដីថ្លែងការណ៍ផ្ទួនៗគ្នា បដិសេធពីចេតនាប្រជែងអំណាចជាមួយត្រកូល ហ៊ុន ហើយ ភាគី ទាំងពីរបានសម្ញែងកម្លាំងបំពាក់ដោយអាវុធទំនើបៗ​ ដាក់គ្នាទៅវិញទៅមក ដែលលើសពីកម្រិតនៃការទប់ស្ដាត់ ការតវ៉ារបស់ប្រជាពលរដ្ឋ)។

(៣).  គម្រាមកំហែងព្រះមហាក្សត្រ ដោយបំភ្លៃព័ត៌មានថា ព្រះមហាក្សត្រអំពាវនាវឲ្យយុវជនចេញការពាររាជ បល្ល័ង្គ និងបានលុបទំព័រហ្វេសប៊ុកដែលតែងតែផ្សព្វផ្សាយពីសកម្មភាពរបស់រាជវាំងរួមមាន៖ ផេក “យុវជនក្រោមម្លប់ ព្រះមហាក្សត្រ” និង ផេក “Royal Du Cambodge” ប៉ុន្ដែត្រូវបានក្រសួងព្រះបរមរាជវាំងចេញសេចក្ដីបំភ្លឺបដិសេធ។

ដើម្បីឲ្យផែនការនេះអាចសម្រេចបានជោគជ័យ  និងអាចបញ្ចុះបញ្ចូលវៀតណាមឲ្យគាំទ្រការបន្តក្តោបក្តាប់អំណាច, ការដាក់បញ្ចូលខេត្តបួនរបស់កម្ពុជា​ និងគាំទ្រដាច់អហង្កាចំពោះកិច្ចសហប្រតិបត្តិអភិវឌ្ឍន៍ត្រីកោណ CLV-DTA ជា កិច្ចតបស្នងតែមួយគត់ធ្វើឲ្យវៀតណាមព្រមទទួលយក ទោះបីជា វាមានហានិភ័យនាំឲ្យកម្ពុជាបាត់បង់ភាពជាម្ចាស់ នៅពេលអនាគត និងពលរដ្ឋមិនគាំទ្រក្ដី។

មួយវិញទៀត ការមិនទុកចិត្តលើប្រទេសចិន ដែលតែងតែគំាទ្រចំពោះក្រុម លោក ទៀ បាញ់ ស្ថាប័នព្រះមហាក្សត្រ និងគណបក្សហ្វុនស៊ិនប៉ិច លោក ហ៊ុន សែន បានបង្កើតព័ត៌មាន ក្លែងក្លាយ ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ប្រឆាំងនឹងរដ្ឋាភិបាលរបស់ ហ៊ុន ម៉ាណែត ដោយបានចោទក្រុមលោក ទៀ បាញ់ និងចិននៅពីក្រោយ។ ជាការកត់សម្គាល់ ថ្វីដ្បិតតែចិនជាខ្នងបង្អែកដ៏សំខាន់ចំពោះរដ្ឋាភិបាលបច្ចុប្បន្ន ប៉ុន្តែការបង្កើនទំនាក់ទំនងជាមួយ ស្ថាប័នរាជានិយម និងគណបក្សហ្វុនស៊ិនប៉ិច ដែលមាន ៥ អាសនៈក្នុងសភាជាតិ និងធ្វើកិច្ច សហប្រតិបត្តិការយោធា ជើងទឹក និងជើងអាកាស ជាមួយភាគីលោក​ ទៀ បាញ់ នៅតែជាចំណុចអាទិភាព។

ជារួម ព្រឹត្តិការណ៍ ១៨​ សីហា បង្ហាញយ៉ាងច្បាស់ថា៖

១. មានការព្រួយបារម្ភបាត់បង់អំណាចដោយចលនាមហាជនផង និងកម្ទេច​ក្រុមដែលអាចបង្កគ្រោះថ្នាក់ដល់ត្រកូល ហ៊ុនផង ដោយប្រើប្រាស់រូបភាពដ៏ឃោរឃៅប្រាស់ចាក់ពីគោលការណ៍ច្បាប់ជាតិ និងអន្ដរជាតិ ដែលតម្រូវ ឲ្យអាជ្ញាធរ ត្រូវតែជូនដំណឹងបន្ទាប់ពីចាប់ខ្លួននរណាម្នាក់ និងរាល់ការចាប់ខ្លួនត្រូវតែមានដីកា។

២. វាជាការសបញ្ជាក់ថា ត្រកូលហ៊ុន នៅតែដឹកនាំរណបវៀតណាមដោយជៀសមិនរួច។

៣. នយោបាយចិននៅតែឲ្យតម្លៃភាគី លោក ទៀ បាញ់, ជួយជ្រោមជ្រែងរាជវាំង និងគណបក្សហ្វុនស៊ិនប៉ិច ដើម្បីរក្សាតុល្យភាពអំណាចជាមួយវៀតណាម ដែលមានលោក លោក ហ៊ុន សែន និង លោក ស ខេង ជាកូនអុក។

៤. ការប្រកាសពីផែនការបង្កើតច្បាប់ដើម្បីដាក់ក្រុមមនុស្សដែលហ៊ានរិះគន់លោក ហ៊ុន សែន ជាក្រុមភេរវជន នៅប្រទេសកូរ៉េ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បង្ហាញ់យ៉ាងជាក់ច្បាស់ថា លោក ហ៊ុន សែន នឹងមិនញញើត ឡើយក្នុងការបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យ និងបំបិទសំឡេងរិះគន់ដោយយកគម្រូតាមបណ្ដារប្រទេសផ្ដាច់ការមួយ ចំនួន។

ដំណើរយុត្តិធម៌សម្រាប់ លោកបណ្ឌិត កែម ឡី

ដោយ គតិលោក

នៅថ្ងៃទី១០ កក្កដា ២០១៦ លោក កែម ឡី​ អ្នក​រូតវាំងននសង្គម ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់​នៅកណ្ដាលទីក្រុងភ្នំពេញ។ ភ្លាមៗ តុលាការបានចោទប្រកាន់បុរសម្នាក់ឈ្មោះ ជួប សម្លាប់ ពីបទឃាតកម្ម គិត​ទុកជាមុន និងសម្រេចផ្ទន្ទាទោសមួយជីវិត។ ទោះបីជាយ៉ាងណា សហគមជាតិ និងអន្ដរជាតិ បានចាត់​ទុកថា វាជាឆាកល្ខោនបំភ័ន្ដភ្នែក ពីព្រោះអំណពើឃាតកម្មបែបនេះ អាចកើត​ឡើងបានលុះត្រាតែមាន    អ្នកកាន់អំណាច​​​បញ្ជា។ ជាក់ស្ដែងករណីគប់​គ្រាប់បែកក្នុងហ្វូងបាតុករ ដែលដឹកនាំដោយលោក សម រង្ស៊ី នៅឆ្នាំ ១៩៩៧ មនុស្សជំនិត២នាក់ របស់ លោក ហ៊ុន សែន គឺ ហ៊ីង ប៊ុនហៀង និង ហ៊ុយ ពិសិដ្ឋ កំពុងកាត់ ទោសពីតុលាការបារាំង, ការបាញ់សម្លាប់ មេសហជីព លោក ជា វិជ្ជា នៅខែមករា ឆ្នាំ២០០៤, ការបាញ់សម្លាប់ លោក ឈុត វុទ្ធី អ្នកការពារ ព្រៃឈើដ៏សកម្ម នៅខែមេសា​ ឆ្នាំ ២០១២ សុទ្ធតែជាឃាតកម្មផ្នែក នយោបាយ និងឧក្រិដ្ឋជនមិនត្រូវបានចាប់ខ្លួននៅឡើយ។

តើឃាតកម្មលើលោក កែម ឡី ជាឃាតកម្មនយោបាយ ដែរឬទេ?

នៅខែ មីនា ២០១៧ តុលាការសម្រេចបំបែកសំណុំរឿងនេះជាពីរករណី ទី១) សម្រេចដាក់ទោសមួយ​ជីវិតលើឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ទី២) បន្ដស្វែងរកអ្នកនៅពីក្រោយ។ មកដល់ពេលនេះ រយៈពេល៨ឆ្នាំហើយ ដែល តុលាការមិនទាន់បង្ហាញវឌ្ឍនភាពបន្ដិចសោះ ទៅនឹងសំណុំរឿងទី២នេះ ថាតើអ្នកណានៅក្រោយដែលបានផ្ដល់ កន្លែងស្នាក់នៅ និងផ្ដល់អាវុធដល់ឃាតករ។ ទំនងជាមិនពិបាកវាយតម្លៃ​​​​ទេថា តុលាការមិនបានធ្វើសកម្មភាព តែម្ដង ប្រសិនបើតុលាការធ្វើការងារបន្ដិច​ ច្បាស់ណាស់តិច ឬច្រើននឹងមានវឌ្ឍនភាព។ ម្យ៉ាងវិញទៀត​ ការបែងចែក សំណុំរឿងជាពីរបែបនេះគ្រាន់តែជារូបភាព​ឲ្យល្អមើល និងធ្វើឲ្យមហាជនស្ងប់ចិត្តប៉ុណ្ណោះ។ បន្ថែមលើនេះ របប ភ្នំពេញព្យាយាមសម្លាប់​ឥទ្ធិពលអ្នក រូតវាំងននសង្គមរូបនេះ តាមរយៈការទិញទឹកចិត្តដោយលុយកាក់ និងផ្ដល់ តំណែងដល់សាច់ញាតិ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ជាថ្នូរនឹងប្រើប្រាស់ពួកគេ ដើម្បីលាងសម្អាតភាពឧក្រិដ្ឋរបស់ ខ្លួន និងកំទេចក្រុមអ្នករៀបចំបុណ្យសព និងមូលនិធិ ​​​​កែម ឡី ដោយប្រើតុលាការ។

ម្ដងម្កាល របបភ្នំពេញបានចេញបដិសេធពីការជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋនេះ ដោយចោទទៅជនបាតដៃទី៣

ឬបក្សប្រឆាំង និងអះអាងថា អ្នកខាតគឺរបបខ្លួន។ ស្ដាប់មួយភ្លែតហាក់ទំនងដែរ ប៉ុន្ដែបើដូចការអះអាងនេះ ច្បាស់ណាស់មេដឹកនាំបក្សប្រឆាំងនឹងមិនអាចរួចខ្លួន និងមិនឃើញរបបភ្នំពេញប្ដឹងមេបក្សប្រឆាំងពី​ការសម្លាប់នេះ ផងដែរ។ ហេតុអ្វីមិនប្ដឹង? គឺមកពីមេបក្សប្រឆាំងមិនបានព្រឹត្តដូចការចោទប្រកាន់របស់របបត្រកូលហ៊ុន ហើយបើប្ដឹងច្បាស់ណាស់រឿងរ៉ាវនឹងត្រូវបានស៊ើបអង្កេតស៊ីជម្រៅ ដែលអាចជាតម្រិះជិះកឯង ដែលលោកហ៊ុន សែន មិនហ៊ានលេងហ្គេមមួយនេះបន្ថែម។ ការប្រឹងប្រែងរក្សា​ស្ថានភាព​​ឲ្យនៅត្រឹមនេះ មានន័យថាយុត្តិធម៌បានទៅរបប ត្រកូលហ៊ុន ប៉ុន្ដែមិនមែនជាយុត្តិធម៌សម្រាប់ លោក កែម ឡី និងប្រជាជាតិខ្មែរ។

តើរឿងក្ដីឧក្រិដ្ឋកម្មនេះនឹងផុតអាជ្ញាយុកាលដែរឬទេ?

ករណីនេះ នឹងមិនអាចផុតរលត់អាជ្ញាយុកាលនោះទេ ពីព្រោះវាមានទម្រង់ជាភេរវកម្មដែលបង្កឡើងដោយរបប​មួយចំពោះអ្នករើបម្រះជាពលរដ្ឋស្លូតត្រង់។ យោងតាមមាត្រា៩ នៃច្បាប់ស្ដីពីការប្រឆាំងនឹងភេរវកម្ម និងបទឧក្រិដ្ឋ ប្រល័យ​​​ពូជសាសន៍ គឺមិនផុតរលត់អាជ្ញាយុកាលនៃបទល្មើសទេ។

តើយុត្តិធម៌ចំពោះលោក កែម ឡី អាចនឹងកើតឡើងដោយរបៀបណា?

ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្ដរជាតិ បានផ្ដល់យុត្តិធម៌រួចស្រេចទៅហើយ ទោះបីជាអ្នកសម្លាប់ និងអ្នកបញ្ជា ​មិនត្រូវបានយកមកកាត់ទោសក្ដី។ បន្ថែមលើនេះ ប្រជាពលរដ្ឋខ្មែរ និងយុវជន បានចាត់ទុកលោកបណ្ឌិត កែម ឡី ជាអវតានៃការពិត ជាអ្នកផ្ដល់ក្ដីសង្ឃឹម និងជាអ្នកបដិវត្តន៍គំនិតសម្រាប់ពលរដ្ឋខ្មែរ យុវជនខ្មែរ ឲ្យក្លាហាន និងចេះ ឈឺឆ្អាលពីសង្គមជាតិ ចេះរើបម្រះ និងចេះទាមទារសិទ្ធិសេរីភាព។

Cool App៖ ឧបករណ៍នៃការគាបសង្កត់ និងការធ្វើចារកម្មដោយរដ្ឋាភិបាលកម្ពុជា ដើម្បីបំបិទមាត់ អ្នកប្រឆាំង

ដោយ គតិលោក

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មធ្យោបាយចំបងដែលពលរដ្ឋអាចមើលឃើញពីការឃោសនារបស់រដ្ឋ គឺត្រូវបានផ្សព្វផ្សាយនិងពង្រឹង តាមរយៈគណនីរបស់មន្ត្រីរដ្ឋាភិបាល ទីភ្នាក់ងារនិងម៉ាស៊ីនឃោសនាដែលពាក់ព័ន្ធឬគ្រប់គ្រងដោយរដ្ឋផ្សេងទៀត ដូចជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយជាដើម[1]។ នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាតែងតែសន្យាផ្តល់នូវសេរីភាពនិងការតភ្ជាប់គ្នាកាន់តែខ្លាំងឡើង ការដាក់ឱ្យប្រើប្រាស់ ឃូលអេប”CoolApp” ដោយមនុស្សជិតឌិតនិងត្រកូលហ៊ុននិងគាំទ្រដោយរដ្ឋាភិបាលដែលដឹកនាំដោយគ្រួសារហ៊ុនសែន គឺជាការរំលឹកដល់អ្នកប្រើប្រាស់បណ្តាញសង្គម ប្រជាពលរដ្ឋ និងមន្ត្រីរាជការយ៉ាងច្បាស់ថា “CoolApp”នេះ អាចត្រូវបានប្រើប្រាស់ដើម្បីត្រួតត្រា និងធ្វើចារកម្ម គាបសង្កត់ ដើម្បីបម្រើប្រយោជន៍នៃការក្រាញអំណាចតពូជរបស់ត្រកូលហ៊ុន។ អ្នកយុទ្ធសាស្ត្រសង្គ្រាមដ៏ល្បីរបស់ចិន ស៊ុន អ៊ូ បានលើកឡើងថា ស្គាល់ខ្លួនឯងច្បាស់ ស្គាល់សត្រូវច្បាស់ ច្បាំង១០០ដងឈ្នះទាំង១០០ដង។ អ្វីដែលកាន់តែគួរឱ្យព្រួយបារម្ភ គឺនៅក្នុងស្ថានភាពនយោបាយដែលសង្កត់សង្កិន អ្នកជំនាញ បានអះអាងថា ប្រព័ន្ធផ្សព្វផ្សាយសង្គមបានផ្តល់មធ្យោបាយប្រឌិតឱ្យអ្នកកាន់អំណាចដើម្បីគាបសង្កត់សង្គមស៊ីវិល ក្រសោបមតិសាធារណៈ ធ្វើចារកម្មលើប្រជាពលរដ្ឋ និងពង្រឹងភាពស្របច្បាប់ ដើម្បីពង្រឹងអំណាចរបស់ពួកគេ[2]។ ការរីកចម្រើននៃបណ្តាញទំនាក់ទំនងសង្គមបានផ្តល់គុណសម្បត្តិដល់របបផ្តាច់ការនៅកម្ពុជា។​ ក្រោមលេសដែលថា”CoolApp”នេះមានភាពងាយស្រួល និងលេសជាតិនិយមដែលជាការបង្កើតថ្មីដោយខ្មែរខ្លួនឯង កម្មវិធីសង្គមនេះបានក្លាយទៅជាយន្តការទំនើបនៃការឃ្លាំមើល ការរប្រមូលទិន្នន័យនិងការធ្វើចារកម្មរបស់រដ្ឋទៅលើអ្នកប្រើប្រាស់និងជាឧបករណ៍ដ៏គួរឱ្យភ័យខ្លាចដើម្បីបំបិទសម្លេងអ្នកមិនពេញចិត្តចំពោះការដឹកនាំបែបបក្ខពួកគ្រួសាររបស់របបក្រាញនិងញៀនអំណាចតពូជនៅកម្ពុជានេះ។

ការធ្វើចារកម្មក្រោមរូបភាពកំសួលជាតិនិយមនិងភាពងាយស្រួលនៃការប្រើប្រាស់”CoolApp”នេះ ជាយុទ្ធសាស្ត្រនិងយុទ្ធវិធីនយោបាយប្រជាភិថុតរបស់ឈ្មួញល្មោភអំណាច ទ្រព្យសម្បត្តិ ដែលដឹកនាំដោយត្រកូលហ៊ុន និងបរិវារ។ គេឯងដឹងយ៉ាងច្បាស់ថា “Cool App”នេះ ត្រូវបានបង្កើតឡើងដោយលោក លឹម ជាវុត្ថា ចាងហ្វាងកាសែតហ្វ្រេសញូរ ដែលគេដឹងទូទៅថា ជារោងចក្រផលិតព័ត៌មានក្លែងក្លាយដើម្បីបម្រើប្រយោជន៍ផ្តាច់មុខរបស់គ្រួសារត្រកូលហ៊ុននិងបរិវារ។ បុរសខ្លាំងញៀនអំណាចនៅកម្ពុជា លោក​ហ៊ុន សែន បានប្រើប្រាស់ជាតិនយមជាលេសផង និងក្នុងរូបភាពគំរាមកំហែងផងដើម្បីអូសទាញប្រជាពលរដ្ឋ និងមន្ត្រីរាជការឱ្យប្រើប្រាស់ឃូលអេប(CoolApp)ដែលជាឧបករណ៍លួចទិន្នន័យអ្នកប្រើប្រាស់ក្នុងហេតុផលរក្សាអំណាចតពូជរបស់ខ្លួន។ បុរសល្មោភអំណាចចាប់រដ្ឋជាចំណាប់ខ្មាំងនៃភាពមានបានរូបនេះបានសរសេរថា“គោលដៅរបស់ខ្ញុំក្រៅពីលើកទឹកចិត្តឱ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលខ្ញុំត្រូវគិតគឺសុវត្តិភាពសម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន។ ប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram របស់រុស្ស៉ី ដូច្នេះកម្ពុជាយើងមាន CoolApp។” ស្រដៀងគ្នានេះដែរ បុរសខុសខ្នាតមានចិត្តសាហាវដូចសត្វ ហេង សួរ ដែលគេដឹងទូទៅថា ជាមនុស្សមានចិត្តព្រៃផ្សៃហ៊ានប្រល័យជីវិតអ្នករិះគន់ក្រោមហេតុផលគ្រោះថ្នាក់ចារាចរ បានគាំទ្រការប្រើប្រាស់ឃូលអេបនេះដោយសរសេរថា“ខ្ញុំបានប្រើប្រាស់កម្មវិធីបណ្តាញទំនាក់ទំនងសង្គម CoolApp ដែលត្រូវបានបង្កើតឡើងដោយកូនខ្មែរ ដោយខ្ញុំបានមើលឃើញថា កម្មវិធីនេះពិតជាល្អ និងមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដូចនេះខ្ញុំនឹងបង្កើតគណនីផ្លូវការរបស់ខ្ញុំក្នុងកម្មវិធី CoolApp នេះ ក៏ដូចជាគណនីផ្លូវការរបស់នាយកដ្ឋាន គ្រឹះស្ថាន អង្គភាពនីមួយៗដែលស្ថិតនៅក្រោមចំណុះរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់នូវព័ត៌មានផ្សេងៗជូនដល់សាធារណជន ចាប់ពីសប្តាហ៍ក្រោយតទៅ”។ ទោះយ៉ាងណាក៏ដោយ នៅក្រោមផ្ទៃដុសខាត់ប៉ូលារបស់ឃូលអេប(Cool-App)នេះ វាមានប្រព័ន្ធឃ្លាំមើលដ៏ទំនើបមួយ ដែលត្រូវបានរចនាឡើង ដើម្បីតាមដាន និងគ្រប់គ្រងអ្នកប្រើប្រាស់។ កម្មវិធីនេះទាមទារការអនុញ្ញាតយ៉ាងទូលំទូលាយដើម្បីចូលប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ រួមទាំងលេខទូរស័ព្វទំនាក់ទំនង ទីតាំង និងឯកសារដទៃទៀត បើទោះបីជាមានការអះអាងថា វាប្រើ​ប្រព័ន្ធ​រក្សា​ការ​សម្ងាត់​របស់​អ្នក​ប្រើប្រាស់​ខ្ពស់​ (Encryption) ដោយ​គ្មាន​អ្នកណា​ម្នាក់​អាច​ចូល​អានឬ​មើល​ទិន្នន័យ​ទាំង​នោះបាន​ឡើយ សូម្បីតែ​ក្រុមហ៊ុន​ផ្ទាល់។ ក្នុងរបបផ្តាច់ការត្រួតត្រាផ្តាច់មុខដោយត្រកូលហ៊ុននេះ គ្មានឡើយសុវត្ថិភាពនិងឯកជនភាពក្នុងការប្រើប្រាស់កម្មវិធីនៅក្នុងស្រុក ដូចដែលវិទ្យុអាស៊ីសេរីផ្សាយថា “កន្លង​ទៅ មាន​សកម្មជន​នយោបាយ​មក​ពី​គណបក្ស​ប្រឆាំង​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ និង​តុលាការ​ឃាត់ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ ក្រោយ​ពី​ពួកគេ​បាន​សន្ទនា​គ្នា​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​ក្នុង​ស្រុក ដែល​ក្រុមហ៊ុន​ទាំង​នោះ សុទ្ធ​តែ​អះអាង​ថា ពួកគេ​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ និង​រក្សា​ការ​សម្ងាត់​ដល់​អ្នក​ប្រើប្រាស់[3]។”ជារួម អ្នកជំនាញអះអាងថា មេដឹកនាំផ្តាច់ការជារឿយៗគ្រប់គ្រងត្រួតត្រាលើការប្រាស្រ័យទាក់ទងគ្នា ដោយដាក់កម្រិតលើព័ត៌មានដែលពួកគេយល់ថាធ្វើឱ្យខូចដល់ការនិទានរឿង[បែបប្រជាភិថុត] ដល់ប្រជាប្រិយភាព ឬភាពស្របច្បាប់របស់ពួកគេ ហើយស្របពេលជាមួយគ្នានេះ ចូលរួមក្នុងការឃ្លាំមើលឬធ្វើចារកម្មដើម្បីកំណត់អត្តសញ្ញាណ និងបង្ក្រាបអ្នកប្រឆាំង[4]

របបផ្តាច់ការកម្រពឹងផ្អែកលើយុទ្ធសាស្ត្រតែមួយដើម្បីរក្សាការគ្រប់គ្រងរបស់ពួកគេណាស់។ តាក់ទិកដ៏សំខាន់របស់ពួកគេសម្រាប់ការរស់រានមានជីវិតជាញឹកញាប់មានភាពខុសគ្នានៃយុទ្ធសាស្ត្រ និងឧបករណ៍ ដែលពួកគេព្យាយាមទាញយកឧបករណ៍ឌីជីថល[5] ដើម្បីបម្រើប្រយោជន៍នយោបាយនៃការរក្សាអំណាចរបស់ពួកគេ។ ផលបច្ច័យមកលើអ្នកមាននិន្នាការ​នយោបាយប្រឆាំង សកម្មជន និងអ្នកប្រើប្រាស់ដែលមិនគាំទ្រអ្នកកាន់អំណាច ​គឺ​ធ្ងន់ធ្ងរ។ ជាការពិត នៅក្នុងប្រទេសដែលសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំត្រូវបានកាត់បន្ថយយ៉ាងខ្លាំងរួចហើយ កម្មវិធីឃូលអេប(CoolApp)នេះ តំណាងឱ្យព្រំដែនថ្មីមួយក្នុងការគាបសង្កត់ និងជិះជាន់អ្នកមិនរណបនិងមិនពេញចិត្តរបបដឹកនាំបែបគ្រួសារតពូជរបស់ត្រកូលហ៊ុននេះ។ សមត្ថភាពរបស់រដ្ឋាភិបាលក្នុងការច្រោះចូលយកព័ត៌មាននិងទិន្នន័យនៃការជជែកគ្នា និងការរំខានជាមុននូវការតវ៉ាទាមទារនិងការប្រមូលផ្តុំដោយសន្តិវិធី ត្រូវបានពង្រឹងនិងអនុវត្តិយ៉ាងខ្លាំង ដែលរារាំងខ្លឹមសារនៃការបញ្ចេញមតិតាមបែបប្រជាធិបតេយ្យ។ ក្នុងន័យនេះ ការបញ្ចេញមតិជាសារក្តី ជាសម្កេងក្តី ជាវីដេអូក្តីនៅក្នុងឃូលអេប(CoolApp)នេះ នឹងត្រូវបានរដ្ឋអំណាចលួចយកមកប្រើប្រាស់ដើម្បីបង្ក្រាបបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះទៅទៀត សមត្ថភាពឃ្លាំមើលរបស់កម្មវិធីបានពង្រីកដល់ការពិភាក្សាតាមអនឡាញ និងសកម្មភាពប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នក​ដែល​បញ្ចេញ​មតិ​មិន​ពេញ​ចិត្ត ឬ​រិះគន់​រដ្ឋាភិបាល​តាម​ប្រព័ន្ធអនឡាញ ប្រឈម​នឹង​ការ​សងសឹក​យ៉ាង​ឆាប់​រហ័ស។ ការភ័យខ្លាចដែលរីករាលដាលដោយសារការឃ្លាំមើលឬធ្វើចារកម្ម និងការត្រួតពិនិត្យបាននាំឱ្យមានការចាប់ពិរុទ្ធខ្លួនឯង និងបង្កើតឥទ្ធិពលដ៏ភ័យខ្លាចដល់ការបញ្ចេញមតិដោយសេរី។

សរុបសេចក្តីមក កម្មវិធីឃូលអេប(CoolApp) តំណាងឱ្យការរួបរួមគ្នានៃបច្ចេកវិទ្យាចារកម្ម និងឧបករគាបសង្កត់នៅកម្ពុជា។ អ្វី​ដែលបុរសខ្លាំងនិងបរិវារអះអាង​​ថា វា​ជា​ការ​បង្កើត​ថ្មី​បែប​ឌីជីថល​របស់កូនខ្មែរ ​តាមពិត​ក្លាយ​ជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​នៃ​ការ​គ្រប់​គ្រងនិងធ្វើចារកម្ម​របស់​រដ្ឋ ដែល​ប្រើប្រាស់​ដើម្បី​បំបិទ​មាត់​អ្នកប្រើប្រាស់​មិន​យល់​ស្របនឹងផលប្រយោជន៍របស់ពួកឈ្មួញញៀនអំណាចទាំងនោះ។

[1] Nils B. Weidmann & Espen Geelmuyden Rød (2019). The Internet and political protest in autocracies. Oxford Studies in Digital Poli. Oxford University Press.

[2] Seva Gunitsky (2015). Corrupting the cyber-commons: Social media as a tool of autocratic stability. Perspectives on Politics, 13(1), 42-54.

[3] ហ៊ុំ ចំរើន (25-06-2024), ប្រតិកម្ម​​ចំពោះ​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឲ្យ​ប្រើប្រាស់​កម្មវិធី​ឃូលអេប, retrieved from អាស៊ីសេរី (30-06-2024): https://www.rfa.org/khmer/news/social-economy/citizens-and-observers-react-differently-to-hun-sen-call-to-use-coolapp-06252024115214.html

[4] Barbara Geddes & John Zaller (1989). Sources of popular support for authoritarian regimes. American Journal of Political Science, 319-347.

[5] Charles Tilly (2010). Regimes and repertoires. University of Chicago Press.

ភេរវកម្មរបស់ឧកញ៉ារបបហ៊ុន ទៅលើពលរដ្ឋស្លូតត្រង់

ដោយ៖ ស្មេរ យុត្តិធម្ម

នៅថ្ងៃទី១៧​ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៣រសៀល, ឧកញ៉ា ជាឃាតករ ឈ្មោះ ស្រី ស៊ីណា បានចូលផ្ទះជនរងរួចបាញ់រះ​លើ បណ្ដាលឲ្យបាត់បង់ជីវិត ចំនួនពីរនាក់(ស្រី១នាក់) និងរបួស​​ធ្ងន់ស្រាល ចំនួនពីរនាក់ ក្នុងបុរី ប៉េងហួត បឹងស្នោរ ខណ្ឌ​ ច្បារអំពៅ​ រាជធានីភ្នំពេញ ។ អំពើមនុស្សឃាតនេះ ត្រូវ បានគេចាត់ទុកថា​ ជាអំពើមនុស្សឃាត ដែលព្រៃផ្សៃបំផុតប្រចាំ ឆ្នាំ ២០២៤។ តាមការលើកឡើងរបស់ឃាតករ ថាការបាញ់ប្រហារនេះជា ការអន្ដរាគមន៍រវាងអ្នកជួលផ្ទះរបស់ខ្លួន និង ជនរងគ្រោះ ដែលធ្លាប់ទាស់ទែង​សម្ដី​ពីបញ្ហាស្នួខោអាវ និងមែកស្វាយ។ បន្ទាប់ពីបាញ់ប្រហាររួច ឃាតករបានបើកឡានរត់ និងបានឃាត់ខ្លួននៅ ទឹកដីខេត្តកណ្ដាល។

នៅថ្ងៃទី២២ មិថុនា ២០២៤ ព្រះរាជ្ញអាជ្ញារសាលាដំបូង ភ្នំពេញ បានចោទប្រកាន់ចំនួន៣បទ​ល្មើស​៖ ទី១៖ ចោទប្រកាន់ពីបទឃាតកម្ម ទី២៖ ប៉ុនប៉ងឃាតកម្ម និងទី៣៖ ប្រើប្រាស់អាវុធដោយខុសច្បាប់។ សំណុំរឿង នេះត្រូវបានញ៉ែកជាពីរផ្សេងគ្នា៖ ១. សំណុំរឿងបទ ឃាតកម្ម  និងប្រើប្រាស់អាវុធដោយខុសច្បាប់ (ដាក់ ពន្ធនាគារពី១០ ទៅ ១៥ឆ្នាំ) ២. ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយខុសច្បាប់ (ដាក់ពន្ធនាគារ ពី១០ ទៅ ១៥ឆ្នាំ)។

ហេតុអ្វីឃាតករនេះបាញ់សម្លាប់មនុស្ស?

ដោយផ្តើមចេញពីជម្លោះស៊ីវិលបន្តិចបន្តួចរវាងអ្នកជិតខាងរបស់ជនរងគ្រោះ និងជាអ្នកជួលផ្ទះឧកញ៉ា ឃាតករអំឡុងពេល  ប្រហែល៣ ឬ៤ថ្ងៃមុនថ្ងៃកើតហេតុ អ្នកជួលផ្ទះឃាតករបានរាយការណ៍ពីការទាស់ ទែងសម្ដីគ្នាជាមួយជនរងគ្រោះ។ បន្ទាប់មកនៅថ្ងៃកើតហេតុ ឃាតករបានចូលមកក្នុងផ្ទះ ដោយប្រើប្រាស់ ឥរិយាបទអសីលធម៏ សម្ដីមិនសមរម្យ ឥរិយាបទច្រង៉ែងច្រង៉ាង និងឈានទៅដល់ការបាញ់ប្រហារយ៉ាង ព្រៃផ្សៃតែម្ដង។ ករណីនេះប្រសិនបើគ្មានការបញ្ជេះកំហឹង និងញ៉ុះញ៉ុងពីអ្នកជួលផ្ទះ ការបាញ់សម្លាប់ក៏មិន អាចកើតឡើង។

តើអ្នកជួលផ្ទះឃាតករត្រូវជាអ្វីនឹងគ្នា ទើបបណ្ដាលឲ្យមានការអន្ដរាគមន៍យ៉ាងឃោរឃៅ និងព្រៃផ្សៃយ៉ាងនេះ?

ប្រភពមួយចំនួនបានលើកឡើងថា អ្នកជួលផ្ទះ និងឃាតករបានប្រព្រឹត្តអំពើ “ផិត”[1] ដែលសព្វថ្ងៃ នាងរស់ នៅជាមួយម្ដាយ និងប្អូនប្រុសម្នាក់។ ប៉ុន្ដែមិនមានការស៊ើបអង្កេតបន្ថែមពីសំណាក់អាជ្ញាធរ និងការ បញ្ជាក់ពីគ្រួសារឃាតករនៅឡើយថា អ្នកជួលផ្ទះជាស្រីកំណាន់របស់ឃាតករឬក៏យ៉ាងណា។

កាំភ្លើងឃាតករបានមកពីណា?

ត្រង់ចំណុចនេះ ក៏មិនមាននូវការស៊ើបអង្កេតឲ្យដល់ឬសគល់ថាតើកាំភ្លើងខ្លីនេះ ខ្ចីគេ ឬទិញ មកពីខាង ណានោះទេ ពីព្រោះឃាតករគ្មានសមត្ថកិច្ច ឬតួនាទីក្នុងការប្រើប្រាស់អាវុធឡើយ។ បើយោងទៅលើច្បាប់ មានតែក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃប៉ុណ្ណោះ មានសមត្ថកិច្ចចេញអាជ្ញាប័ណ្ណប្រើប្រាស់អាវុធទៅ​ជនទាំងឡាយបាន។ ករណីនេះ ទំនងជាអាជ្ញាធរ និងតុលាការហាក់គ្មានបំណងស៊ើបអង្កេតបន្តឲ្យបាន ល្អិតល្អន់នោះឡើយ។

ត្រឡប់មកមើលបទចោទរបស់ព្រះរាជអាជ្ញារ៖

ទី១). បទឃាតកម្ម (មាត្រា១៩៩ ក្រមព្រហ្មទណ្ឌ) ដោយសំអាងថា ឃាតករមិនបានគិតទុកជាមុន និងពួនស្ទាក់ ហើយមុននឹងបាញ់ប្រហារ គឺមានការទាស់សម្ដីគ្នា។ ការសំអាងហេតុនេះ ទំនងជាមិនត្រឹម ត្រូវទេ។ ឃាតករបាន ដឹងមុនជាច្រើនថ្ងៃ ហើយថ្ងៃប្រតិបត្តិការ ឃាតករបានសៀតកាំភ្លើងនៅចង្កេះ ពាក់អាវ ធំពីក្រៅដើម្បីបិទបាំង ឲ្យគេជូនមកដោយជិះម៉តូ និងឡានរបស់ខ្លួនទុកនៅឆ្ងាយដើម្បីងាយនឹងចល័ត។ ជាឡូស៊ីក បើឃាតករមិនមានបំណងសម្លាប់គ្មានឡើយការដាក់កាំភ្លើងតាមខ្លួន ទាំងដឹងថាវាជាការកាន់ កាប់អាវុធខុសច្បាប់ថែមទៀត។

ទី២). ប៉ុនប៉ងឃាតកម្ម មានន័យថា ជាការប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋ[2] (មាត្រា២៧ និង២០០ ក្រមព្រហ្ម ទណ្ឌ)។ ករណីនេះ ព្រះរាជអាជ្ញារចោទប្រកាន់ ដោយសំអាងលើជនរងគ្រោះពីរនាក់ដែលរួចជីវិត និងត្រឹម តែរងរបួស។ ការប្រព្រឹត្តមិនបានសម្រេចនេះបានចាត់ទុកថា​ ជាការប៉ុនប៉ង ឬការប៉ុនប៉ងបានសម្រេច (Complete Attempt) ដោយសារតែ ឃាតករបានបាញ់រះជាច្រើនគ្រាប់ក្នុងគោលបំណងផ្ដាច់ផ្ដិលជីវិត ប៉ុន្ដែសំណាងល្អជនរងគ្រោះមិនស្លាប់។ បើករណីដដែលនេះឃើញថាឃាតករជិតនឹងបាញ់ប្រហារ ប៉ុន្ដែ ប៉ូលីសមកចាប់ខ្លួនទាន់ហៅថាប៉ុនប៉ងមិនសម្រេច (Incomplete Attempt) ដោយសារកត្តាខាងក្រៅ បណ្ដាលឲ្យខកខាន។ សម្រេច ឬមិនសម្រេចមានទោសដូចគ្នា ហើយទោសប៉ុនប៉ងឃាតកម្មអនុវត្តដូច ទៅនឹងករណីទី១ ខាងលើ។

ទី៣). បទល្មើសកាន់កាប់អាវុធខុសច្បាប់ (មាត្រា២០ ទោសពី៦ខែ ដល់ពីរឆ្នាំ) មានន័យថា ជាការកាន់ កាប់អាវុធដោយមិនមានអាជ្ញារប័ណ្ណទទួលស្គាល់ពីក្រសួងមានសមត្ថកិច្ច ដោយឡែកជនស៊ីវិលត្រូវស្ថិត ក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ (មាត្រា ១១ ច្បាប់គ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ)។ មាត្រា៦ នៃច្បាប់គ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ អនុញ្ញាតឲ្យតែក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ មានក្លឹប និងទីលានសម្រាប់ហាត់បាញ់ដើម្បីហ្វឹកហ្វឺន។ អាវុធរបស់ឃាតករប្រើក្នុងការបាញ់ប្រហារនេះ គឺពិតជា ទិញ ឬខ្ចីពីនរណាម្នាក់ដែលសមត្ថកិច្ចត្រូវស៊ើបអង្កេត។

បន្ថែមលើនេះ ចរិកនៃការប្រព្រឹត្តបទល្មើសរបស់ឃាតករ គឺឃោរឃៅ ព្រៃផ្សៃ និងអមនុស្សធម៌បំផុត ដែល​សម្លាប់មនុស្ស​ស្លូតត្រង់ និងមានស្ដ្រីផង។ ប្រទេសដែលកំពុងមានសង្គ្រាម ជនស៊ីវិលត្រូវបានការពារជីវិត ដោយមិនអាចសម្លាប់តាមទំនើងចិត្តបានឡើយ ប៉ុន្ដែកម្ពុជា ដែលជាប្រទេសមានសន្ដិភាព បែរជីវិតមនុស្ស ស្លាប់យ៉ាងផុយស្រួយទៅវិញ។ មិនត្រឹមតែប៉ុណ្ណេះ ករណីនេះជះផលអាក្រក់ដល់សង្គម ធ្វើឲ្យប៉ះពាល់ផ្លូវ អារម្មណ៍សាធារណៈជន កេរ្ដិ៍ឈ្មោះជាតិ និងផ្នត់គំនិតរបស់ពលរដ្ឋទូទៅចំពោះអ្នកមានអំណាច មានលុយ ថាជាមនុស្សសាហាវឃោរឃៅយង់ឃ្នង ចំណែកពលរដ្ឋវីញពួកគេកំពុងរស់នៅក្នុងសង្គមដែលងាយ​រង គ្រោះ និងអសុវត្ថិភាពបំផុត។ ទំហំនៃការប៉ះពាល់សង្គមដ៏ធំសម្បើមនេះមាន ចរិកលក្ខណៈជាការប្រព្រឹត្ត ស្រដៀងទៅនឹងទម្រង់ភេវរកម្ម សម្លាប់ មនុស្សគ្មានញញើត ការចោទត្រឹមបទឃាតកម្មពិតជាមិនយុត្តិធម៌ នោះឡើយ។ ទោះជាប្រទេសកម្ពុជាមិនមានទោសប្រហារជីវិត ប៉ុន្ដែការដាក់គុកមួយជីវិតចំពោះឃាតករ ជារឿងគួរឱ្យសាទរ ហើយវាបង្ហាញនូវយុត្តិធម៌ និងជាការអនុវត្តច្បាប់យ៉ាងត្រឹមត្រូវនិងម៉ឺងម៉ាត់ទៀតផង។

សរុបមក តុលាការគួរតែបង្កាប់ឲ្យឃាតករសងសំណងទៅជនរងគ្រោះ បើកការស៊ើបអង្កេត ស្វែងប្រភព កាំភ្លើងរបស់ឃាតករ និងរកឲ្យឃើញអ្នកញុះញង់ ដែលបណ្ដាលឲ្យមានករណីនេះឡើង។ យុត្តិធម៌មិនអាច កាត់តម្រឹម ឬទៅមិនដល់ឬសគលនៃការពិតនោះឡើយ បើមិនដូច្នេះទេមានន័យថាគ្មានយុត្តិធម៌ ហើយ ពលរដ្ឋនឹងយល់ថាជាការស៊ុំគ្រលំបង្កើតនិទណ្ឌភាពក្នុងសង្គមបន្ថែមទៀត។ បន្ថែមលើនេះបន្តិច ការដែល ធ្វើឲ្យពលរដ្ឋជឿលើប្រព័ន្ធយុត្តិធម៌ មិនមែនអាចទៅរួចដោយគ្រាន់តែ ព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី​ អ្នកមានអំណាច ឬនរណាម្នាក់ ចេញមកអំពាវនាវប៉ុណ្ណោះទេ ដាច់ខាតត្រូវតែមានការអនុវត្តន៍ច្បាប់ឲ្យបាន តឹងរឹងបំផុត បើមិនដូច្នេះទេ ការប៉ះប៉ូវជំនឿពលរដ្ឋចំពោះប្រព័ន្ធយុត្តិធម៌គឺមិនអាចទៅរួចឡើយ។   

[1] ផិត មានន័យថា បុរស ឬស្ដ្រី ដែលមានចំណងអាពាហ៍ពិពាហ៍មិនទាន់រំលាយ បានទៅរួមសវនកិច្ច (រួមភេទ) ជាមួយបុរស ឬស្ដ្រី ដទៃ។

[2] ទោសព្រហ្មទណ្ឌមានបី៖ បទលហុ បទមជ្ឈិម និងបទឧក្រិដ្ឋ។

របៀបលួចលុយជាតិ តាមរយៈគយ និងពន្ធដារ នៃរបបក្រុងភ្នំពេញ

ដោយ៖ ស្មេរ យុត្តិធម្ម

ចាប់តាំងពីឆ្នាំ១៩៩៨មក របបក្រុងភ្នំពេញ[1] បានដឹកនាំប្រទេសតាមទម្រង់ផ្ដាច់ការបែបបោះឆ្នោត ដោយចាត់ទុកសម្បត្តិធនធានរបស់ជាតិជាជ័យភ័ណ្ឌ និងចាត់ទុកស្ថាប័នទាំងឡាយរបស់ជាតិ ជា ឧបករណ៍បម្រើនយោបាយទុច្ចរិតរបស់ខ្លួន។ ក្រៅតែពីបង្កើតក្រុមឈ្មួញដែលមានភក្ដីភាព លោក ហ៊ុន សែន បានប្រើប្រាស់ស្ថាប័នគយ និង​ពន្ធដារ ជាឧបករណ៍ស្វែងរកលុយកាក់ មកបម្រើ ប្រយោជន៍តាមរយៈការប្រព្រឹត្តអំពើពុករលួយ និងក្លែងបន្លំ។ រាល់ការនាំទំនិញចេញចូល និងធ្វើអាជីវកម្មតូចធំ ត្រូវឆ្លងកាត់គយ និងពន្ធដារ ក្រោមការគ្រប់គ្រងរបស់ លោក គង់ វិបុល និងលោក គុណ ញឹម។ រីឯអ្នកទាំង ពីរនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក  អូន ព័ន្ធមុនីរ័ត្ន[2]។ ហើយអ្នកទាំងបី ជា ឧបករណ៍យ៉ាងសំខាន់ និងចាំបាច់ ចាប់តាំងពីលោក ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី និងបន្ដកាន់តំណែង ក្នុងរដ្ឋបាលលោក ហ៊ុន ម៉ាណែត ទាំងដែលមនុស្សមួយចំនួនធំត្រូវបានដាក់ឲ្យចូលនិវត្តន៍។ ការបន្ដនៅ ក្នុងតួនាទីដដែលនេះ ដោយសារតែពួកគេមានស្នាដៃយ៉ាងធំធេងក្នងការស្វែងរកថវិកាយ៉ាងច្រើនសម្បើម ដើម្បីទ្រទ្រង់អំណាចរបបក្រុងភ្នំពេញ។ នៅឆ្នាំ២០២៣ ទាំងពន្ធដារ និងគយ ប្រមូលថវិកាសរុបបាន ប្រមាណជាង៦ពាន់លានដុល្លារអាមេរិក ឬប្រហែលនឹងពាក់កណ្ដាលនៃ ថវិកាជាតិប្រចាំឆ្នាំ។ ប៉ុន្ដែតួរលេខ នេះមិនត្រឹមត្រូវទេ ការប្រមូលពន្ធដារ និងគយ អាចនឹងច្រើនជាងនេះទ្វេរដង ប្រសិនបើពុំមានអំពើ ពុករលួយ និងការក្លែងបន្លំយ៉ាងចាស់ដៃ។ ជាឧទាហរណ៍ជាក់ស្ដែង ប្រទេសម៉ាឡេស៊ី បានប្រកាសថា រយៈពេល៥ឆ្នាំចុងក្រោយ (រាប់តាំងពីឆ្នាំ២០១៨មក) បាត់បង់ថវិជាតិប្រមាន៥៨ពាន់ លានដុល្លារ ដោយសារអំពើពុករលួយ។ យោងទៅលើសន្ទស្សន៍ពុករលួយរបស់អង្គការតម្លាភាពអន្ដរជាតិ ឆ្នាំ២០២៣ ប្រទេសម៉ាឡេស៊ីស្ថិតនៅលេខរៀងទី ៥៧ នៅពីលើកម្ពុជា ដែលស្ថិតនៅលេខរៀងទី ១៥៨។ សាកល្បង​វិភាគបន្ដទៅមើលថាតើកម្ពុជាអាចនឹងបាត់បង់ថវិកាជាតិប៉ុន្មានក្នុងមួយឆ្នាំ? បើក្រឡេកមើលលើ ស្ថាន​ភាព​ពុករលួយ របស់ម៉ាឡេស៊ី គឺប្រសើរជាងយើងដាច់ឆ្ងាយណាស់។ ចុះ កម្ពុជាអាចនឹងមានទំហំពុករលួយប៉ុណ្ណាដែរ? កម្ពុជាមានអង្គភាពប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ស្ថាប័នសវនករជាតិ និងមានសភាជាតិ ប៉ុន្ដែមន្ដ្រីទាំង នោះសុទ្ធសឹងជាមនុស្សស្ម័គ្រស្មោះ និងខ្លាចរអារ អំណាចលោក ហ៊ុន សែន ដូច្នេះមិនមានស្ថាប័នណាមួយអាចបង្ហាញពីការពិតនៃអំពើពុករលួយបាន ឡើយ។ ប៉ុន្ដែការសន្មត់មួយលើកឡើងថា កម្ពុជាទំនងជាបាត់បង់ថវិកា ជាតិដោយសារអំពើពុករលួយច្រើនជាងប្រទេសម៉ាឡេស៊ី។

នៅក្នុងការលួចលុយជាតិរបស់ពន្ធដារ និងគយ គឺតាមរយៈការបង្កើត ក្រុមចល័ត និងក្រុម​រត់ការ។ ក្រុមចល័តនេះ ចុះធ្វើសកម្មភាពម្ដងម្កាល នៅចំពោះក្រុមគោលដៅទាំងឡាយដែលមានក្នុងបញ្ជីខ្មៅ[3] ឬហៅថាក្រុម ច្របាច់ករប្លន់ពលរដ្ឋ ដូចករណីចុះចាប់ទូរស័ព្ទនៅត្បូងឃ្មុំ និងការចាប់យករទះនៅច្រកប៉ោយប៉ែត។ ចំណែកក្រុមរត់ការវិញតម្រូវឲ្យធ្វើការយ៉ាងជិតស្និតជាមួយអ្នកនាំទំនិញចេញចូល និងម្ចាស់អាជីវកម្ម។ ក្នុងករណី មិនបានឆ្លងកាត់ក្រុមរត់ការនេះរាល់ទំនិញទាំងអស់ និងអាជីវកម្មនឹងមិនអាចទទួលបាន ការអនុញ្ញាតឡើយ ឬបានការអនុញ្ញាត ប៉ុន្ដែត្រូវរងចាំរយៈពេលយូរ និងនីតិវិធីស្មុគស្មាញ ហើយការ ចំណាយរត់ឯកសារខ្លួនឯងសឹងតែស្មើនឹងការចំណាយបង់ពន្ធត្រឹមត្រូវ។ ឧទាហរណ៍៖ តម្លៃពន្ធត្រូវបង់ ៣០ដុល្លារ ដូច្នេះចំណាយរត់ឯកសារពីមួយកន្លែងទៅមួយកន្លែង យ៉ាងតិច៣០ដុល្លារ ដែលនាំឲ្យតម្លៃត្រូវ បង់ឡើង ដល់៦០ដុល្លារ ឬច្រើនជាងនេះ។

វិធីសាស្ដ្រដែលរបបក្រុងភ្នំពេញលួចថវិកាជាតិតាមរយៈពន្ធដារ និងគយ៖

១. អនុញ្ញាតឲ្យឈ្មួញនាំទំនិញចេញចូល បង់ពន្ធតិចជាងផលិតផលជាក់ស្ដែង។

ឧ. ផលិតផល១០០ កុងតឺណឺ ឈ្មួញបង់ត្រឹមត្រូវតែ៥០កុងតឺណឺ នៅសល់៥០ផ្សេងទៀតចចារគ្នា។

២. បង្កើតភាពស្មុគស្មាញ រញ៉េរញ៉ៃ សម្រាប់ឈ្មួញត្រឹមត្រូវ ដែលមិនចង់គេចវេសពន្ធ។ ករណីនេះ ការចំណាយផ្សេងៗនឹងច្រើនជាងតម្លៃពន្ធជាក់ស្ដែង ម្ល៉ោះហើយ អ្នករកស៊ីសុចរិតត្រឹមត្រូវ នឹងមិនហ៊ានមករកស៊ីនៅកម្ពុជាឡើយ។

៣. លួចគប់គិតជាប្រព័ន្ធជាមួយឈ្មួញទុច្ចរិតនាំទំនិញចេញចូល ទំនិញគេចពន្ធ ជាពិសេសការអនុញ្ញាត នាំចូលទំនិញហួសកាលកំណត់ និងមានសាធាតុគីមីខ្លាំង នាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ ករណីនេះ លោក ហ៊ុន សែន ធ្លាប់ចេញការពារនូវមន្ដ្រីខិលខូចរបស់ខ្លួន និងថែមទាំងបន្ទោសពលរដ្ឋថា មិនចេះមើលទំនិញល្អ ឬមិនល្អ។

៤. ការគេចវេសពន្ធតាមរយៈការប្រើប្រាស់ក្នុងនាមរដ្ឋ។ ករណីនេះ កើតឡើងក្នុងចំណោមពួកមន្ដ្រីធំៗ និងពួកឈ្មូញដែលមានភក្ដីភាពនឹងលោក ហ៊ុន សែន។

៥. លួចបន្លំកែប្រែតួរលេខ។ ឧ. នាំចេញខ្សាច់១០ម៉ឺនម៉ែតគូប តួរលេខជាក់ស្ដែងត្រឹមតែ៥ម៉ឺនម៉ែត្រគូប។ ករណីនេះ ធ្លាប់ត្រូវបានអង្គការមាតាធម្មជាតិរកឃើញក្នុងការនាំខ្សាច់ពីកម្ពុជាទៅសឹង្ហបុរី។ ចុះទំនិញ​ផ្សេង ទៀត ថាតើនឹងត្រូវក្លែងបន្លំប៉ុន្មាន?

ដូចបានរៀបរាប់ខាងលើ ទើបរបបលោក ហ៊ុន សែន មិនដាក់ឲ្យបុគ្គលទាំងបីនេះចូលនិវត្តន៍ ដោយងាយឡើយ។ សុខចិត្តចេញបញ្ជាបំពានច្បាប់ ទោះបីជាលោក គុណ ញឹម ដល់អាយុចូលនិវត្តន៍ តាំងពីឆ្នាំ២០២១មកម្ល៉េះ។ ការមិនសម្រេចឲ្យពួកគេចូលនិវត្តន៍ ទី១. បារម្ភពីការរត់គេចរបស់ពួកគេ ពីព្រោះ លោក គុណ ញឹម លោក គង់ វិបុល និងលោក អូន ព័ន្ធមុនីរ័ត្ន សុទ្ធតែមានសញ្ជាតិបរទេស និងមានទុនវិនិយោគនៅក្រៅប្រទេសរាប់រយលានដុល្លារ ដែលជាថវិកាបានពីការលួចលុយជាតិ។ ទី២. បារម្ភពីការបែកធ្លាយព័ត៌មាន ពាក់ព័ន្ធនឹងការលួចលុយជាតិ ដែលមានលោក ហ៊ុន សែន នៅពីក្រោយ។ ទី៣. បារម្ភខ្លាចលេចធ្លាយព័ត៌មាន ពីការគប់គិតជាមួយឈ្មួញទុច្ចរិតក្នុងការនាំចូលទំនិញហាមប្រាម ដូចជា គ្រឿងញៀន អាវុធ និងទំនិញគេចពន្ធក្នុងជួររដ្ឋអំណាច និងឈ្មួញទុច្ចរិត។ ទី៤. ពុំទាន់រកបាន អ្នកមាន​ភក្ដីភាព និងជំនាញលួចលុយជាតិដូចអ្នកទាំងបីខាងលើ។

សរុបមក របបហ៊ុន សែន ជាអ្នកនៅពីក្រោយនៃការនាំទំនិញគេចពន្ធសព្វសារពើ និងលួច ថវិកាជាតិយកមកបម្រើប្រយោជន៍ផ្ទាល់ខ្លួន បក្ខពួក និងក្រុមគ្រួសារ។ ចំណែកតម្រូវការសេវាសាធារណៈ សម្រាប់ប្រជាពលរដ្ឋមិនសូវបានគិតគូ ដូចជា សាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ និងសុខុមាលភាព នៃការរស់នៅ។ ប្រសិនបើកម្ពុជាមានមន្ដ្រីដែលស្មោះត្រង់នឹងជាតិ ពិតណាស់កម្ពុជានឹងមិនពិបាកទៅខ្ចី បុលបរទេសលក់ទ្រព្យសម្បត្តិជាតិ បឹងបួរ ព្រៃភ្នំ រ៉ែ យកមកអភិវឌ្ឍន៍ជាតិឡើយ ប្រើប្រាស់តែថវិកាបានពី ការប្រមូលពន្ធត្រឹមត្រូវ ក៏អាចអភិវឌ្ឍជាតិបានយ៉ាងសុខដុម និងជីវភាពពលរដ្ឋរស់នៅដោយសេចក្ដីថ្លៃថ្នូរ និងស៊ីវិល័យ។

[1] របបក្រុងភ្នំពេញសំដៅលើការគ្រប់គ្រងនៃត្រកូលហ៊ុន ដែលកំពុងដឹកនាំប្រទេសផ្ដាច់ការបែបបោះឆ្នោត។

[2] លោក អូន ព័ន្ធមុនីរ័ត្ន ជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាមនុស្សដែលហ៊ុន សែនទុកចិត្តបំផុត។

[3] ក្រុមគោលដៅនេះ កើតចេញពីការគេចវេសបង់ពន្ធដោយមានការសហការពីភាគីគយ និងពន្ធដារ ប៉ុន្ដែពួកគេតែងតែរងគ្រោះពីទង្វើខ្លួន

អ្នកការពារបរិស្ថាន កំពុងបំផ្លាញដោយតុលាការរ៉ូបូត

ដោយ៖ ស្មេរ យុត្តិធម្ម

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ សាលាដំបូងភ្នំពេញបានបើកសវនាការ​ជំនុំជម្រះក្ដី លើសកម្មជនបរិស្ថានចំនួន៨រូបរួមមាន៖ ១. លោកអាឡិច ២.លោក លី ចាន់ដារ៉ាវុត ៣. លោក យឹម លាងហ៊ី ៤.​លោក ថុន រដ្ឋា ៥. លោក ពក ខឺយ ៦. កញ្ញា ភួន កែវរស្មី ៧. កញ្ញា ស៊ុន រដ្ឋា ៨.កញ្ញា

រួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។ នេះជាបទចោទ បន្ថែមពីសំណាក់តំណាងអយ្យការកាលពីខែមិថុនា ឆ្នាំ២០២១។ នៅក្នុងសវនាការនេះមានតែ លោក យឹម លាងហ៊ី ម្នាក់ប៉ុណ្ណោះត្រូវបានសាកសួរ។ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ សកម្មជនការពារបរិស្ថានទាំងអស់នេះ បានចូលសវនាការម្ដងទៀត ប៉ុន្ដែលើកនេះហាក់ខុស ប្រក្រតី ដោយសារកម្លាំងអាជ្ញាធរបានដាក់របាំងមិនឲ្យអ្នកគាំទ្រ និងអ្នកយកព័ត៌មានអាចចូល ទៅក្បែរតុលាការបាន។ ករណីនេះផ្ទុយទៅនឹងគោលការណ៍សវនាការសាធារណៈ មានន័យ ថាជន​គ្រប់រូប​អាច​ចូល​ស្តាប់​នៅក្នុង​បន្ទប់​សវនាការ​នោះ​បាន ឬអាចទៅឃ្លាំមើលនៅខាងក្រៅ បាន បើ​ទោះ​ជា​មិន​ពាក់ព័ន្ធ​នឹង​រឿងក្តី​របស់​ខ្លួន​ក៏ដោយ គឺ​គ្មាន​ការហាមឃាត់​អ្វី​ឡើយ លើក លែងក្មេង​មិនទាន់​គ្រប់​អាយុ។ ជាការឆ្លើយតបទៅទង្វើបំពានសិទ្ធិរបស់អាជ្ញាធរក្រុមសកម្មជន បរិស្ថានសម្រេចមិនចូលសវនាលុះត្រាតែអាជ្ញាធរបើកផ្លូវជាធម្មតា។

គូសបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ សកម្មជនបរិស្ថានបីរូបគឺ៖ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានតុលាការដំបូងភ្នំពេញសម្រេច ផ្ដន្ទាទោសដាក់ពន្ធនាគារពី១៨ខែ ទៅ ២០ខែ និងពិន័យជាប្រាក់បួនលានរៀល ក្រោមបទ ចោទ ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្ដិសុខសង្គម បទចោទនេះ ធ្វើឡើងបន្ទាប់ពី សកម្មជនបរិស្ថានទាំងនេះ ប្រកាសថានឹងធ្វើដំណើរចេញពីវត្តភ្នំទៅកាន់គេហដ្ឋានលោក ហ៊ុនសែន នៅក្បែរវិមានឯករាជ្យដើម្បីស្នើសុំឲ្យបញ្ឈប់ការលុបបឹង ដែលនាំឲ្យមានទឹកជនលិចលង់ភ្នំពេញ។

មាត្រា៤៥៣ រួមគំនិតក្បត់ អំពើរួមគំនិតក្បត់គឺជាគម្រោងដែលបង្កើតឡើង ដោយមនុស្សច្រើននាក់ដើម្បីប្រព្រឹត្តឧបឃាតកាលបើគម្រោងនេះ ត្រូវបានសម្ដែងចេញជារូប រាងច្បាស់លាស់ដោយអំពើជាក់ស្ដែងមួយ ឬច្រើន

បើយើងវិភាគទៅលើមាត្រាខាងលើការចោទប្រកាន់ពីអំពើរួមគំនិតក្បត់បានល្កឹក ណាអំពើនោះបង្កមហន្ដរាយធ្ងន់ធ្ងរដល់ប្រទេសជាតិ ដោយប្រើប្រាស់អាវុធ និងគ្រឿងបំផ្ទុះ ផ្សេងៗ និងបានត្រៀមខ្លួនរួចរាល់ថានឹងប្រឹព្រឹត្ត។ ប៉ុន្ដែសកម្មជនបរិស្ថានទាំងនេះគ្រាន់តែប្រើ ប្រាស់បណ្ដាញសង្គម និងការសម្ដែងមតិបែបអហិង្សាទាមទារឲ្យរបបភ្នំពេញគិតគូពីបញ្ហាបរិ ស្ថានធនធានធម្មជាតិបែរជាទទួលបានកាដូយ៉ាងចាស់ដៃពីតុលាការទៅវិញ។ ការណ៍នេះអាច វាយតម្លៃបានថា ជាចេតនាសងសឹកនឹងក្រុមសកម្មបរិស្ថានដែលតែងតែបកអាក្រាតពីអសមត្ថ​ ភាព និងឧក្រិដ្ឋកម្មបំផ្លាញធនធានសម្បត្តិជាតិ។

 ដើម្បីងាយយល់ទៅនឹងបទចោទនៃមាត្រា៤៥៣ និងសូមមើលបន្ថែមលើមាត្រា៤៥១ នៃបទឧបឃាតចែងថា៖

គឺជាការប្រព្រឹត្ដអំពើហិង្សាមួយ ឬច្រើន ក្នុងគោលបំណងបង្កឱ្យមានគ្រោះថ្នាក់ដល់ ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ឬនាំឱ្យមានការប៉ះពាល់ដល់បូរណភាពនៃដែនដីជាតិ។ 

បទឧបឃាត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១៥(ដប់ប្រាំ)ឆ្នាំទៅ៣០(សាមសិប)ឆ្នាំ។

យោងលើមាត្រានេះ លុះត្រាតែចារី (អ្នកប្រព្រឹត្ត) បង្កហិង្សាប្រទូស្ដរាយនាំឲ្យអន្ដរាយ ដល់ជាតិ និងបូរណភាពទឹកដី ដូចជាការប្រើប្រើអាវុធ ឬគ្រាប់បែក ឬបង្កើតតំបន់អប្បគមន៍។

ទំនងជាបទចោទខាងលើហួសវិស័យអាច សន្មត់បានទៅលើក្រុមយុវជនបរិស្ថានទើប តុលាការរូប៉ូត(Robot Court) បន្ថែមបទ ចោទមួយទៀត ពាក់ព័ន្ធការប្រមាថអង្គ​ព្រះមហា​ក្សត្រ​ផ្អែក លើមាត្រា ៤៣៧ ដែល របបភ្នំពេញអនុម័តកាលពីឆ្នាំ២០០៨។ មើលមួយភ្លែតហាក់បង្ហាញថា លោក ហ៊ុន សែន គោរព និងលើកស្ទួយព្រះមហាក្សត្រ ប៉ុន្ដែមិនមែនដូច្នោះទេ ការសម្រេចធ្វើច្បាប់ នេះ​ឡើងជាចេតនានយោបាយទុច្ចរិតផាត់ចេញឥទ្ធិពលព្រះមហាក្សត្រ និងឲ្យប្រជារាស្ដ្រខ្លាច រអារចំពោះការលើកនិយាយព្រះនាមអង្គព្រះមហាក្សត្រ ជាពិសេសការស្នើសុំអន្ដរាគមពីព្រះ អង្គក្នុងបញ្ហានយោបាយ និងការបំពានសិទ្ធិមនុស្ស។

និយាយដោយយុត្តិធម៌អ្នកប្រមាថព្រះមហាក្សត្រ គឺរបបលោក ហ៊ុន សែន ហ្នឹងឯង ដោយមានហេតុផលសំអាងប្រាំធំៗដូចតទៅ៖

១. នៅឆ្នាំ២០០៥ លោក ហ៊ុនបានគម្រាមរំលាយរាជានិយម ប្រសិនបើព្រះមហាក្សត្រ មិនព្រមចុះហត្ថលេខាកាត់ទឹកដី និងកោះត្រល់ឲ្យវៀតណាម។

២. តាមរយៈផ្លាកលេខមធ្យោបាយធ្វើដំណើរ(ម៉ូតូឡាន)  ពីមុនដាក់ថា “រាជការ” ប៉ុន្ដែ ចាប់តាំងពីពលប្រហារឆ្នាំ១៩៩៧ និងទទួលបានអំណាចពេញដៃមក លោក ហ៊ុន សែន ប្ដូរ ដាក់ថា “រដ្ឋ” វិញ។ ការប្ដូរនេះទំនងសំដៅដល់របៀបរបបដឹកនាំតាមបែបផ្ដាច់ការនៅសម័យ រដ្ឋកម្ពុជា ក្រោមឥទ្ធិពលវៀតណាម និងបន្ថយឥទ្ធិពលស្ដេច។

៣. ថ្វីដ្បិតតែព្រះមហាក្សត្រ មិនមានអំណាចនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ ប៉ុន្ដែព្រះអង្គ ទ្រង់ជាមេបញ្ជាាការកងទ័ព ជាប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលធានាយុត្តិធម៌ សង្គម ទ្រង់ជាប្រមុខរដ្ឋ ធានាឯករាជ្យភាព បូរណភាពទឹកដី។  ប៉ុន្ដែត្រូវបានលោក ហ៊ុន សែន ដណ្ដើមអំណាចនេះ ទុកឲ្យព្រះអង្គមានត្រឹមតែនិមិត្តរូប ដោយដាក់មនុស្សជំនិតខ្លួនទៅកាន់ តួនាទីទាំងនោះជំនួស។ បន្ថែមលើនេះ សូម្បីតែស្ថាប័នកាកបាទក្រហមកម្ពុជា ក៏លោកហ៊ុន សែន ដណ្ដើម ពីសម្ដេចម៉ែ យកឲ្យប្រពន្ធខ្លួនកាន់កាប់ ដើម្បីប្រមូលសួយសារអាករពីពួកនាយ ទុនរៀងរាល់ឆ្នាំ។

៤. រវាងការយាមកាមសន្ដិសុខ សុវត្ថិភាព ជុំវិញព្រះបរមរាជវាំង មានប៉ូលីសកំប៉ិកកំប៉ុក បួនដប់នាក់ រីឯជុំវិញផ្ទះលោក ហ៊ុន និងក្រុមគ្រួសារ ដាក់សុទ្ធតែកងកុម្ម៉ងដូ កងអង្គរក្សបំពាក់ អាវុធទំនើបៗ។ ការណ៍នេះ ឆ្លុះបញ្ចាំងបានថា លោក ហ៊ុន សែន ចាត់ទុកព្រះបរមរាជវាំង ជាទ្រុងមាសសម្រាប់ព្រះមហាក្សត្រ។

៥. សមិទ្ធផលនានាជាមរតករបស់ព្រះមហាក្សត្រត្រូវបានរបប ហ៊ុន សែន បំផ្លាញ ចោល និងធ្វើឲ្យខូចខាតខ្លឹមសារ និងរឹបអូសយកជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងបក្ខពួកដូចជា៖ ភ្នំបូកគោ ភ្នំគិរីរម្យ កីឡដ្ឋានអូឡាំពិក រាជដំណាក់នៅសៀមរាប និងព្រះបរមរាជវាំង។ល។ រួមទាំងព្រះរាជពិធីតាមបវេណីដូចជា ព្រះរាជពិធីបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែ ព្រះ រាជពិធី ច្រត់ព្រះនង្គ័ល និងបុណ្យឯករាជ្យជាតិ ដែលរៀបចំឲ្យតែបាន ជាពិសេសវេទិកា សមាជជាតិ មានចែងក្នុងរដ្ឋធម្មនុញ្ញជំពូកទី១៤ ដែលត្រូវប្រារព្ធរៀងរាល់ឆ្នាំ នៅខែធ្នូ ជាវេទិកា ដ៏សំខាន់មួយ ដែលប្រជាពលរដ្ឋអាចបញ្ចេញមតិរិះគន់ និងក្រោមអធិបតីភាពនៃអង្គព្រះមហា ក្សត្រ ប៉ុន្ដែត្រូវបានទុកចោលមិនអើពើ។

ដូច្នេះរដ្ឋអំណាច គួរតែបញ្ឈប់ការលេងល្បែងនយោបាយប្រជាភិថុត អំពីការ ស្រឡាញ់សម្បត្តិធនធានធម្មជាតិ និងគោរពលើកស្ទួយកិត្តិនាមព្រះមហាក្សត្រ។

អនុសាសន៍

១. លើកលែងការចោទប្រកាន់ចំពោះសកម្មបរិស្ថាន

២. ផ្ដល់កិត្តិយស និងពាន់រង្វាន់ឆ្នើម ដល់សកម្មជនបរិស្ថាន

៣. លុបចោលបទចោទ “ប្រមាថអង្គព្រះមហាក្សត្រ” ដែលជាការប្រើប្រាស់ដើម្បីកេង ចំនេញនយោបាយ និងធ្វើបាបអ្នកបញ្ចេញមតិរិះគន់

៤. អនុញ្ញាតឲ្យលោក អាឡិច អាចវិលត្រឡប់មកកាន់ប្រទេសកម្ពុជា និងផ្ដល់សញ្ជាតិ ខ្មែរ

៥. ថ្វាយនូវព្រះរាជសិទ្ធិ និងអំណាច ស្របតាមរដ្ឋធម្មនុញ្ញចំពោះព្រះមហាក្សត្រ

៦. ធានាការគោរពតាមស្មារតី និងគុណតម្លៃ រដ្ឋធម្មនុញ្ញ តាមបែបប្រជាធិបតយ្យ សេរី ពហុបក្ស

៦. បញ្ឈប់ប្រើប្រាស់ប្រព័ន្ធតុលាការរំខានដល់សកម្មជនបរិស្ថាន។

របបក្រុងភ្នំពេញផ្គើនចំពោះមុខសហគមន៍អន្ដរជាតិ ពីបញ្ហាសិទ្ធិមនុស្ស នៅមកម្ពុជា

ដោយ៖ ស្មេរ យុត្តិធម្ម

ទី០៥ ឧសភា ២០២៤ តំណាងរបប ក្រុងភ្នំពេញ (ស្ថានបេសកកម្មអចិន្ដ្រៃយ៍ ប្រចាំទីក្រុងហ្សឺណែវ) បានព្យាយាម ឆ្លើយដោះសារ គេចវេស ពីការទទួលខុសត្រូវលើការ គោរពសិទ្ធិ មនុស្ស ជាពិសេសការសម្រេចផ្ដន្ទាទោស កញ្ញា ឈឹម ស៊ីថរ ទាំងបំពាន និងអមនុស្សធម៌ ដែលជាការឆ្លើយ តបចំពោះលោក ជេរ៉េមី ឡូរ៉ង់ Jeremy Laurence អ្នកនាំពាក្យនៃការិយាល័យ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែល លោកបានលើកឡើង ចំៗ ពីការរំខានគ្រប់ទម្រង់ទៅ លើអ្នកការពារសិទ្ធិ មនុស្ស សិទ្ធិការងារ និងសហជីព ដោយបានបញ្ជាក់ ច្បាស់ពី ការផ្ដន្ទាទោសមេដឹកនាំសហជីពដ៏ល្បី ល្បាញ។

នៅព្រឹក ថ្ងៃទី០៣ ឧសភា ២០២៤ វេលាម៉ោង ៨:២០នាទី តុលាការកំពូលបានប្រកាសសាលដីកា ដោយតម្កល់បទចោទរបស់សាលាឧទ្ធរណ៍ចាត់ទុក ថាបានការ ចំពោះកញ្ញា ឈឹម ស៊ីថរ និងសមាជិក៦នាក់ផ្សេងទៀត ដែលរងការចោទប្រកាន់ ពីបទ “ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម” តាមបញ្ញត្តិ មាត្រា៤៩៤ និង៤៩៥ នៃក្រម ព្រហ្មទណ្ឌកម្ពុជា។ ករណីនេះមានវត្តមាន តំណាងអង្គការសហប្រជាជាតិ ស្ថានទូត អាមេរិក អូស្ដ្រាលី អឺរ៉ុប និងអង្គការក្រៅរដ្ឋាភិបាលជាតិ បានចូលរួមឃ្លាំមើល។

សូមគូសបញ្ជាក់ឡើងវិញថា កាលពីថ្ងៃទី០៤ មករា ២០២២ អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួន កញ្ញា ឈឹម ស៊ីថរ ក្នុងកាលៈទេសៈដែលកម្មករនយោជិកណាហ្គាវ៉ើលចេញតវ៉ាយ៉ាងសកម្មទាមទារឲ្យថៅកែ គោរពសិទ្ធិការងារ សិទ្ធិសហជីព និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើពួកគេ។

ប្រទេសកម្ពុជា បានទទួលយកនូវលក្ខ័ណ្ឌនៃការគោរព សិទ្ធិមនុស្ស ហើយបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញថែមទៅទៀត ត្រង់មាត្រា ៣១ ចែងថា “ ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់​ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការ
សហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស…”។

ប្រសិនបើយើងវិភាគ ទៅលើបទ ញុះញង់បង្ករឲ្យមានភាពវិកវរដល់សន្ដិសុខសង្គមនេះ មិនគួរយកមក អនុវត្តន៍ចំពោះសកម្មភាពនៅក្នុងវិស័យការងារ សហជីព និងការសម្ដែងមតិជាសាធារណៈ ដែលកម្មករ នយោជិតជម្រុញទៅថៅកែគោរពច្បាប់ការងារ និងច្បាប់សហជីពនោះទេ។ ត្រង់ចំណុចនេះ អាជ្ញាធរត្រូវតែ​ដើរតួនាទីជាអ្នកសម្របសម្រួល និងស្វែងរកដំណោះសមស្របជូនគូភាគី ឬរក្សាសណ្ដាប់ធ្នាប់កំឡុងពេល កម្មករចេញធ្វើកូដកម្មចែងការពារដោយ រដ្ឋធម្មនុញ្ញ មាត្រា៣៧ ចែងថា “សិទ្ធិធ្វើ កូដកម្ម និងធ្វើបាតុកម្មដោយសន្ដិវិធីត្រូវ យកមកអនុវត្ត នៅក្នុងក្របខ័ណ្ឌនៃ ច្បាប់”។ ការធ្វើកូដកម្មពុំមែនជាបទ ល្មើសនោះទេ ហើយក៏មិនបានធ្វើឲ្យ ប្រទេសមួយអសន្ដិសុខដោយសារតែ ការប្រើប្រាស់​សិទ្ធិនោះដែរ ផ្ទុយទៅវិញ វាជាសកម្មភាពមួយដ៏ត្រឹមត្រូវ និងត្រូវតែ ឲ្យតម្លៃដែលស្របនឹងច្បាប់ការងារ មាត្រា៣១៨ ចែងថា “កូដកម្ម គឺជាការឈប់ធ្វើការដោយកម្មករនយោជិតមួយក្រុម ដែលមានការព្រមព្រៀងគ្នាធ្វើឡើងនៅក្នុងសហ គ្រាស ឬគ្រឹះស្ថានមួយ ក្នុងគោលបំណងដើម្បីទទួលបាននូវដំណោះស្រាយដ៏យុត្តិធម៌ចំពោះការទាមទារ របស់កម្មករនយោជិតពីនយោជក ហើយក៏ជាល័ក្ខខ័ណ្ឌដើម្បីចូលធ្វើការវិញ”។

            ត្រឡប់មកមើល ខ្លឹមសារនៃលិខិតរបស់ស្ថានបេសកកម្មអចិន្ដ្រៃកម្ពុជា ប្រចាំនៅ អ.ស.ប មិនត្រឹមតែមិនទទួលស្គាល់ការពិតនោះទេ ថែមទាំងឆ្លៀតមើលស្រាលពីរបៀបធ្វើការងាររបស់អ្នកទទួល បន្ទុកវិស័យសិទ្ធិមនុស្ស និងថែមទាំងគម្រាមមិនបន្ដអាណត្តិក្នុងករណីនៅតែបន្ដលើកឡើងពីបញ្ហាការ ជិះជាន់សិទ្ធិមនុស្សពីសំណាក់អ្នកកាន់អំណាច។ ការគម្រាមនេះ ធ្លាប់ត្រូវបាន លោក ហ៊ុន សែន និយាយ កាលពីឆ្នាំ២០១៦ ដើម្បីគម្រាមបិទការិយាល័យឧត្តមស្នងការ អ.ស.ប ជាថ្នូរទៅនឹងការបញ្ចូលបញ្ញត្តិ ការគោរពអធិបតេយ្យភាព និងយុត្ថាធិការ (សម្រេចរបស់តុលាការ) ក្នុងស្រុករបស់ជាឧបករណ៍ខ្លួន។ មូលហេតុ ចង់ឲ្យមានការបញ្ចូលល័ក្ខខ័ណ្ឌនេះ ទំនងជាអ្វីដែលគេហៅ ការដោះសារដោយមានមូលដ្ឋាន។

            ជារួម ការរំលោភបំពានសិទ្ធិមនុស្សពីរបបក្រុងភ្នំពេញ ក្រោមលេសការពារសណ្ដាប់ធ្នាប់ និងលើក ឡើងថាជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា។ ការលើកឡើងនេះ មិនត្រឹមត្រូវទេ ពីព្រោះការគម្រាមកំហែងដល់ បញ្ហាសិទ្ធិមនុស្ស វាជាបញ្ហាសកល និងត្រូវតែមានការឈឺឆ្អាលពីគ្រប់ភាគីពាក់ព័ន្ធ ដូចដែលកម្ពុជា បានផ្ដល់សច្ចាប័នលើសន្ធិសញ្ញា និងអនុសញ្ញានានា ពាក់ព័ន្ធទៅនឹងសិទ្ធមនុស្សនេះ ហើយបណ្ដារ ភាគីពាក់ព័ន្ធទាំងនោះមានកតព្វកិច្ចជម្រុញឲ្យរដ្ឋសមាជិកត្រូវតែគោរព។

នៅថ្ងៃទី១៤ មីនា ឆ្នាំ២០២២ ដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។

នៅថ្ងៃទី២៦ វិច្ឆិកា ២០២២ អាជ្ញាធរចាប់ខ្លួនជាថ្មីម្ដងទៀតនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បន្ទាប់ពី ត្រឡប់មកពីប្រទេសអូស្ដ្រាលីវិញ ក្រោមហេតុផលល្មើសបម្រាម និងគេចវេសពីការត្រួតពិនិត្យរបស់ តុលាការ ដែលតុលាការមិនបានចេញបម្រាមជា មុនសោះឡើយ។

ថ្ងៃទី២៥ ឧសភា ២០២៣ សាលាដំបូងរាជធានី​ភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ទន្ទា ទោសចន្លោះពី១ឆ្នាំទៅ២ឆ្នាំ។

នៅថ្ងៃទី១៩ តុលា ២០២៣ សាលាឧទ្ធរណ៍រាជ ធានីភ្នំពេញ បានសម្រេចតម្កល់សាលក្រម របស់សាលាដំបូងភ្នំពេញថាបានការដដែល។

នៅថ្ងៃទី៣ ឧសភា ២០២៤ តុលាការកំពូលប្រកាសសាលដីការ​ ដោយតម្កល់សេចក្ដីសម្រេចរបស់សាលា ឧទ្ធរណ៍ថាបានការ និងបិទផ្លូវតវ៉ា និងកំពុងបន្ដឃុំខ្លួននៅពន្ធនាគារ។ ការសម្រេចរបស់តុលាការកំពូល ពេលនេះចំពេលអ្នកតំណាងរបបភ្នំពេញ កំពុងថ្លែងការពារខ្លួននៅអង្គការសហប្រជាតិពាក់ព័ន្ធទៅនឹងការ រំលោភបំពានសិទ្ធិមនុស្ស ហើយសាលដីការនេះ ទំនងជាការផ្គើនចំពោះមុខសហគមន៍អន្ដរជាតិផងដែរ។

ផ្ទុយពីអ្វីដែលរបបក្រុងភ្នំពេញបានអនុវត្តន៍ សហគមន៍អន្ដរជាតិឯណោះវិញ បានផ្ដល់ពានរង្វាន់អ្នក ការពារសិទ្ធិមនុសុ្សដ៏ឆ្នើមជូន កញ្ញា ឈឹម ស៊ីថរ ដូចជា៖ ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សពីក្រសួង ការបរទេសសហរដ្ឋ​អាមេរិក និងពានរង្វាន់សិទ្ធិមនុស្ស Per Anger Prize ពីរដ្ឋាភិបាលប្រទេសស៊ុយអ៊ែត ចំពោះការលះបង់ក្នុងបុព្វហេតុការពារសិទ្ធិមនុស្ស។

របបត្រកូលហ៊ុន ទាញកម្ពុជាធ្លាក់ពីគន្លងអព្យាក្រិត្យ

ដោយ៖ ស្មេរ យុត្តិធម្ម

កិច្ចព្រមព្រៀងសន្ដិភាពទៅក្រុងប៉ារីស Paris Peace Accord ជាកិច្ចសន្យា ឱឡាឫកមួយ រវាងភាគីខ្មែរទាំងបួន រួមមាន៖ ភាគីសម្ដេច នរោត្តម សីហនុ ភាគីលោក សឺន សាន ភាគីរដ្ឋកម្ពុជា (លោក ហេង សំរិន និងលោក ហ៊ុន សែន) និងភាគីខ្មែរក្រហម ដោយមានមហាអំណាច ធំៗជាកសិណសាក្សី (witness) ដូចជា៖ អាមេរិក ចិន រូស្ស៊ី បារាំង អង់គ្លេស និងប្រទេសចំនួន១៣ផ្សេងទៀត រួមទាំងអង្គការសហប្រជាតិ ហៅកាត់ថា អ.ស.ប។ សហគមន៍អន្ដរជាតិ មើលឃើញការរងទុក្ខវេទនាពីនយោបាយគ្មានគោលការណ៍នៃពួកមេ ដឹកនាំខ្មែរ ទើបក្នុងកិច្ចព្រមព្រៀងនេះចារិកច្បាស់ៗអំពីកម្មវត្ថុ និងមាគ៌ានយោបាយ ដែល ប្រទេសកម្ពុជាត្រូវតែទៅនោះគឺ ការបញ្ចប់សង្គ្រាម និងការស្ដារប្រទេសឡើងវិញ ដោយ យកមូលដ្ឋានសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាមាត្រដ្ឋាន។ ម្ល៉ោះហើយ នៅខែ ឧសភា ឆ្នាំ១៩៩៣ អ៊ុនតាក់ បានជួយរៀបចំការបោះឆ្នោតលើកដំបូងហើយជាប្រវត្តិសាស្ដ្រ ដែល ពលរដ្ឋខ្មែរអាចប្រើប្រាស់សិទ្ធិដើម្បីជ្រើសរើសមេដឹកនាំដោយឆន្ទៈពិតប្រាកដ។ ប៉ុន្ដែលោក ហ៊ុន សែន នៅពីក្រោយដោយប្រទេសកុម្ម៉ុយនីស ព្យាយាមអុកឡុកមិនឲ្យកម្ពុជាងាក ទៅរកផ្លូវប្រជាធិបតេយ្យ និងបន្ដិចម្ដងៗ ការកំទេចវត្តមានអ្នកជាតិនិយម និងអ្នក ប្រជាធិបតេយ្យ ជាគោលដៅជាក់លាក់ ច្បាស់លាស់ និងយូរអង្វែង។ នៅឆ្នាំ២០១៣ លោក ស៊ី ជីនភីង Xi JingPing ប្រធានាធិបតីចិន បានលើកឡើងពីគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” Belt and Road Initiative ដែលអាចនឹងតភ្ជាប់ប្រទេសចិនទៅកាន់ពិភពលោក តាមរយៈពាណិជ្ជកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ។ ដោយឡែក កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដទៃ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងទៅនឹង គម្រោងមួយនេះ។ ជាលទ្ធផល ចិនបានផ្ដល់កម្ចីសាងសង់អាកាសយានដ្ឋាន ផ្លូវល្បឿន លឿន កំពង់ផែ ពហុកីឡដ្ឋាន និងជំនួយទាំងផ្នែកបច្ចេកទេសស៊ីវិល និងយោធា និងគម្រោងដ៏ធំមួយគឺ ព្រែកជីកហ្វូណនតេជោ ដែលមានទំហំទឹកប្រាក់សរុបជិតពីរពាន់ លានដុល្លារអាមេរិក។

តាមរយៈគម្រោងនេះហើយ បានបង្កើតមន្ទិលសង្ស័យជាខ្លាំងពីអន្ដរជាតិ ជាពិសេស ប្រទេសវៀតណាម ដែលមើលឃើញថា មិនត្រឹមតែជាគម្រោងបម្រើវិស័យដឹកជញ្ជូន និងកសិកម្មប៉ុណ្ណោះទេ វាទំនងជាបម្រើមហិចតាយោធាចិនផងដែរ។ ការសម្ដែងក្ដីព្រួយ បារម្ភម្ដងហើយម្ដងទៀតបែបនេះ លុះនៅថ្ងៃទី ២៦ មេសា ២០២៤ លោក ហ៊ុន សែន បានផ្ញើសារទៅកាន់វៀតណាមច្បាស់ៗថា គម្រោងនេះត្រូវតែធ្វើ និងគ្មានឡើយការចចារជា មួយវៀតណាម និងបណ្ដាប្រទេសដទៃ។ ការណ៍នេះ បង្កើតឲ្យមាននូវយុទ្ធនាការមួយ ដើម្បីគាំទ្រពីគ្រប់មជ្ឈដ្ឋាន។ នៅថ្ងៃបន្ទាប់គឺ ថ្ងៃទី ២៧ មេសា ២០២៤ ករណីផ្ទុះឃ្លាំង ស្ដុកអាវុធក្នុងបញ្ជារការដ្ឋានធោធភូមិភាគ៣ ខេត្តកំពង់ស្ពឺ បានសម្លាប់ទាហាន២០នាក់ បង្ករការរងរបួស និងរងការ ខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន ដោយមតិខ្លះយល់ថា មាន ជាប់ពាក់ព័ន្ធនឹងគម្រោងការព្រែកជីក ដែលហ៊ានប្រឆាំងទៅនឹងផលប្រយោជន៍វៀតណាម និងខាងរដ្ឋាភិបាលថា ជាបញ្ហាបច្ចេកទេស។

ទោះបីជាយ៉ាងណា ភាពប្រទាក់ក្រឡានៃជំនួយយោធារបស់ចិនមកកាន់កម្ពុជា ការ ជួយធ្វើទំនើបកម្មកំពង់ផែយោធាសមុទ្ររាម វត្តមាននាវាកងទ័ពចិនលើទឹកដីកម្ពុជា និង គម្រោងជីកព្រែកហ្វូណនតេជោនេះ កំពុងតែធ្វើឲ្យកម្ពុជាធ្លាក់ទៅក្នងដានប្រវត្តិសាស្ដ្រ និងជាទីតាំងប្រទាញប្រទង់ផ្នែកភូមិសាស្ដ្រនយោបាយ និងយោធា។

នៅថ្ងៃទី០៣ ខែធ្នូ ២០២៣ សហរដ្ឋអាមេរិកសម្ដែងក្ដីបារម្ភពីវត្តមានយោធាចិន នឹងអាចកាន់កាប់កំពង់ផែរាមផ្ដាច់មុខ និង ជាថ្មី​ម្ដងទៀត នៅថ្ងៃទី២២ មេសា ២០២៤ សហរដ្ឋអាមេរិក បានលើកពីវត្តមានកង នាវាចិនចំនួនពីរគ្រឿង ដែលកំពុងឈរ ជើងអស់រយៈពេលជាច្រើនខែ។

រដ្ឋធម្មនុញ្ញមាត្រា ៥៣ វាក្យខណ្ឌទី៤ ចែងថា “ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតិឲ្យមាន មូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតិឲ្យមានមូលដ្ឋាន យោធារបស់ខ្លួននៅលើបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការ សហប្រជាជាតិ។”

តើកម្ពុជាពិតជាអនុញ្ញាតិឲ្យមានវត្តមានយោធាចិនលើទឹកដីកម្ពុជា?

ជាការឆ្លើយតបនឹងសំណួរខាងលើ យើងសាកល្បងវិភាគទៅលើកត្តា៥យ៉ាងធំៗ៖
ទី១. របបត្រកូលហ៊ុន មិនអាចនឹងទៅពឹងពាក់ប្រទេសណាដើម្បីជួយការពារអំណាចរបស់ ខ្លួនបានឡើយក្រៅតែពីប្រទេសចិន ពីព្រោះការដឹកនាំរបស់ពួកគេបានធ្វើឲ្យពល

រដ្ឋ​អស់ទំនុកចិត្ត និងលែងជឿជាក់ ដោយសារ តែពុករលួយខ្លាំង បក្ខពួកនិយមជ្រុល លំអៀង ទៅរកពួកម៉ាហ្វីយ៉ា បំផ្លិចបំផ្លាញសម្បត្តិ វប្បធម៌ ធនធានធម្មជាតិ និងជិះជាន់អ្នក ទន់ខ្សោយ ដោយប្រើហិង្សារ និងតុលាការ។

ទី២. ប្រទេសចិនកំពុងហ៊ុំព័ទ្ធដោយសត្រូវ ដូច្នេះការពង្រីកមូលដ្ឋានយោធាខាងក្រៅជារឿង ចាំបាច់។ ជាក់ស្ដែង ចិនកំពុងតែមានជម្លោះនៅដែនសមុទ្រជាមួយវៀតណាម និងបណ្ដារ ប្រទេសអាសា៊នមួយចំនួនផ្សេងទៀត។

ទី៣. របបត្រកូលហ៊ុន មិនអាចត្រឡប់ក្រោយឆ្ពោះទៅរកការដឹកនាំបែបប្រជាធិបតេយ្យ បានឡើយ ពីព្រោះទំនងជាដឹងថា ការបោះឆ្នោតមួយត្រឹមត្រូវ សេរិ និងយុត្តិធម៌គឺ បក្ស ប្រជាជនកម្ពុជានឹង​ចាញ់។ ដូច្នេះ ប្រសិនបើ គម្រោងព្រែកជីកនេះ បានកើតឡើង និង សម្រេច នោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអាចធ្វើតាមក្រោយបាន ហៅថា កាត់ក្បាល តម្រឹមមួក។

ទី៤. គម្រោងការជីកព្រែកនេះ ស្រាប់តែលេចចេញភ្លាមៗ ដែលអ្នកកាន់អំណាចមិនបាន សិក្សាច្បាស់លាស់ ឆ្លងកាត់ប្រជាមតិពីពលរដ្ឋ និងស្ថិតនៅក្នុងគោលនយោបាយឡើយ។ ករណីនេះហើយ ទំនងកើតចេញពីតម្រូវការរបស់ប្រទេសចិន ច្រើនជាងតម្រូវការរបស់ កម្ពុជា ដែលផ្លូវល្បឿនលឿនក៏មាន ផ្លូវដែកក៏មាន និងកំពង់ផែព្រះសីហនុក៏មាន បើធៀបជាមួយព្រែកជីក ស៊ុយអេប្រទេស អេហ្ស៊ីប និងព្រែកជីក ប៉ាណាម៉ា ប្រទេស ប៉ាណាម៉ា គឺក្នុងគោលបំណងជួយសម្រួលដល់រយៈចម្ងាយនៃការដឹកជញ្ជូនបាន​រាប់ពាន់ គីឡូម៉ែត។

ទី៥. វាអាចជានយោបាយប្រជាភិថុត ពីព្រោះព្រែកជីកហ្វូណនតេជោនេះ គ្រោងនឹងបញ្ចប់ ការសាង់សង់នៅឆ្នាំ២០២៨ ដែលជាពេលវេលាមួយសម្រាប់ការបោះឆ្នោតសភាជាតិ នីតិ កាលទី៨។ កាលពីឆ្នាំ២០០៨ គណបក្សប្រជាជនកម្ពុជា ធ្លាប់លេងល្បែងសាច់កម្មនេះ ម្ដងរួចហើយទាក់ទិនទៅនឹងបញ្ហាប្រសាទព្រះវិហារជាមួយភាគីថៃ។ ជាលទ្ធផល គណ បក្សប្រជាជនកម្ុជា អាចគ្រប់គ្រងស្ថានការបានទាំងស្រុង ទាំងកម្លាំងកងទ័ព និងលទ្ធផល បោះឆ្នោតដ៏លើសលុប។ ដូច្នេះ ការយកល្បែងចាស់មកលេងក្នុងស្ថានភាពនេះ របបត្រកូល ហ៊ុនចំណេញបីយ៉ាង៖ ១. ដោះដៃពីវៀតណាម ងាកទៅរកចិនផ្ដាច់មុខ ២. ឲ្យចិនដាក់ទ័ព ដើម្បីជួយការពារអំណាចខ្លួនផង និងសុវត្ថិភាពពីការគម្រាមកំហែងរបស់វៀតណាមផង។ ៣. ជាឱកាសបោសសម្អាតផ្ទៃ ក្នុងគណបក្ស ដោយឈូស ស្រទាប់ចាស់ចោល ជំនួសវិញ ដោយអ្នកបន្ដវេនថ្មីៗ ដែលដឹក នាំដោយ ហ៊ុន ម៉ាណែត បក្ខ ពួក និងមនុស្សភក្ដីភាពខ្ពស់។ ក្នុងជួរគណបក្សប្រជាជន កម្ពុជា ធ្លាប់អនុវត្តន៍រួចហើយ

គឺការបោសសម្អាតមន្ដ្រីចាស់ៗក្នុងជួររដ្ឋាភិបាលនីតិកាលទី៧ ជំនួសដោយអ្នកបន្ដវេនកាន់ ការងារតាមក្រសួងស្ថាប័នរបស់រដ្ឋ។

ការរំកិលខ្លួនររបស់កម្ពុជា ពីគន្លងអព្យាក្រិត្យភាព ឆ្ពោះទៅផ្ដាច់ការ នឹងធ្វើឲ្យប្រទេស ជួបវិបត្តិភូមិសាស្ដ្រនយោបាយ ការប្រជែងផ្នែកយោធា និងបំណុលវ័នករ។ ដើម្បីគេចចេញ ពីគ្រោះកាចមួយនេះ ការអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងគោរពតាម ស្មារតីរដ្ឋធម្មនុញ្ញ គឺជាជម្រើសដ៏ស័ក្ដិសមបំផុត។ បន្ថែមលើនេះ ប្រជាពលរដ្ឋត្រូវ សកម្មរំលឹកទៅអ្នកកាន់អំណាច ត្រូវតែដើរតាមមាគ៌ាប្រជាធិបតេយ្យ និងមិនគាំទ្រដាច់ខាត វត្តមានយោធាបរទេសនៅលើទឹកដីខ្លួន ដែលជាការនាំគ្រោះមកកាន់ប្រជាជាតិខ្មែរ។

ពីមុនជារបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត (១៩៧៥ ដល់ ១៩៧៩) សព្វថ្ងៃជារបបប្រជាធិបតេយ្យបែបផែនកម្ពុជា ហ៊ុន សែន (១៩៨៥ ដល់ បច្ចុប្បន្ន)

ដោយ៖ ស្មេរ យុត្តិធម្ម

ថ្ងៃទី១៧ មេសា ១៩៧៥ ទ័ពព្រៃដឹកនាំដោយប៉ុល ពត បងធំទី១ គាំំទ្រ​ដោយប្លុកសង្គមនិយមគឺ ចិន វៀតណាម សូវៀត បានទទួលជ័យជម្នះ លើរបបសាធារណៈរដ្ឋ ដឹកនាំ ដោយ លន់ ណុល និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ។

ភាពរីករាយនៃពលរដ្ឋខ្មែរបានកើតឡើងមួយភ្លើងចំបើង ដោយគិតថារបបថ្មីដឹកនាំនឹងនាំមកនូវភាពសុខសាន្ដ ប៉ុន្ដែផ្ទុយស្រឡះ ក្ដីសុបិន្ដនេះក៏រសាត់សូន្យសុងដោយ បន្សល់ទីក្រុងស្ងាត់ជ្រងំ។

ជាផ្ដល់ក្ដីសង្ឃឹម មេដឹកនាំខ្មែរក្រហមបានប្រកាសថា

“រយៈពេលជាងពីរពាន់ឆ្នាំនៃប្រវត្តិសាស្ដ្រប្រទេសកម្ពុជាបានចប់ហើយ ប្រាក់កាស ផ្សារផ្សោ ការអប់រំផ្លូវការ ព្រះពុទ្ធ សាសនា (រួមទាំងសាសនាផ្សេងៗ) សៀវភៅទ្រព្យសម្បត្តិឯកជន សម្លៀកបំពាក់ប្លែកគ្នា និងសេរីភាពនៃការ ដើរហើរក៏ត្រូវបញ្ចប់ដូចគ្នា។ ពុំមានមេដឹកនាំរូបណាព្យាយាមកែប្រែច្រើនដូចនេះ ក្នុងរយៈពេលដ៏ខ្លី ហើយក៏មិនដែល មានមេដឹកនាំលំអៀងទៅរកអ្នកក្រីក្រដូច្នេះដែរ។” បន្ថែមលើនេះ ខ្មែរក្រហម បានជម្លៀសពលរដ្ឋចេញពីក្រុងភ្នំពេញ យ៉ាងតក់ក្រហល់ ទំនងគិតថា អ្នកទីក្រុងជាក្រុមមនុស្សដែលប្រឆាំងនឹងបដិវត្តន៍ បញ្ហាខ្វះស្បៀង ពិបាកគ្រប់គ្រង ដោយសារចំនួនពលរដ្ឋច្រើន បារម្ភពីសុវត្ថិភាពនៃមេដឹកនាំ និងជាការបញ្ជាក់ពីជ័យជម្នះរបស់កសិករលើអ្នក ទីក្រុង។ នៅពេលនោះ មេដឹកនាំខ្មែរក្រហមបានដាក់ឈ្មោះរបបខ្លួនថា “កម្ពុជាប្រជាធិបតេយ្យ” ឬហៅថា ប្រជាធិបតេយ្យបែបបដិវត្តន៍ គឺមានផ្ទះគ្មានមនុស្សនៅ មានផ្លូវគ្មានមនុស្សដើរ មានរបស់ប្រើប្រាស់តែទុកចោល និងពលរដ្ឋជិតបីលាននាក់ត្រូវបានសម្លាប់ ដោយការធ្វើការងារធ្ងន់ហួសប្រមាណ ការធ្វើទារុណកម្ម គ្មានអាហារ បរិភោគគ្រប់គ្រាន់ ឈឺគ្មានពេទ្យព្យាបាល និងការយកទៅសម្លាប់ក្នុងរូបភាពយកទៅអប់រំកែប្រែ។ គូសបញ្ជាក់ថា របបកម្ពុជាប្រជាធិបតេយ្យ គាំទ្រយ៉ាងពេញទំហឹងដោយប្រទេសចិន ហើយមេដឹកនាំខ្មែរក្រហម គឺយកចិនជាមិត្ត ដែកថែប និងជាខ្នងបង្អែក ដើម្បីទប់ទល់ជាមួយវៀតណាម និងសូវៀត តែចុងក្រោយបរាជ័យយ៉ាងអាម៉ាស។

បន្ទាប់ពី របបខ្មែរក្រហមចាស់ដួលរលំ (ខ្មែរក្រហម និយមចិន) របបខ្មែរក្រហមថ្មីឡើងមកកាន់អំណាច បន្ដ (ខ្មែរក្រហមនិយមវៀតណាម និងសូវៀត)បាន លេចត្រដែតឡើង គឺ ហ៊ុន សែន និង ហេង សំរិន។ ចាប់តាំង ពីឆ្នាំ១៩៨៥ រហូតមកដល់ បច្ចុប្បន្ន មេខ្មែរក្រហមថ្មី បានប្រើប្រាស់ចុងកាំភ្លើងដើម្បីបន្ដ​កាន់អំណាច។ នៅខែឧសភា ឆ្នាំ១៩៩៣ បន្ទាប់ពី អង្គការសប្រជាជាតិចូលអន្ដរាគមន៍ និងជួយរៀបចំ ឱ្យមានការបោះឆ្នោតតាមបែប ប្រជាធិបតេយ្យ សេរី និងពហុបក្ស ដោយគណបក្សហ្វុនស៊ិនប៉ិច ឈ្នះការ បោះឆ្នោតនេះ។ ប៉ុន្ដែគណបក្សប្រ ជាជនកម្ពុជា ដឹកនាំដោយ ហ៊ុន សែន និងមានការគាំទ្រយ៉ាងពេញទំហឹង ពីវៀតណាម បានប្រកាសបដិសេធ​លទ្ធផល និងរៀបចំឱ្យមានតំបន់អបគមន៍ផ្ដាច់ទឹកដីជាពីរ។ ការសម្របសម្រួល នយោបាយក៏កើតមានឡើង គឺសម្ដេច នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ដ្រីទី១ និងលោក ហ៊ុន សែន ជានាយករដ្ឋ មន្ដ្រីទី២។ លុះនៅខែមេសា ឆ្នាំ១៩៩៧ ទ័ពប្រហារមួយបានកើតឡើង ដើម្បីវាយកម្ទេចកម្លាំងប្រជាធិបតយ្យ និង គ្រប់គ្រងការបោះឆ្នោតទាំស្រុង ដើម្បីធានាថា គណបក្សប្រជាជាជនកម្ពុជានឹងគ្រប់គ្រងអំណាចផ្ដាច់មុខតែឯង។

ព្រឹត្តិការណ៍នេះ ជារបត់នយោបាយកម្ពុជា ដែលអំណាចពលរដ្ឋស្ថិតនៅក្នុងកណ្ដាប់ដៃមេដឹកនាំផ្ដាច់ការថ្មី ជាដដែល ប៉ុន្ដែក្ដីសង្ឃឹមនៃពន្លកប្រជាធិបតេយ្យ

នៅបន្ដមាន និងបន្ដរស់រានមានជីវិត។ សន្ទុះថ្មីមួយ បានកើតឡើង ក្នុងប្រវត្តិសាស្ដ្រកម្ពុជា គឺអ្នកប្រជា​ធិបតេយ្យរួបរួមគ្នា រវាង កឹម សុខា និង សម រង្ស៊ី បានកើតចេញជាបក្សថ្មីមួយ គឺគណបក្សសង្គ្រោះជាតិ និងបានចូលរួមប្រកួតនៅខែកក្កដា ឆ្នាំ២០១៣ ដោយ ទទួលបាន៥៥អាសនៈនៅថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិ ឃុំ-សង្កាត់ ៥០០៧ អាសនៈ និង គ្រប់គ្រង៤៨៩ ជាមេឃុំ-ចៅសង្កាត់ នៅ ឆ្នាំ២០១៧។ លទ្ធផលនេះ ជាជ័យជម្នះនៃអ្នកប្រជាធិបតេយ្យ និងធ្វើឲ្យរបបខ្មែរ ក្រហមថ្មីខឹងសម្បារជាខ្លាំង រហូតប្រើប្រាស់កម្លាំង ទាំងកំរោលមកប្លន់យកអាសនៈ ទាំងអស់របស់គណបក្ស សង្គ្រោះជាតិ។ នៅឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត ត្រូវបានឪពុកតែងតាំងជា នាយករដ្ឋមន្ដ្រី បន្ដវេន និងលោក ហ៊ុន សែន មកកាន់ជាប្រធានព្រឹទ្ធសភា។ ករណីនេះបានបញ្ជាក់យ៉ាងច្បាស់ថា មេដឹកនាំខ្មែរ ក្រហមជាន់ថ្មីកំពុង តែដឹកនាំប្រទេសដោយលំអៀងទៅរកពួកមូលធន ប្លន់ដីធ្លី​ ផ្ទះសម្បែងអ្នកក្រទៅឲ្យអ្នកមាន និងចាត់ទុកអ្នកក្រ អ្នករិះគន់ខ្លួនជាអ្នកប្រឆាំងនឹងសន្ដិភាព និងរបបខ្មែរក្រហមថ្មីនេះ កំពុងតែចាប់ប្រទេសចិនឲ្យជួយរក្សាអំណាចខ្លួន។

របៀបចិញ្ចឹមមនុស្សកាចសាហាវ របស់លោក ហ៊ុន សែន

ដោយ៖ ស្មេរ យុត្តិធម្ម

កាលពីថ្ងៃទី២៤ មេសា ២០២៤ លោក សាពូន មីដាដា ជាអតីតតារាចម្រៀង និងជាស្មោះស្ម័គ្រចនឹង លោក ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី បានសរសេរ រៀបរាប់ នៅលើទំព័រហ្វេសបុករបស់ខ្លួនថា ធ្លាប់ទទួលបានលុយ រាប់លានដុល្លារ ផ្ទះ មាសពេជ្យ និងរបស់របរផ្សេងៗ ទៀត។

ការផ្ដល់លុយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ មិនមែនជា​រឿងចម្លែកឡើយ ដែលលោក ហ៊ុន សែន ប្រើប្រាស់ ដើម្បីទាក់មនុស្សឲ្យបម្រើខ្លួន។ កន្លងមក លោក សាពូន មីដាដា ធ្លាប់វាយប្រហារដោយពាក្យពេចន៍អសុរោះ និង គ្មានសីលធម៌ ចំពោះមេដឹកនាំគណបក្សប្រឆាំង និង បុគ្គលមួយចំនួនទៀត ដែលជាអ្នកមិន ចុះញ៉មនឹង របបសព្វថ្ងៃ។  ករណីបង្កើត ទៅជាមន្ទិលថា តើលោក ហ៊ុន សែន ផ្ដល់លុយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ដើម្បីអ្វី?និងបានលុយពីណា?

ទំនងមិនពិបាកនឹងរកចម្លើយទេ ពីព្រោះសព្វថ្ងៃនេះ លោក ហ៊ុន សែន ដឹកនាំប្រទេស និងបានតាំងខ្លួនឯង ដូចអធិរាជអ៊ីចឹង ដូច្នេះ លុយកាក់ ទ្រព្យសម្បត្តិរបស់ជាតិ និងជាញើសឈាមបានពីការបង់ពន្ធ និងខ្ចីបុល ពីបរទេស ដើម្បីតែបម្រើនូវមហិចតានយោបាយស្មោគរោគរបស់របបខ្លួន និងបក្ខពួកខ្លួន។ ជាក់ស្ដែង ក្នុងសំណេរខាងលើ បានប្រើប្រាស់ពាក្យសម្ដីតម្កើងលោក ហ៊ុន សែន ស្មើនឹងព្រះមហាក្សត្រ។

បន្ថែមមលើនេះ ការប្រើប្រាស់លុយទិញមនុស្សឲ្យបម្រើខ្លួន ក៏ស្ថិតនៅក្នុងយុទ្ធសាស្ដ្រមួយនៃការវាយ កម្ទេចនូវអ្វីដែលរបបសព្វថ្ងៃហៅថា ខ្មាំងសត្រូវ ឬអ្នកប្រឆាំងនឹងសន្ដិភាព(ប្រឆាំងហ៊ុន សែន)។

សកម្មជន អង្គការសង្គមស៊ីវិល អ្នកវិភាគ

និងអ្នកនយោបាយមួយចំនួន បានចុះញ៉មនឹង អំណាច លោក ហ៊ុន សែន ដោយសារតែ យុទ្ធសាស្ដ្រជះទឹកលុយនេះ។

លុយដែលផ្ដល់ទៅឲ្យអ្នកទាំងនោះ មួយផ្នែកជា លុយជាតិ និងមួយផ្នែកទៀត ទំនងជាលុយខ្មៅកខ្វក់ ដែលបានពីអំពើឧក្រិដ្ឋ និងក្រុមឧក្រិដ្ឋជន ដែល ស្ថាប័នប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគួរតែធ្វើការស៊ើបអង្កេត។ ប៉ុន្ដែជាអកុសល ស្ថាប័ននេះ គ្រាន់តែ បង្កើតឡើងដើម្បីការពារនូវរបបសព្វថ្ងៃ និងដើម្បីស្វែង រកប្រយោជន៍សម្រាប់ខ្លួនឯង និងគណកបក្សប្រជាជន កម្ពុជាតែប៉ុណ្ណោះ។ តួយ៉ាង អនុប្រធានអង្គភាពប្រយុទ្ធ ប្រឆាំងអំពើពុករលួយ និងជាអនុប្រធានយុវជនថ្នាក់ កណ្ដាលនៃគណបក្សប្រជាជនកម្ពុជា លោក ស៊ាន បូរ៉ាត ដែលជាគូស្នេហ៍របស់ ឡេង ចាន់ណា ក៏ជាអ្នកពាក់ព័ន្ធ យ៉ាងស៊ីជម្រៅនៅក្នុងការឆបោកលុយជាង៣០០លានដុល្លារ ប៉ុន្ដែតុលាការមិនហ៊ានចាប់ខ្លួនឡើយ ដោយសារតែជាមនុស្សជំនិតនឹងលោក ហ៊ុន ម៉ាណែត។

កត្តាខាងលើ សបញ្ជាក់ថា របបសព្វថ្ងៃចិញ្ចឹមឧក្រិដ្ឋជន ឬហៅថាមេមាន់ ដើម្បីយកពង ទុករក្សាអំណាចខ្លួនផង និងដើម្បីកម្ទេចនូវចលនាប្រជាធិបតេយ្យផង។ របបនេះដឹងច្បាស់ណាស់ថា ពលរដ្ឋល្ងង់ខ្លៅ ពលរដ្ឋអត់ឃ្លាន និងពលរដ្ឋខ្លាច គឺជាស្ថេរភាពនៃអំណាចតពូជរបស់ខ្លួន។

ដូចទៅនឹងសម្ដីរបស់លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា របបខ្លួននឹងមិនសម្លាប់មេមាន់នោះទេ ទុកឲ្យមេមាន់នៅពង។ វាមានន័យថា នៅពីក្រោយនៃឧក្រិដ្ឋជនគឺរដ្ឋអំណាច ហើយរដ្ឋអំណាចនឹងជួយ ជ្រោមជ្រែងទោះក្នុងតម្លៃណាក៏ដោយ ដែលគេហៅថា វប្បធម៌ឯងជួយអញ អញជួយឯង

វប្បធម៌ឯងជួយអញ អញជួយឯង ក្នុងរបបលោកហ៊ុន សែន បំផ្លាញប្រព័ន្ធយុត្តិ និងផលប្រយោជន៍ជាតិ

ដោយ៖ ស្មេរ យុត្តិធម្ម

ស្ថិតនៅក្នុងអំណាចជិត៤០ឆ្នាំមកនេះ លោកហ៊ុន​ សែន បានក្ដោបក្ដាប់អំណាច យ៉ាងណែន និងបានក្លាយជាស្ដេច គ្មានរាជ្យ បន្ទាប់ពីចូលកាន់តំណែងជាប្រធាន ព្រឹទ្ធសភា កាលពីថ្ងទី០៣ មេសា ២០២៤។

ចូលកាន់តួនាទីនេះមិនបានប៉ុន្មានផង​​ ក្នុងនាមប្រមុខរដ្ឋស្ដីទី​បានតែងតាំងលោក ទ្រី​ ភាព ជាទីប្រឹក្សា កាលពីថ្ងៃទី០៦ មេសា ២០២៤។ កាេតែងតាំងនេះ សបញ្ជាក់ថា ការប្រមូលក្រុមឧក្រិដ្ឋជនដាក់នៅក្បែរខ្លួន

នៅតែជា​ យុទ្ធសាស្ដ្រ​​អាទិភាព ដើម្បីបន្ដ ក្ដោបក្ដាប់អំណាច និងបំផ្លាញភោគទ្រព្យ របស់ជាតិ។

ទន្ទឹមទៅនឹងនេះ រូបសំណាក់ស្ដេចកន តាមប្រវត្តិវិទូ​នានារៀបរាប់ថា ជាស្ដេចជ្រែករាជ្យបានលេចរូបរាង​នៅទឹកដីខេត្តត្បូងឃ្មុំ ជាខេត្តកំណើតរបស់លោក ហ៊ុន សែន និងជួនពេលគ្នាក្នុងការមកកាន់​តួនាទី​ជាប្រធានព្រឹទ្ធសភា។ ការសាងសង់រូបសំណាក់ដែលដើរផ្ទុយពីការពិតនៃប្រវត្តិសាស្ដ្រ និងជាការលើកតម្កើងជនជ្រែករាជ្យ​ដណ្ដើម​​​​អំណាចពីព្រះមហាក្សត្រ។ បន្ថែមលើតឹកតាងទាំងនេះ ទំនងជាចេតនាពិត ប្រាកដ​​ដែលបង្ហាញថា ស្ដេចពិតប្រាកដ អ្នកមាន អំំណាចពិតប្រាកដ គឺរូបខ្លួនឯង និងជាការប្រមាថ​យ៉ាងធ្ងន់ធ្ងរដល់ព្រះមហាក្សត្រ។

ត្រឡប់មកមើល ពីរបៀបដឹកនាំនៃលោក ហ៊ុន ម៉ាណែតវិញ មិនខុសពីឪពុកខ្លួនប៉ុន្មានឡើយ ការប្រឹងប្រែងឱប ក្រសោប​ឧក្រិដ្ឋជនក៏នៅតែ ជារបៀបវារៈនៃការដឹកនាំ និងជារបៀប រក្សា អំណាច និងក្ដោបក្ដាប់ប្រភពធនធានរបស់ជាតិ។ មួយរយៈ​ចុងក្រោយ ការឆបោកក្នុងទំហំទឹកប្រាក់ យ៉ាងច្រើនសម្បើម​បានលេចឡើង និងមាន ជនរងគ្រោះ​រាប់ពាន់ រាប់ម៉ឺននាក់ សុទ្ធតែពលរដ្ឋស្លូតត្រង់។ ឧក្រិដ្ឋជន ឡេង ចាន់ណា ឡេង ណាវ៉ាត្រា ហុង ពីវ និងអ្នកផ្សេងៗទៀត សុទ្ធតែជា​អ្នកស្វែងរក​លុយកាក់ដើម្បីចិញ្ចឹម គណបក្សប្រជាជនកម្ពុជា និងជាអ្នកដើរតួជំនួសឲ្យកូនប្រុសច្បង ហ៊ុន សែន រូបនេះ។ សក្ខីកម្មមួយយ៉ាងច្បាស់ក្រឡែតអំពីការការពារនូវឧក្រិដ្ឋជន លោក ហ៊ុន ម៉ាណែត បានថ្លែងជាសាធារណៈថា “ខ្លួននឹងមិនសម្លាប់មេមាន់ជាដាច់ខាត ព្រោះដើម្បីទុកឱ្យវាពង” ក្នុងន័យនេះ ស្ដែងបានថា ហាមប៉ះពាល់កូនចៅ​របស់ខ្លួនដែលជាឧក្រិដ្ឋជន និងជាការ គម្រាមកំហែងយ៉ាងកំរោលទៅនឹងប្រព័ន្ធ​យុត្តិធម៌។ ត្រង់ចំណុចនេះ នាំឲ្យយើងគិតដល់ ពេលវេលាមួយរបស់លោក ហូ សុខ មន្ដ្រីជាន់ខ្ពស់គណបក្សហ្វុនស៊ិនប៉ិច ធ្លាប់ត្រូវបាន លោក ហ៊ុន សែន គម្រាមថា ប្រសិនបើ ចង់ចាប់ លោក ម៉ុង ឬទ្ធី ដែលដឹក កញ្ឆាពីរកុងទឺណឺ ទៅក្រៅប្រទេសត្រូវ ពាក់ក្បាលដែកទៅជាមួយផង។ មិនបានប៉ុន្មានថ្ងៃផង លោក ហូ សុខ ត្រូវបាន របបហ៊ុន សែន ចាប់យកទៅ សម្លាប់ នៅកណ្ដាលក្រុងភ្នំពេញយ៉ាង ព្រៃផ្សៃ និង្ អមនុស្សធម៌ជាទីបំផុត។

តើវប្បធម៌ឯងជួយអញ អញជួយឯង នឹងប៉ះពាល់អ្វីូខ្លះដល់សង្គមជាតិ?

  • ១. បង្កើតវប្បធម៌ពុករលួយ នាំឲ្យជាតិ និងពលរដ្ឋរងគ្រោះ
  • ២. ការបំពានអំណាច នាំឲ្យតុល្យភាពនៃអំណាចបាត់បង់
  • ៣. បង្កើតវប្បធម៌និទណ្ឌភាព ពួកឧក្រិដ្ឋជននឹងអាងខ្នងជួយខ្លួនឲ្យរួចផុតពីសំណាញ់ច្បាប់
  • ៤. បាត់បង់ទំនុកចិត្តពីវិនិយោគិនអន្ដរជាតិ និងប្រជាពលរដ្ឋ
  • ៥. ការដឹកនាំនឹងផ្ដល់អំណោចផលដល់ឧក្រិដ្ឋជនដើម្បីយកជាទីតាំងក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មដែលអន្ដរជាតិ ស្អប់ខ្ពើម
  • ៦. ការដឹកនាំរដ្ឋនឹងប្រែក្លាយជារបបអភិជនាធិបតេយ្យ ដោយអំណាចស្ថិតនៅលើមនុស្សមួយក្រុមតូច ហៅថាពួកអភិជន ដែលពួកគេមានសិទ្ធិ អំណាច ធ្វើអ្វីៗបានតាមអំពើចិត្ត។
  • ៧. បង្កើតឲ្យមានភាពអនាធិបតេយ្យ និងអសុវត្ថិភាព ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ

រ៉ុង ឈុន ពីគ្រូបង្រៀន ក្លាយជាអ្នកននយោបាយ ដែលហ៊ុន សែនភ័យខ្លាច

ដោយ៖ ស្មេរ​ យុត្តិធម្ម

កើតនៅឆ្នាំ ១៩៦៩ អាយុ៥៥ឆ្នាំ ស្ថិតនៅស្រុក​ស្អាង ខេត្ត​កណ្ដាល លោក រ៉ុង ឈុន ប្រែក្លាយពីគ្រូបង្រៀន ទៅជាអ្នកនយោបាយ ដែលមានភក្ដីភាព ជាមួយ លោក សម រង្ស៊ី និងជាមុខសញ្ញាដែលរបបហ៊ុន សែន តាមធ្វើទុក្ខបុកម្នេញ។ ក្នុងរយៈកាល ជិត៣០ឆ្នាំមកនេះ លោក ធ្លាប់ត្រូវបាន អាជ្ញាធរចាប់ខ្លួន ចំនួន៣លើកមកហើយ។ ការចាប់ខ្លួនចុងក្រោយ ពាក់ព័ន្ធទៅនឹងការរិះគន់ពីបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។ ថ្វីដ្បិតតែ មានការដោះលែងឲ្យនៅក្រៅឃុំក៏ពិតមែន ប៉ុន្ដែ តុលាការអាយ៉ង បានដាក់បម្រាមមិនឲ្យចាកចេញទៅក្រៅប្រទេស ហាមមិនឲ្យឈរឈ្មោះជាបេក្ខជននយោបាយ និងធ្វើសកម្មភាពឃោសនាជាដើម។ បន្ទាប់ពី ការអនុញ្ញាតឲ្យនៅក្រៅឃុំ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ការចាប់ផ្ដើមចូលប្រឡូកក្នុងនាមជាអ្នកនយោបាយបានកើតឡើង ដោយចូលរួមជាមួយគណបក្សភ្លើងទៀន និងក្លាយជាអនុប្រធាននៃបក្សនេះ។ ជាអកុសល នៅថ្ងៃ១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានបដិសេធការចុះបញ្ជីគណបក្សនយោបាយឲ្យភ្លើងទៀន ដោយសារតែមិនមានលិខិតដើមដែលចេញដោយក្រសួងមហាផ្ទៃ ទោះបីជាគណបក្សនេះ ត្រូវបានអនុញ្ញាតឲ្យចូលរួមសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយក្ដី។ បន្ទាប់ពីភ្លើងទៀន មិនអាចចូលរួមប្រកួតបាន នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២៣ លោក រ៉ុង ឈុន បានប្រកាសលាលែងពីអនុប្រធានគណបក្សភ្លើងទៀន ដោយប្ដូរមកចូលរួមជាមួយគណបក្សកម្លាំងជាតិ និងក្លាយជាទីប្រឹក្សារហូតមកដល់សព្វថ្ងៃ។ ទន្ទឹមទៅនឹងការចូលប្រឡូកក្នុងឆាតនយោបាយដ៏ក្ដីគគុកនេះ របបហ៊ុន សែន តែងគម្រាមចាប់ខ្លួន និងដាក់បម្រាមសព្វបែបយ៉ាងដើម្បីធ្វើឲ្យរាំងស្ទះ។ នៅថ្ងៃទៅ១២ កុម្ភៈ ២០២៤ តុលាការបានចេញសេចក្ដីបង្គាប់ឲ្យបងប្រាក់ពិន័យចំនួនពីរលានរៀល ដែលជាការគម្រាមកំហែងបន្ថែម និងជាការធ្វើទុក្ខបុកម្នេញមិនស្រាកស្រាន្ដ។

          លោក រ៉ុង ឈុន ត្រូវបានចាត់ទុកថា ជាអ្នកតស៊ូដ៏មហិមា និងមិនចុះញ៉ម ដោយប្រៀបប្រដូចទៅនឹង សម រង្ស៊ី និង កឹម សុខា។ ការលះបង់ ការប្ដេជ្ញាចិត្ត និងការបន្ដទៅមុខ ជានិច្ចកាលដូច្នោះហើយ ដែលរបបក្រុងភ្នំពេញ មានការបារម្ភជាខ្លាំង។ គុណតម្លៃជារួមដែលបានផ្ដល់ជាគំរូភាព គឺការមិនបោះបង់ ទោបីជាត្រូវជាប់ពន្ធនាគារ ការល្បួងទិញទឹកចិត្តតាមរយៈផ្ដល់តំណែង និងលាភសក្ដារៈផ្សេងៗ។ ការសាកល្បងគ្រប់វិធីសាស្ដ្ររបស់រដ្ឋអំណាច ហើយមិនមានប្រសិទ្ធភាព ទើបការដាក់ចេញនូវវិធានការរាំងខ្ទប់វត្តមានក្នុងឆាកនយោបាយ និងការប្រឹងប្រែងបំភ្លៃ ដោយភ្ជាប់ទៅនឹងភាពមិនស្របច្បាប់របស់មេដឹកនាំនៅក្រៅប្រទេស ដើម្បីរកលេសរំលាយបក្សនយោបាយដែលកំពុងធ្វើសកម្មភាពខាងក្នុងជាពិសេសបក្សនយោបាយ ដែល រ៉ុង ឈុន កំពុងដឹកនាំ។

          គំរូភាពនេះហើយ ត្រូវបានមហាជន និងអ្នកនយោបាយជាតិ និងអន្ដរជាតិ ចាត់ទុកវត្តមាន រ៉ុង ឈុន ជាបុគ្គលស្នូលមួយក្នុងការតស៊ូប្រឆាំងរបបផ្ដាច់ការបែបគ្រួសារនិយម និងការផ្សាភ្ជាប់និន្នាការណ៍ប្រជាធិបតេយ្យឲ្យរួបរួមគ្នាដើ្បម្បីយកឈ្នះដោយឆន្ទៈពលរដ្ឋម្ចាស់ឆ្នោត។

រជ្ជកាលត្រកូលហ៊ុន ក្ដោបក្ដាប់កម្ពុជា ផ្ដាច់មុខ

ដោយ៖ ស្មេរ យុត្តិធម្ម

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោក ហ៊ុន សែន បានប្រកាសថា រូបលោកនឹងទៅធ្វើជាប្រធានព្រឹទ្ធសភា នៅឆ្នាំ២០២៤ ជំនួសលោក សាយ​ ឈុំ បន្ទាប់ពីប្រគល់តំណែងនាយករដ្ឋមន្ដ្រីឲ្យកូនប្រុសច្បង។ ការប្រកាសនេះ ត្រូវបានមើលឃើញថា ត្រកូលហ៊ុនបាន និងកំពុងតែច្បាមអំណាចសម្រាប់តែគ្រួសារខ្លួន។ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ដាក់ទៅ​គណៈ’កម្មាធិការរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ស្រាប់តែមិនមានវត្តមានលោក សាយ​ ឈុំ នោះទេ។[1] ការណ៍នេះ រឹតតែធ្វើឲ្យក្ដីសុបិន្ដរបស់លោក ហ៊ុន សែន កាន់តែនៅជិត​​​​​​        បង្កើយ។ នៅថ្ងៃទី ២៥ កុម្ភៈ​ ឆ្នាំ២០២៤ ការបោះឆ្នោតព្រឹទ្ធសភានីតិកាលបានចាប់ផ្ដើម ដោយលទ្ធផលបឋម គណបក្សប្រជាជនកម្ពុជា គ្រប់គ្រងបាន៥៥អាសនៈ​ គណបក្សឆន្ទៈខ្មែរបាន៣អាសនៈ ចាត់តាំងពីព្រះមហាក្សត្រចំនួនពីររូប និងជ្រើសតាំងពីសភាជាតិចំនួន២រូប។ រដ្ឋធម្មនុញ្ញមាត្រា ១០៦ ថ្មីពីរ វាក្យខណ្ឌទី៣ ចែងថា៖ “ប្រធានព្រឹទ្ធសភា ត្រូវបោះឆ្នោតជ្រើសរើសចេញពីសមាជិកព្រឹទ្ធសភា ដែលមានសញ្ជាតិខ្មែរតែមួយគត់”។ សំណួរសួរថា តើលោក ហ៊ុន សែន នឹងអាចក្លាយជាប្រធានព្រឹទ្ធសភាយ៉ាងម៉េចបាន? ចូរក្រឡេកមើល មាត្រា១០០ ថ្មី​ ចែងថា

“សមាជិកព្រឹទ្ធសភាពីររូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ។

សមាជិកព្រឹទ្ធសភាពីររូបត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយរបៀប”។

យោងទៅលើរដ្ឋធម្មនុញ្ញ សង្កេតឃើញថា តំណែងប្រធានព្រឹទ្ធសភាសម្រាប់លោកហ៊ុន សែន នៅតែមានច្រកចេញយ៉ាងងាយស្រួលបំផុត ទោះបីជា រូបលោក មិនបានឈរឈ្មោះជាបេក្ខជនព្រឹទ្ធសភាក្ដី។ វានឹងកើតឡើងតាមសេណារីយោ ទី១៖ ការចាត់តាំងពីព្រះមហាក្សត្រ ទី២៖ ការជ្រើសតាំងដោយសមាជិករដ្ឋសភា និងទី៣៖ តាម​ រយៈការស្នើចាត់តាំងពីគណបក្សនយោបាយមានអាសនៈក្នុងព្រឹទ្ធសភា។[2] នៅក្នុងសេណារីយោទាំងបីនេះ ទំនងជានឹងកើតឡើងដោយការចាត់តាំងពីអង្គព្រះមហាក្សត្រ​ ពីព្រោះលោក ហ៊ុន សែន ជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រស្រាប់។ បន្ថែមើលើនេះ ការចាត់តាំងពីព្រះមហាក្សត្រ ទំនងនឹងធ្វើឲ្យមហាជនមើលមកកាន់តែសម្បើម និងស័ក្ដិសមជាប្រមុខរដ្ឋស្ដីទី ដែលសម័យមុន ហៅថា មហាឧបរាជ។

ថ្វីដ្បិតតែ​ ស្ថាប័នព្រឹទ្ធសភានេះ កើតចេញពីការចចារផ្នែកនយោបាយ នៅឆ្នាំ១៩៩៧ ដែលកាលណោះ​ លោក ជា ស៊ីម ជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយគ្មានកន្លែងកាន់កាប់ មិនសូវសំខាន់ប៉ុន្មានក៏ពិតមែន ប៉ុន្ដែ តួនាទីជាប្រធាននេះ នឹងអាចក្លាយទៅជា៖

១. ប្រមុខរដ្ឋស្ដីទី ដែលអាចដើរតួនាទីជំនួសព្រះមហាក្សត្រ

២. អាចមានអភ័យឯកសិទ្ធិពិសេស ដោយរួចផុតពីការតាមចាប់ខ្លួន។ សូមគូសបញ្ជាក់ថា លោក ហ៊ុន សែន ត្រូវបានពិភពលោកចាត់ទុកថា ជាមេដឹកនាំបាតដៃប្រឡាក់ឈាម និងស្មោគរោគ ក្នុងស.វទី២១នេះ

៣. ជាសមាជិកក្រុមប្រឹក្សារាជសម្បត្តិ ដែលមានសិទ្ធិអំណាចជ្រើសតាំងព្រះមហាក្សត្រ

៤. ងាយស្រួលធ្វើការសម្រួបសម្រួលរវាងស្ថាប័នព្រឹទ្ធសភា និងគណៈរដ្ឋមន្ដ្រី

៥. កម្ទេចឥទ្ធិពលសមាជិកផ្ទៃក្នុងបក្ស ដែលអាចនឹងឈានទៅដល់ការលើកកូនប្រុសរបស់ខ្លូនជាប្រធានបក្សនាពេលខាងអនាគត។

មួយវិញទៀត នៅថ្ងៃទី២១ កុម្ភៈ ២០២៣ លោក ហ៊ុន ម៉ានី ជាតំណាងរាស្ដ្រ និងជារដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានតំឡើងជាឧបនាយករដ្ឋមន្ដ្រី។ ក្នងតួនាទីនេះ អាចនឹងក្លាយទៅជានាយករដ្ឋមន្ដ្រីស្ដីទី​។ ការតំឡើងនេះ បានកើតការមិនពេញចិត្ត និងរិះគន់ ជាខ្លាំងពីសំណាក់ផ្ទៃក្នុង និងប្រជាពលរដ្ឋ ដោយសារតែ លោក ហ៊ុន ម៉ានី ជាប់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវហិង្សារផិតក្បត់ផង និងជាការពង្រឹងអំណាចតត្រកូលផង។

សរុបមក ត្រកូលហ៊ុន ត្រូវបានគេប្រសិទ្ធនាមថា ជាមេដឹកនាំផ្ដាច់ការបែបគ្រួសារនិយម ឬហ៊ុនូបនីយកម្ម សម័យទំនើប។ ក្នុងរបបត្រកូលហ៊ុននេះ បានអនុញ្ញាតិឲ្យពពួកឧក្រិដ្ឋជនប្រើប្រាស់ទឹកដី តំណែង តួនាទី សញ្ជាតិខ្មែរ ធ្វើបាប បោកបញ្ឆោត កេងប្រវ័ញ្ច ប្រព្រឹត្តពុករលួយ លើប្រជាជាតិខ្មែរយ៉ាងឃោរឃៅ។

[1] https://www.nec.gov.kh/khmer/content/7617

[2] មាត្រា២៩ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ករណីសឹង សែនករុណា "បទបរិហាកេរ្ដិ៍ជាសាធារណៈ"

ដោយ៖ ស្មេរ យុត្តិធម្ម

កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤, នៅលើគេហទំព័រហ្វេសបុកផ្លូវការរបស់លោក ហ៊ុន សែន អតីនាយករដ្ឋមន្ដ្រី៦អាណត្តិ បានផ្សព្វផ្សាយ អំពីសេចក្ដីថ្លែងការរបស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជារួមមាន មេធាវី ផូ សុផល មេធាវី សាំង​វណ្ណៈ និងមេធាវី ម៉ម ចាន់ណែត បំភ្លឹទាក់ទិនទៅនឹងសាលដីការបស់តុលាការកំពូលក្នុងការរក្សាការប្រព្រឹត្តអំពើបរិហាកេរ្ដិ៍ជាធារណៈ ទៅលើគណបក្សប្រជាជនកម្ពុជា ពីសំណាក់លោក សុន ឆ័យ ថាជារឿងត្រឹមត្រូវ និងចាត់ទុកការលើកឡើងនេះ ជាចេតនាទុច្ចរិត កេងចំណេញផ្នែកនយោបាយ និងប្រកបដោយអសុទ្ធចិត្ត។ ទន្ទឹមទៅនឹងសេចក្ដីថ្លែងការណ៍នេះ លោក ហ៊ុន សែន ក៏បានបញ្ជារឲ្យមេធាវិសិក្សាទៅលើបញ្ហាផ្លូវច្បាប់អំពីការលើកឡើងរបស់លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្ស អាដហុក ក្នុងអត្ថបទនៃសារៈព័ត៌មាន ឌឺ ខេមបូឌា ដេលី    ( The Cambodia Daily) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កាលពីថ្ងទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមចំណងជើងថា លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោកជាង១លានដុល្លារ ដើម្បីសងជំងឺចិត្តគណបក្សកាន់អំណាច។ សម្រង់សម្ដីដែលចេញផ្សាយ​ “អ្នកនាំពាក្យសមាគមសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា បានឲ្យដឹងថា វិវាទរបស់អ្នកនយោបាយគួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការដោះស្រាយទេ។  មន្ដ្រីសង្គមស៊ីវិលរូបនេះកត់សម្គាល់ថា “គណបក្សប្រជាជនកម្ពុជា​ ជាគណបក្សមួយមានធនធានថវិកាច្រើន ដូច្នេះលោកយល់ថា គណបក្សនេះ គួរយោគយល់ដល់ លោក សុន ឆ័យ”។ ប្រភពដដែល បានឲ្យដឹងថា គណបក្សកាន់អំណាចតែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយរបស់ខ្លួន។ លោកថា គណបក្សនយោបាយទាំងអស់គួរតែប្រើវិធីចាស់ទុំដើម្បីធ្វើការប្រកួតប្រជែងគ្នា គួរបញ្ឈប់នូវវប្បធម៌គំរាមកំហែងដែគូនយោបាយរបស់ខ្លួន ដើម្បីទុកជាគំរូសម្រាប់អ្នកនយោបាយជំនាន់ក្រោយ”។ នៅក្នុងពាក្យបណ្ដឹងនេះ ទាមទារសំណងជំងឺចិត្ត២,០០០ លានរៀល ឬប្រមាណស្មើនឹង៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ឆ្លើយតបទៅនឹងពាក្យបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា​ លោក ស៊ឹង សែនករុណា បានលើកឡើងថា “បេសកម្ម សកម្មភាព និងការផ្តល់បទសម្ភាសន៍ របស់ខ្ញុំក្នុងបំណងពង្រឹងការគោរព សិទ្ធិមនុស្ស ច្បាប់ យុត្តិធម៌សង្គម និងប្រជាធិបតេយ្យ ដោយមិនបម្រើបក្សនយោបាយណាមួយនោះទេ ហើយក៏គ្មានចេតនាណាមួយវាយប្រហារបក្សនយោបាយណាមួយឡើយ។ រាល់ការសម្រង់សម្តីរបស់ខ្ញុំទៅបន្ថែមបន្ថយបញ្ចេញបញ្ចូលវាយប្រហារចំៗ លើឈ្មោះបក្សនយោបាយណាមួយនោះ វាមិនមែនជាចេតនា និងគោលបំណងរបស់ខ្ញុំនោះទេ ដូច្នេះ ខ្ញុំមិនទទួលស្គាល់ឡើយ ។

សូមអរគុណច្រើន នូវទឹកចិត្តផ្ញើសារសួរសុខទុក្ខ និងព្រួយបារម្ភ ពីខាងគ្រួសារ បងប្អូន មិត្តភក្តិ បងប្អូនខាង         សារព័ត៌មាន បងប្អូនខាងអង្គការសង្គមស៊ីវិលជាដៃគូជាតិ អន្តរជាតិ បងប្អូនមិត្ត ភក្តិទូតបរទេសមួយចំនួន ចំពោះសុវត្ថិភាពរបស់ខ្ញុំ។

ខ្ញុំបាទមិនអីនោះទេ”៕

ពីខ្ញុំបាទ :

ស៊ឹង សែនករុណា

នៅថ្ងៃ៧ ខែកុម្ភៈ ឆ្នាំ២០២៤, សារៈព័ត៌មាន ឌឺ ខេមបូឌា ដេលី បានជូនដំណឹងស្ដីពីការកែប្រែសម្រង់សម្ដីរបស់លោក ស៊ឹង សែនករុណា ថា “វិវាទរបស់អ្នកនយោបាយគួរបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការមកដោះស្រាយទេ។ គណបក្សនយោបាយ ទាំងអស់គួរតែប្រើវិធីចាស់ទុំដើម្បីធ្វើការប្រកួតប្រជែងគ្នា គួរបញ្ឈប់នូវវប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន ដើម្បីទុកជាគំរូសម្រាប់អ្នកនយោ បាយជំនាន់ក្រោយ”។

លោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការមួយរូបដែលពោរពេញទៅដោយសិល្បៈនៃការគ្រប់គ្រង និងលេងនយោបាយ ជាមួយដៃគូនយោបាយរបស់ខ្លួន ជាមួយពលរដ្ឋ និងសហគមអន្ដរជាតិ។ អំណាចដែលលោកទទួលបាន និងអាចផ្ទេរមកកូនដូចសព្វថ្ងៃនេះ ជាមរតកនៃការលើកបន្ដុបរបស់បរទេស ការក្បត់ថ្នាក់ដឹកនាំរបស់ខ្លួន និងកើតចេញពីភាពឃោរឃៅ និងកេងបន្លំឆន្ទៈពលរដ្ឋ។ រយៈពេលជាង៣០ឆ្នាំមកនេះ ក្រោមថ្វីដៃរបស់លោកបាន បានសម្លាប់ប្រជាធិបតេយ្យ នីតិរដ្ឋ និងប្រព័ន្ធយុទ្ធធម៌ដល់ឬសគល់។ អ្នកនយោបាយ អ្នកកាសែត អ្នកអត្ថាធិប្បាយ និងអ្នកហ៊ានរិះគន់ចំពោះរបបនេះ ត្រូវបានធ្វើទុក្ខបុកម្នេញទាំងហិង្សារ និងតាមរយៈប្រព័ន្ធតុលាការ។ មួយរយៈចុងក្រោយនេះ លោក ហ៊ុន សែន បានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីប្លន់យកទ្រព្យសម្បត្តិដែគូនយោបាយ និងអ្នករិះគន់ខ្លួនយ៉ាងព្រៃផ្សៃ​។ ជាក់ស្ដែង អតីតស្នាក់ការសង្គ្រះជាតិ និងជាផ្ទះរបស់លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង ផ្ទះលោក​ គង់​ គាំ លោក សុន ឆ័យ និងចុងក្រោយដាក់ពាក្យប្ដឹងអ្នកធ្វើការសង្គមស៊ីវិល។

ហេតុអ្វីបានជាលោក ហ៊ុន សែន អាចប្ដឹងប្លន់យកទ្រព្យសម្បត្តិនរណាយ៉ាងងាយស្រួលបែបនេះ?

ពិតណាស់! មកពីប្រព័ន្ធតុលាការនៅស្រុកខ្មែរ ជាទាសករបម្រើប្រយោជន៍បក្សប្រជាជន មិនមែនជាអ្នកការពារនូវសិទ្ធិសេរីភាពប្រជាពលរដ្ឋឡើយ។

យោងតាមក្រម​ព្រហ្ម​ទណ្ឌ មាត្រា ៣០៥ បានឲ្យនិយមន័យបទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ​ថា គ្រប់ការ​អះអាង​បំ​ផ្លើស ឬ​ការទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត​លើ​អំពើ​ណាមួយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ឬ​កិត្តិសព្ទ​នៃ​បុគ្គល ឬ​នៃ​ស្ថាប័ន​ណាមួយ គឺជា​ការបរិហារកេរ្តិ៍​ ។ សញ្ញាណនៃបទល្មើស​បរិហារកេរ្តិ៍ គឺជាសកម្មភាព​អះអាង​បំ​ផ្លើស ឬ​ការទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត នាំ​ឲ្យ​ខូច​កិ​ត្តិយស​បុគ្គល ឬ​ស្ថាប័ន​ណាមួយ​នោះ អាចធ្វើឡើង​តាមរយៈ​សកម្ម​ភាពដូចខាងក្រោម ៖

១. តាមរយៈ​សំដី ទោះជា​​ប្រភេទ​ណាក៏ដោយ​ ការប្រើប្រាស់សម្តី​នៅតាម​ទីសាធារណៈ ឬ​នៅក្នុង​សាលប្រជុំសាធារណៈ​។

២. សកម្មភាព​តាមរយៈ​លិខិត ឬ​គំនូរ ទោះជា​ប្រភេទ​ណាក៏ដោយ​ដែល​ផ្សព្វផ្សាយ​នៅក្នុង​ចំណោមសាធារណៈ​ជន ឬ​ដាក់តាំង​ឲ្យ​សាធារណជន​មើល​។

៣៖ តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍​សោតទស្សន៍​សម្រាប់​សាធារណៈជន​។

បទល្មើសបរិហាកេរ្ដិ៍ គឺត្រឹមតែផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០,០០០ រៀល ទៅ ១០,០០០,០០០ លានរៀល។

ធាតុផ្សំនៃការបរិហាកេរ្ដិ៍

  • ភាពជាសាធារណៈ​ សំដៅដល់ការបញ្ចេញសំដីនៅទីសាធារណៈ សាលប្រជុំសាធារណៈ ទំនាក់ទំនង សាធារណៈ ឬការបង្ហាញជាសាធារណៈ។
  • ធាតុសត្យានុម័ត ជាការអះអាងបំផ្លើស ឬការទម្លាក់កំហុសលើអំពើណាមួយតាមការស្រមើស្រមៃ តាមពាក្យចចាមអារ៉ាម ដោយគ្មានភ័ស្ដុតាងច្បាស់លាស់។
  • ការខូចខាតកិត្តិយស សំដៅដល់ការធ្វើឲ្យប៉ះពាល់ដល់ការគោរព និងការសរសើរចំពោះបុគ្គលនោះ ឬជាការនិយាយដែលធ្វើឲ្យរងរបួសដល់កិត្តិយសអ្នកដទៃ ដោយលាតត្រដាងជននោះឲ្យគេស្អប់ខ្ពើម ប្រមាថ ចំអកឡើកឡឺយ ដើម្បីបន្ទាបបន្ថោកបាត់បង់នូវការគោរព និងរាប់អានពីសមាជិកសង្គម។
  • បុគ្គលដែលរងការបរិហាកេរ្ដិ៍ ជាការបកស្រាយឲ្យតឹងរឹង គឺសំដៅដល់បុគ្គលឯកជនប៉ុណ្ណោះ។
  • ធាតុអត្តនោម័ត សំដៅដល់អសុទ្ធចិត្ត ឬចេតនាទុច្ចរិត ដើម្បីធ្វើឲ្យមានព្យសនកម្ម។ ការនិយាយដោយសុទ្ធចិត្ត ឬអសុទ្ធចិត្ត គេត្រូវពិនិត្យមើលលើកត្តារួមផ្សំ៤យ៉ាង៖ ១. មានគោលបំណងសមរម្យ ២. គ្មានភាពជា សត្រូវនឹងគ្នា ៣. មានការអង្កេតហ្មត់ចត់មុននិយាយ ៤. និយាយដោយមានការថ្លឹងថ្លែង។

ចំណុចនេះ មានការចែងក្នុងច្បាប់ច្បាស់លាស់អំពីសំណងជំងឺចិត្ត ប៉ុន្ដែកន្លង លោក ហ៊ុន សែន តែងតែទាមទារសំណងជំងឺចិត្តក្នុងចំនួនទឹកលុយដ៏ច្រើនលើសលុប ដែលធ្វើឲ្យដៃគូនយោបាយ និងអ្នករិះគន់របស់ខ្លួនទ័លច្រក។ តាមពិតទៅ ប្រសិនមានតុលាការមួយឯករាជ្យក៏ប្រហែលអាចទាត់ចោលនូវបណ្ដឹង និងអាចបង្គាប់បញ្ជារឲ្យសងសំណងត្រឹមកម្រិតមួយសមរម្យ​គ្រាន់តែជាព្រមាន ក្នុងករណីរកឃើញថា ពិតជាបានបរិហាកេរ្ដិ៍ប្រាកដមែន ប៉ុន្ដែ វាមិនដូច្នោះទេ អ្វីដែលលោក ហ៊ុន សែន ទាមទារ ប៉ុន្មាន​ គឺតុលាការតម្រូវឲ្យសងប៉ុណ្ណោះ។ បើយើងពិនិត្យមើលមាត្រា៤១ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពនៃការបញ្ចេញមតិនៃគំនិតរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន ​សេរីភាពខាងបោះពុម្ភផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឲ្យប៉ះពាល់ដល់កិត្តិយស របស់អ្នកដទៃ ដល់ទំនៀមទំលាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។

ទោះបីជា មានច្បាប់ដោយឡែក ចែងការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូរបុគ្គល ប៉ុន្ដែវាត្រូវមានការអនុវត្តដោយប្រយ័ត្នប្រយែង ជៀសវាងអ្នកនយោបាយប្រើប្រាស់ជាឧបករណ៍ដើម្បីធ្វើទុក្ខបុកម្នេញដៃគូនយោបាយ និងអ្នករិះគន់ខ្លួន ដែលប្រាស់ចាកពីគុណតម្លៃនៃសេរីភាពនៃការបញ្ចេញមតិ និងប្រជាធិបតេយ្យ។ ដើម្បីទប់ស្កាត់នូវបញ្ហានេះ​     គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចេញនូវសេចក្ដីអត្ថាធិប្បាយលេខ ៣៤ នៅក្នុងកិច្ចប្រជុំលើកទី១០២ ពីថ្ងៃទី១១ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១១ ថា ដាក់នូវការរឹតត្បិតនៃការអនុវត្តសេរីភាពខាងការបញ្ចេញមតិ ការកម្រិតនេះមិនត្រូវឲ្យអន្ដរាយដល់សេរីភាពនេះឡើយ។ បន្ថែមលើនេះ ច្បាប់បរិហាកេរ្ដិ៍ពុំគួរកំណត់ជាទោសទណ្ឌ ហើយបើរដ្ឋទាំងឡាយរក្សានូវទោសទណ្ឌចំពោះបទល្មើសនេះ រដ្ឋនោះត្រូវអនុញ្ញាតិឲ្យអ្នកដែលជាប់ចោទមានមធ្យោបាយការពារខ្លួនតាមផ្លូវច្បាប់រួមមាន៖ ១. មធ្យោបាយឈរលើការពិត ២. ទម្រង់នៃការបញ្ចេញមតិដែលមិនមែនជាកម្មវត្ថុនៃការផ្ទៀងផ្ទាត់បាន ៣. សេចក្ដីថ្លែងការណ៍មិនពិត និងមិនស្របច្បាប់ដែលត្រូវបានបោះពុម្ពដោយច្រឡំ ប៉ុន្ដែគ្មានគំនិតទុច្ចរិត ៤. ផលប្រយោជន៍សាធារណៈដែលជាកម្មវិត្ថុនៃការតិះដៀល។ ក្នុងសេចក្ដីអត្ថា  ធិប្បាយនេះចង់សំដៅថា៖

  • កាលណានិយាយអ្វីមួយដែលជាការពិត អ្នកនិយាយត្រូវរួចខ្លួនពីការចោទប្រកាន់ ទោះសំដីរបស់គេមានលក្ខណៈធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក៏ដោយ
  • ច្បាប់មិនត្រូវដាក់ទោសចំពោះការនិយាយស្ដីណាដែលហៅថាជា “មតិ” ដោយសារតែគេមិនអាចផ្ទៀងផ្ទាត់មតិមួយថាពិត ឬមិនពិត ខុស ឬត្រូវ បាន
  • ច្បាប់មិនត្រូវដាក់ទោសលើសំដីដែលថ្លែងដោយគ្មានគំនិតព្យាបាទគេ គឺសំដីដែលថ្លែងឡើងដោយការច្រឡំ
  • ច្បាប់មិនត្រូវដាក់ទោសលើសំដីណាដែលថ្លែងក្នុងគោលបំណងលើកឡើងពីបញ្ហាសាធារណៈ។

បន្ថែមលើនេះ សេចក្ដីអត្ថាធិប្បាយ បានស្នើដល់រដ្ឋភាគី ត្រូវកំណត់ព្រំដែននៃសំណងសមល្មម

សម្រាប់អ្នកឈ្នះក្ដី ហើយច្បាប់នេះប្រើសម្រាប់តែការប៉ះពាល់ដល់បុគ្គលឯកជនប៉ុណ្ណោះ។

ពិចារណា៖

យោងទៅលើអង្គហេតុ និងអង្គច្បាប់ខាងលើ សបញ្ជាក់ថា បណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា ទំនងជាគ្មានមូលដ្ឋានត្រឹមត្រូវ និងមិនបានអនុលោមទៅតាមស្មារតីច្បាប់ជាតិ និងអន្ដរជាតិ ដោយបានក្លាយជាបញ្ហាប្រទាំងប្រទើសរវាងសេរីភាពខាងការបញ្ចេញមតិ និងការរឹតត្បិត។ ប្រសិនបើរដ្ឋាភិបាលនៅតែបន្ដយកប្រព័ន្ធតុលាការគម្រាមកំហែងដល់អ្នករិះគន់ នោះវានឹងប៉ះពាល់ជាប្រព័ន្ធទៅដល់ការអនុវត្តសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋ។ បន្ថែមលើនេះ ការប្រកួតប្រជែងនយោបាយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក៏មិនអាចប្រព្រឹត្តទៅបាន ហើយវានឹងប៉ះពាល់ធ្ងន់ធ្ងរដល់នីតិរដ្ឋ និងប្រព័ន្ធប្រជាធិបតេយ្យ។

ជាចុងក្រោយ រដ្ឋអំណាពុំគួរនឹងចាត់ទុកអង្គការសង្គមស៊ីវិល ឬអ្នករិះគន់ខ្លួន ថាជាសត្រូវ និងកម្មវត្ថុនៃការធ្វើឲ្យអន្ដរាយដល់សេរីភាពខាងការបញ្ចេញមតិនោះទេ។ អ្នកទាំងនោះ ប្រៀបដូចជាសប្បុរសជន ដែលគ្មាននិន្នាការណ៍នយោបាយ និងមិនមែនជាអ្នកប្រកួតដើម្បីអំណាច ដែលចាំបាច់ត្រូវការការពារ និងសម្របសម្រួលឲ្យពួកគេអាចធ្វើការងារបានដោយរលូន ជាប្រយោជនពលរដ្ឋផង និងរដ្ឋាភិបាលខ្លួនឯង  ផង។

និទណ្ឌភាព ក្នុងវិស័យអចលទ្រព្យ នៅកម្ពុជា

ដោយ៖ ស្មេរ យុត្តិធម្ម

ជិតមួយទស្សវត្សន៍មកនេះ ប្រទេសកម្ពុជាចាត់ទុកវិស័យសំណង់ជាផ្នែកមួយយ៉ាងសំខាន់ និងចាំបាច់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ឆ្នាំ២០២៣ គម្រោងសាងសង់សរុបមានចំនួន ៣ ១៤២ គម្រោង និងចំនួនទឹកប្រាក់សរុប       ៥ ២៥៥ លានដុល្លារ។[1] ក្នុងការវិនិយោគនេះមាន បុរី ខុនដូ ផ្ទះល្វែង កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគ និងមហាជន។

របៀបមួយដែលអ្នកវិនិយោគទាំងនោះអនុវត្តគឺ ការប្រកាសលក់គម្រោង ជៀសជាងការសង់ផ្ទះរួចជាស្រេច។ ការលក់គម្រោង មានន័យថាអតិថិជនត្រូវទិញគម្រោង និងបង់លុយតាមកកិច្ចសន្យាព្រមព្រៀងក្នុងចន្លោះរយៈពេលពីមួយឆ្នាំ ទៅពីរឆ្នាំ។ នៅពីក្រោយនៃការវិនិយោគបែបលក់ដី ផ្ទះ ខ្យល់នេះ​ អតិថិជន មិនបានទទួលព័ត៌គ្រប់គ្រាន់នៅឡើយ ពីព្រោះភាគច្រើន គឺពួកគេលុបបឹងសាងសង់បុរី ការលួចកិបកេងគុណភាពសំណង់ និងបទដ្ឋានបច្ចេកទេស   (ស្ដង់ដារ) និងដីមួយចំនួនជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋបានជួលឲ្យក្រុមហ៊ុនឯកជនក្នុងថេរៈវេលាកំណត់ណាមួយ​ (ករណីនេះ ក្រុមហ៊ុនមិនដែលប្រាប់ឲ្យអតិថិជនបានដឹងឡើយ ទំនងបារម្ភបាត់បង់ទំនុកចិត្ត និងតម្លៃទាប ឬខាងរដ្ឋអំណាចអាចលួចលក់ដីរដ្ឋជាប្រយោជន៍ផ្ទាល់ខ្លួន)។[2]

ពិតណាស់ នៅពេលបរិយាយអំពីវិស័យអចនទ្រព្យ យើងគួរតែដឹងអំពីការទិញលក់។ នៅពេល និយាយពីការទិញលក់ នោះយើងនឹងគិតដល់កិច្ចសន្យាទិញលក់។

កិច្ចសន្យាទិញលក់

ការទិញលក់ ត្រូវមានមនុស្សចាប់ពីពីរនាក់ឡើងទៅគឺ មានអ្នកលក់​ និងអ្នកទិញ។ មាត្រា ៥១៥ នៃ​ក្រមរដ្ឋប្បវេណី កិច្ចសន្យា​ទិញលក់ គឺ​ជា​កិច្ចសន្យាមួយ ដែល​ភាគី​ម្ខាង ហៅថា “អ្នកលក់” មាន​ករណីយកិច្ច​ត្រូវ​ផ្ទេរ​កម្មសិទ្ធិ​លើ​វត្ថុណាមួយ ទៅ​ឲ្យ​ភាគី​ម្ខាងទៀត ហៅថា “អ្នកទិញ” ហើយ​អ្នកទិញ​នេះ មានករណីយកិច្ច​ទូទាត់​លុយ​ ជា​ថ្លៃ​វត្ថុនោះ ទៅ​ឲ្យ​អ្នកលក់។ 

ករណីយកិច្ច​របស់​អ្នកទិញ

១. កាតព្វកិច្ច​​ធំបំផុត​របស់​អ្នកទិញ គឺ​បង់ថ្លៃទិញ ទៅតាម​កិច្ចសន្យា​ តាម​កាលបរិច្ឆេទ និង​ទីកន្លែង​ដែល​បាន​កំណត់ នៅ​ក្នុង​កិច្ចសន្យា។

២. កាតព្វកិច្ច​មួយទៀត គឺ​កាតព្វកិច្ច​ទទួល​វត្ថុ ទៅតាម​ការ​កំណត់​ក្នុង​កិច្ចសន្យា។ តាម​មាត្រា ៥៥៩ នៃ​ក្រមរដ្ឋប្បវេណី ប្រសិនបើ​អ្នកទិញ​មានការយឺតយ៉ាវ​ក្នុងការ​បំពេញ​ករណីយកិច្ច​ទទួលវត្ថុ អ្នកលាក់​អាច​ទាមទារ​សំណង ប្រសិនបើ​​ការយឺតយ៉ាវនេះ​នាំ​ឲ្យ​គាត់​ទទួលរង​នូវ​ការ​ខូចខាត​អ្វីមួយ ឬ​ក៏​អាច​ទាមទារ​រំលាយ​កិច្ចសន្យា​ទិញលក់​នេះ​វិញ​បាន។ ម្យ៉ាងទៀត ប្រសិនបើ​ដល់​ថ្ងៃ​កំណត់​ទទួលវត្ថុ ហើយ​អ្នកទិញ​​មិនមកទទួលទេ អ្នកទិញ​ត្រូវ​ជា​អ្នក​ទទួលបន្ទុក  ​ហានិភ័យនៃ​ការ​បាត់បង់ឬ​ខូចខាត​វត្ថុ​នេះ។

ករណីកិច្ចរបស់អ្នកលក់

១. កាតព្វកិច្ច​​​សំខាន់​ទីមួយ​គឺ​ ត្រូវ​ប្រគល់​វត្ថុ ឬ​ផ្ទេរសិទ្ធិ​លើ​ទ្រព្យសម្បត្តិ ដែល​គាត់​បាន​ព្រមព្រៀង​លក់ ទៅ​ឲ្យ​អ្នកទិញ (មាត្រា ៥៣០)។ សិទ្ធិ​លើ​ទ្រព្យ ឬ​វត្ថុ ដែល​ត្រូវ​ប្រគល់​ទៅ​ឲ្យ​អ្នកទិញ​នេះ ត្រូវ​តែ​មាន​បរិមាណ និង​គុណភាព ដូច​អ្វីដែល​បាន​ព្រមព្រៀង​គ្នា។ ប្រសិនបើ​ការ​ប្រគល់​វត្ថុ ឬ​ការ​ផ្ទេរសិទ្ធិ​លើ​ទ្រព្យត្រូវ​ធ្វើ នៅ​ក្រោយ​ការ​បង្កើត​កិច្ចសន្យា​ទិញលក់ អ្នកលក់ មាន​ករណីយកិច្ច​ថែរក្សា​វត្ថុ ឬ​ទ្រព្យ​នោះ​ឲ្យ​បាន​គង់វង្ស​ល្អ រហូតដល់​ពេល​ប្រគល់​ទៅ​ឲ្យ​អ្នកទិញ (មាត្រា ៥៥២)។ ក្នុងករណី​ដែល​អ្នកលក់​ធ្វើ​ឲ្យ​បាត់បង់ ឬ​ធ្វើ​ឲ្យ​ខូចខាត​វត្ថុ ដែល​ជា​កម្មវត្ថុ​នៃ​ការ​លក់ ដោយសារ​តែ​មាន​ការ​ធ្វេសប្រហែស មិនបាន​គោរព​ករណីយកិច្ច​ថែរក្សាវត្ថុ ដូចមាន​ចែង​ក្នុង​ច្បាប់​នេះទេ គាត់​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​អ្នកទិញ ទៅតាម​អ្វី​ដែល​បាន​ចែង​ក្នុង​កិច្ចសន្យា ឬ​ត្រូវ​សងសំណង​ខូចខាត។

២. ​ករណីយកិច្ច​ផ្តល់​ព័ត៌មាន ចំពោះ​អ្នកទិញ គឺ​ព័ត៌មាន​ចាំបាច់ ដែល​ជាប់ពាក់ព័ន្ធ​នឹង​វត្ថុដែល​ខ្លួនលក់នេះ ជាពិសេស ក្នុងករណី​លក់​ផ្ទះ ឬ​ក៏​ដីធ្លី អ្នក​លក់​ត្រូវ​ពន្យល់​ដល់​អ្នក​ទិញ​ឲ្យ​បាន​ច្បាស់លាស់​ អំពី​​ខ្លឹមសារ​នៃ​សិទ្ធិ​លើ​អចលនវត្ថុ​ អំពី​ព្រំដែន​នៃ​អចលនវត្ថុ និង​ពី​បន្ទុក​ផ្សេងៗ​ ដែល​អាច​មាន​លើ​អចលនវត្ថុ​នេះ ដូចជា ករណី​មាន​សេវភាព​តម្រូវ​ឲ្យ​បើក​ផ្លូវ​ឆ្លងកាត់​ទៅ​ដី​អ្នកជិតខាងជាដើម។

ប្រសិនបើ​អ្នក​លក់​ផ្តល់​ព័ត៌មានមិនពិត ឬ​លាក់បាំង​ការពិត​ដោយ​ចេតនា ហើយ​ព័ត៌មាន​មិនពិត ឬ​ព័ត៌មាន​ដែល​លាក់កំបាំង​នេះ គឺ​ជា​ចំណុច​សំខាន់ ដែល​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នកទិញ ក្នុងករណីនេះ អ្នកទិញ​អាច​សុំ​លុបចោល​កិច្ចសន្យា​នេះ​វិញបាន ដោយ​លើក​យក​ការ​ឆបោក​មក​ធ្វើ​ជា​មូលហេតុ។​

សូមពិចារណា៖

ពាក់ព័ន្ធទៅនឹងភាពស្មោះត្រង់នៃការផ្ដល់ព័ត៌មាននេះ អ្នករកស៊ីវិស័យអចលទ្រព្យមួយចំនួនមិនបានគោរពត្រឹមត្រូវនោះទេ។ ដូចបានបញ្ជាក់ខាងលើ បុរី ផ្ទះល្វែងមួយចំនួន ពួកគេជួលដីពីរដ្ឋ ដើម្បីសាងសង់ ប៉ុន្ដែពួកគេលាក់ព័ត៌មាននេះជិតឈឹង។ បុរីប៉េងហួតបឹងស្នោរ បុរីមួយចំនួនរបស់ឧកញ៉ា​ ឡេង ណាវ៉ាត្រា និងឧកញ៉ា​ ហុង​ ពីវ​ និងអ្នកផ្សេងៗ   ទៀត។ យើងសាកគិតបន្ដិច តើពួកគេអាចមានលុយទៅទិញដីសុទ្ធរាប់សិបលានដុល្លារដើម្បីសាងសង់បុរី និងផ្ទះល្វែងបានទេ? មួយវិញទៀត រដ្ឋអំណាចក៏មិនដែលប្រកាសតម្លាភាពនៃការកាត់បឹងបួររបស់រដ្ឋ ថាដាក់ជួលឲ្យក្រុមហ៊ុនឯកជននេះ ឯកជននោះដែរ​ ត្រង់ចំណុចយើងមានការសង្ស័យថា រដ្ឋអំណាចគប់គិតគ្នាលួចលក់ដីរបស់រដ្ឋជាប្រព័ន្ធ។

ទំនាក់ទំនងស្អិតរមួតរវាងរដ្ឋអំណាច និងអ្នកជំនួញ

            ក្នុងបណ្ដារប្រទេសសេរី គេហាមផ្ដាច់ដែលអ្នកជំនួញមានទំនាក់ទំនងជាមួយរដ្ឋអំណាច ដោយគេយល់ថា វានឹងបង្កើតបានជា “ទំនាស់ផលប្រយោជន៍ Conflict of interest” ឬបង្កើតបានជាវប្បធម៌ “ឯងជួយអញ អញជួយឯង”។​ កាលពីខែធ្នូ ឆ្នាំ២០១៦ សភាកូរ៉េខាងត្បូងបានបោះឆ្នោតទម្លាក់ លោក​ស្រី​ប្រធានាធិបតី​ Park Geun-hye ចេញពីតំណែងដោយសារជាប់ទាក់ទងទៅនឹងរឿងអាស្រូវពុករលួយជាមួយក្រុមហ៊ុនជំនួញធំៗ។[3] ករណីមួយទៀត កើតឡើងទោលើ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធទៅនឹងបទក្លែងកំណត់ត្រាគណនេយ្យក្រុមហ៊ុន គឺ​ការ​បង់លុយ​ទៅ​ឲ្យ​តារាសម្តែង​កុនអាសអាភាស ដើម្បីបិទមាត់​កុំ​ឲ្យ​លេចធ្លាយ​រឿងអាស្រូវ នៅ​ក្នុង​អំឡុង​ពេលធ្វើ​​យុទ្ធនាការឃោសនា​បោះឆ្នោត​ប្រធានាធិបតី កាល​ពី​ឆ្នាំ២០១៦​កន្លងទៅ។ លុយ​ដែល​បង់​ទៅ​ឲ្យ​តារាកុនអាសអាភាស​នេះ ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​គណនេយ្យ​ក្រុមហ៊ុន​របស់​លោក​ដូណាល់ ​ត្រាំ ​ថា​ជា​មុខចំណាយ​លើថ្លៃមេធាវី ដែល​បង្កើត​ទៅជា​បទល្មើស​ក្លែងបន្លំ​កំណត់ត្រា​គណនេយ្យក្រុមហ៊ុន។[4] ដូចយើងដឹងហើយថា លោក ដូណាល់ត្រាំ ជាអ្នកជំនួញដ៏លេចធ្លោម្នាក់មុនពេលលោកក្លាយជាប្រធានាធិបតីទី៤៥ របស់អាមេរិក។

          ងាកមកមើលកម្ពុជាវិញ មានការកំណត់មិនជាខុសគ្នាប៉ុន្មានឡើយពីប្រទេសខាងលើ ប៉ុន្ដែការអនុវត្តជាក់ស្ដែងផ្ទុយស្រឡះពីអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានចែងអំពីវិសមិតភាព ដែលបានកំណត់ភាពដាច់ស្រឡះនៃរដ្ឋាភិបាល និងវិស័យឯកជន ដោយពុំគួរនឹងឡូកឡំគ្នានោះទេ។ រាល់ការបោះឆ្នោតថ្នាក់ជាតិម្ដងៗ គេតែងតែសង្កេតឃើញមានការប្រើប្រាស់លុយកាក់សម្រាប់ឃោសនាយ៉ាងសម្បើម ដែលលុយនោះមិនដឹងប្រភពច្បាស់លាស់ និងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រដ្ឋ។ លុះនៅពេលកាន់អំណាច យើងឃើញថា អ្នកជំនួញគ្រាក់ៗមិនត្រឹមតែមានទំនាក់ទំនងស្អិតរមួតជាមួយរដ្ឋអំណាចប៉ុណ្ណោះទេ ប៉ុន្ដែពួកគេទទួលបានតំណែង និងតួនាទីធំៗថែមទៀត ដូចជា ម៉ុង ឫទ្ធី លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភា និងអ្នកផ្សេងទៀត ត្រូវបានតែងតាំងជាទីប្រឹក្សារបស់រាជរដ្ឋាភិបាល។ ចំណែកអ្នកជំនួញថ្មីថ្មោង ដូចជា លោក ឡេង ណាវ៉ាត្រា លោក ហុងពីវ និងអ្នកផ្សេងទៀត ត្រូវបានគេមើលឃើញថា ក៏ជាអ្នករកចិញ្ចឹមរដ្ឋអំណាចអំណាចសព្វថ្ងៃ។ អ្វីដែលយើងមើលឃើញគឺថា អ្នកទាំងនោះតែងតែនាំយកសួយសារអាករជារៀងរាល់ឆ្នាំជូនទៅកាកបាទក្រហម ដែលមានភរិយាអតីតនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងត្រូវជាម្ដាយនាយករដ្ឋមន្ដ្រីបច្ចុប្បន្ន ហ៊ុន ម៉ាណែត ក្នុងចំនួនទឹកប្រាក់រាប់លានដុល្លារអាមេរិក​។  

វប្បធម៌និទណ្ឌភាព

បើនិយាយពីវប្បធម៌និទណ្ឌភាពនេះ​ កម្ពុជាសឹងតែមានមាននៅគ្រប់ផ្នែកទាំងអស់។ មានករណីធំៗបានកើតឡើងពាក់ព័ន្ធទៅនឹងអំពើឃាតកម្មទៅលើ ព្រះអង្គ សំ​ ប៊ុនធឿន ពិសិដ្ឋ ពីលីកា ជា វិជ្ជា ឈុត វុទ្ធី និង កែម ឡី ជាដើម មិនទាន់រកឃើញឃាតករ និងអ្នកពាក់ព័ន្ធមកទទួលខុសត្រូវនៅឡើយ។ ពេលខ្លះមានតែឃាតករសិប្បនិមិត្ត ដែល   ប្រឌិតឡើងដោយរដ្ឋអំណាច ដើម្បីតែស្អំចិត្តមហាជនកុំឲ្យមានកំហឹងពុះកញ្ច្រោលប៉ុណ្ណោះ។

ត្រឡប់មកមើលក្នុងវិស័យអចនលទ្រព្យវិញ អ្នកវិនិយោគភាគច្រើនមានងារជាឧកញ៉ា ឬអ្នកឧកញ៉ា ដែលមានទំនាក់ទំនងយ៉ាងស្អិតរមួយតជាមួយរដ្ឋអំណាច និងបុគ្គលមួយចំនួនស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក និងបណ្ដារប្រទេសមួយចំនួននៅអ៊ឺរ៉ុប។ ជាក់ស្ដែងឧកញ៉ា ឡេង ណាវ៉ាត្រា ពីមុនជាអតីតពលករ និងជាអ្នកប្រឆាំងនឹងរដ្ឋអំណាចសព្វថ្ងៃ បែរជាមានយីអ៊ុនឡើងស្រឺតៗ ក្លាយជាអ្នកជំនួញមានលុយរាប់លានដុល្លារមួយប៉ព្រិចភ្នែក។ ម្ដងម្កាល ឧកញ៉ារូបនេះបានយកលុយសុទ្ធទាំងវ៉ាលីៗ ទៅជូនកាកបាទក្រហមកម្ពុជា ដែលមានភរិយាអតីតនាយកមន្ដ្រីជាប្រធាន និងសម្ញែងសម្ភារៈនិយមយ៉ាងសម្បើម។ ករណីនេះ បានបង្ករឲ្យមានមន្ទិលសង្ស័យជាច្រើន ពីព្រោះជំនួញរបស់ពួកគេហាក់មិនមានតម្លាភាព និងភាគច្រើនពួកគេទទួលបានការជួយជ្រោមជ្រែងពីរដ្ឋអំណាចសឹងទំាងស្រុង។ 

រយៈកាលថ្មីៗនេះ ​ស្រាប់តែលេចឮព័ត៌មានអំពីការមិនមានផ្ទះប្រគល់ឲ្យអតិថិនតាមកិច្ចសន្យាពីសំណាក់អ្នកជំនួញមួយចំនួនដែលមានភក្ដីភាព និងស្និតស្នាលជាមួយរដ្ឋអំណាច។ ពួកអ្នកជំនួញទាំងនោះ តែងតែសន្យាថានឹង សាង់សង់ដោយសុំលើកពេល ឬពួកគេព្រមប្រគល់សំណងនៃការខូចខាត ដេលមិនបានគោរពតាមការសន្យា ទោះបីជាអតិថិជនមិនយល់ស្រប ហើយអតិថិជនត្អូញត្អែរពីបញ្ហាប្រឈមរបស់ពួកគេយ៉ាងណាក្ដី។ យុទ្ធសាស្ដ្រមួយទៀត ដែលពួកអ្នកជំនួញទុច្ចរិតទំាងនេះប្រើ គឺពួកគេស៊ុំគ្រលំគ្នាផ្លាស់ប្ដូរម្ចាស់ ដើម្បីគេចចេញពីការទទួលខុសត្រូវ បន្ទាប់ពីគ្មានផ្ទះឲ្យអតិថិជន និងការប្រកាសទិញក្នុងតម្លៃ៥០% នៃប្រាក់ដែលអតិថិបានបង់រួចរាល់ ឬប្រកាសក្ស័យធន ទាំងដែលគ្មានមូលហេតុ។ ហេតុអ្វីអតិថិជនមិនប្ដឹងទៅកាន់តុលាការ? ពិតណាស់ណាស់ មិនមែនអតិថិជនមិនចង់ប្ដឹង ឬមិនហ៊ានប្ដឹងនោះទេ ពីព្រោះពួកគេយល់ថា ប្រព័ន្ធតុលាការស្រុកខ្មែរនឹងមិនអាចផ្ដល់យុត្តិធម៌សម្រាប់ពួកគេបានឡើយ។ ម្ល៉ោះហើយ អ្នកខ្លះមានតែផុសបង្ហាញក្ដីអយុត្តិធម៌នៅលើបណ្ដាញសង្គម អ្នកខ្លះបានត្រឹមបៀមទុក្ខដោយមិនហ៊ានហារស្ដី និងអ្នកខ្លះស្នើសុំអន្ដរាគមន៍ពីរដ្ឋអំណាច ប៉ុន្ដែគ្មានដំណឹង។ ហេតុអ្វីអយុត្តិធម៌នៅកណ្ដាលវាលគ្មានចំណាងត់ការបែបនេះ? ថ្វីដ្បិតតែកម្ពុជាប្រកាសពីរបៀបដឹកនាំតាមបែបប្រជាធិបតេយ្យ និងទីផ្សារសេរី ប៉ុន្ដែជាក់ស្ដែងកម្ពុជាប្រើទម្រង់បែបសង្គមនិយម ដែលរដ្ឋអំណាចមានឥទ្ធិពលលើពួកអ្នកជំនួញ ដែលវាផ្ទុយពីប្រទេសសេរី ដែលអ្នកជំនួញ គេមិនត្រូវការកាលូកដៃពីសំណាក់រដ្ឋាភិបាលឡើយ ហើយរដ្ឋត្រូវអន្ដរាគមន៍ភ្លាមៗប្រសិនបើមានការបំពានច្បាប់។

ពិចារណា

ករណីនេះកម្ពុជាទំនងពិបាកក្នុងការផ្លាស់ប្ដូរពីព្រោះក្នុងគ្រួសារនៃរដ្ឋអំណាចសុទ្ធតែជាអ្នកកាន់ជំនួញធំៗ។ ដូច្នេះ ទំនោររបស់រដ្ឋអំណាចនឹងកើតឡើងចំពោះពួកមូលធន ដែលផ្ទុយពីសម័យខ្មែរក្រហមគឺមានទំនោរទៅរកអ្នកក្រីក្រ ថ្វីដ្បិតតែពួកគេចេញពីព្រភពតែមួយ។ រឿងហួសចិត្តមួយទៀត នៅពេលអ្នកទទួលរងអយុត្តិធម៌ធ្វើការស្រែកទាមទារ បែរជាក្លាយទៅជាជនរងគ្រោះទៅវិញ។ បើយើងមើលឲ្យជ្រៅជាងនេះទៅទៀត រដ្ឋអំណាចសព្វថ្ងៃដឹកនាំសង្គមឆ្ពោះទៅរកសង្គមម៉ាហ្វីយ៉ា ដែលឧក្រិដ្ឋជនមានក្ដីសុខក្នុងទីជម្រកនៅកម្ពុជា។

ទិដ្ឋភាពទាំងអស់នេះហើយ ដែលធ្វើឲ្យកម្ពុជាពិបាកអូសទាញបានអ្នកវិនិយោគិនល្អមកពីបណ្ដារប្រទេសសេរីជឿនលឿន។ មួយវិញទៀត កម្រិតនៃអំពើពុករលួយមានសភាពធ្ងន់ធ្ងរ[5] និងនិទណ្ឌភាពក្លាយជាប្រពៃណី ដែលជារនាំងយ៉ាងក្រាស់ខ្មឹករាំងស្ទះដល់ដំណើរការអភិវឌ្ឍសង្គម ជាពិសេសវិស័យសាធារណៈ។

ដើម្បីលុបបំបាត់នូវវប្បធម៌និទណ្ឌភាពក្នុងវិស័យអចនលទ្រព្យនៅកម្ពជា៖

ទី១. រដ្ឋអំណាចត្រូវអន្ដរាគមន៍ដោយឈរលើអព្យាក្រិត្យភាព

ទី២. រដ្ឋអំណាចត្រូវរលាស់ខ្លួនឲ្យជ្រះស្រឡះពីទំនាស់ផលប្រយោជន៍ ឬការជំពាក់វាក់វិនជាមួយនឹងវិស័យឯកជន

ទី៣. ពលរដ្ឋត្រូវតែប្រើយន្ដការតុលាការ ទោះបីជាមានសង្ឃឹមតិចតួចក្ដី ហើយរួមគ្នាជាសំឡេងតែមួយ ដើម្បី   ជម្រុញឲ្យមានដំណោះស្រាយដោយឈរលើភាពត្រឹមត្រូវ។

ទី៤. ពលរដ្ឋគួរតែទិញ​ ឬបង់រំលោះផ្ទះដែលមានស្រាប់ ជៀសវាងនាំគ្នាទិញគម្រោង ដែលទម្រង់នេះ វាស្ថិតនៅលើផ្លូវបោកប្រាស់តែមួយ នៃពួកជំនួញទុច្ចរិតធ្លាប់ប្រើប្រាស់ ដូចជាដាក់លុយបានការប្រាក់ខ្ពស់ លេងតុងទីន ទីផ្សារបណ្ដាញ ជាដើម។

[1] https://mef.gov.kh/documents-category/publication/flash-report/

[2] សម្ដីសាស្រ្ដាចារ្យម្នាក់ដែលធ្វើការនៅក្រសួងមួយរបស់រដ្ឋ។

[3] https://khmer.voanews.com/a/south-korea-parliament-votes-to-impeach-park/3629691.html

[4] https://www.rfi.fr/km/កម្មវិធីផ្សេងទៀត/ទស្សនៈព្រឹត្តិការណ៍ពិភពលោក/20230405-ឈ្វេងយល់អំពីបទចោទប្រកាន់ទៅលើលោកដូណាល់ត្រាំដោយតុលាការញូវយ៉ក

[5] https://www.transparency.org/en/cpi/2023

ប្រព័ន្ធតុលាការជាឧបករណ៍នយោបាយ ដើម្បីបង្ក្រាបសំឡេងបក្សប្រឆាំង និងអ្នកប្រើប្រាស់សិទ្ធិ

ដោយ៖ ស្មេរ យុត្តិធម្ម

យុត្តិធម៌ (Justice) ជាអំណាចមួយនៃអំណាចពីរផ្សេងទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញមាត្រា៥១ថ្មី​ អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនិតិប្បញ្ញត្តិ (Legislative power) នីតិប្រតិបត្តិ (Executive Power) និងអំណាចតុលាការ (Judicial Power)។[1]  ដើម្បីឲ្យកាន់តែជាក់ច្បាស់បន្ថែមទៀត រដ្ឋធម្មនុញ្ញមាត្រា១២៨ ចែងថា អំណាចតុលការជាអំណាចឯករាជ្យ។[2] ដូច្នេះអំណាចយុត្តាធិការ ពុំត្រូវបានអនុញ្ញាតឲ្យប្រកួតប្រជែងដូចអំណាចទាំងពីរនោះទេ ត្រឹមតែប្រកាន់ខ្ជាប់នូវគតិច្បាប់ សមត្ថភាពក្នុងការបកស្រាយច្បាប់ និងធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាពពលរដ្ឋប៉ុណ្ណោះ។[3] មានការចោទសួរជាច្រើនថាតើធ្វើយ៉ាងណាដើម្បីឲ្យតុលាការឯករាជ្យ? និងធ្វើយ៉ាងណាដើម្បីឲ្យតុលាការជំរះក្ដីក្នុងនាមប្រជារាស្ដ្រ? និងធ្វើយ៉ាងណា ដើម្បីកុំឲ្យតុលាការក្លាយជាឧបករណ៍នៃអំណាចនយោបាយ? ដើម្បីធ្វើការសិក្សាទៅលើចម្ងល់ទាំងអស់នេះ ជាដំបូងយើងត្រូវតោងយល់អំពីអត្ថន័យនៃពាក្យយុត្តិធម៌ជាមុនសិន។

និយមន័យ (Definition)

តាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន​ ណាត ពាក្យ យុត្តិធម៌ យុត-តិ-ធ័រ បា. សំ. ( ន. ) (យុត្តិ, យុក្តិ “សេចក្តី​ត្រឹម​ត្រូវ, ទៀង​ត្រង់, ការ​គួរ​តាម​ច្បាប់” + បា. ធម្ម, សំ. ធម៌) ធម៌​ដែល​គួរ​កាន់; សេចក្ដី​ទៀង​ត្រង់; ការ​ប្រព្រឹត្ត​ត្រឹម​ត្រូវ : វិនិច្ឆ័យ​ក្តី​ដោយ​យុត្តិ​ធម៌; កាត់​ក្តី​ដោយ​សុចរិត យុត្តិ​ធម៌ ។

លោក ស៊ីសៀរ៉ូ (Marcus Tullius Cicero) យុត្តិធម៌លោកមើលឃើញត្រង់ចំណុចថា មិនត្រូវបង្កផលអាក្រក់ដល់អ្នកដទៃ និងមិនបំពានលើកម្មសិទ្ធិអ្នកដទៃ។ សូមធ្វើការកត់សម្គាល់បន្ថែមទៅលើទស្សនៈនេះ ក្នុងនាមជាអ្នកដឹកនាំប្រទេស ទទួលបានអំណាចដោយសារប្រជាពលរដ្ឋពុំគួរនឹងយករដ្ឋជាចំណាប់ខ្មាំងធ្វើមានធ្វើបាននោះទេ។

លោក Gyppia យុត្តិធម៌ស្ថិតនៅត្រង់ថា មិនបំពានច្បាប់រដ្ឋដែលបង្កើតឡើងដោយសារឆន្ទៈប្រជាពលរដ្ឋ។ តំណាងរាស្ដ្រទទួលបានអំណាចពីប្រជាពលរដ្ឋ រាល់ការបង្កើតច្បាប់ត្រូវឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋ ដូច្នេះការបំពានច្បាប់ ជាការរំលោភលើសេចក្ដីទុកចិត្ត និងឆន្ទៈពលរដ្ឋ ហើយបង្កើតបានសង្គមនិទណ្ឌ​ភាព (Social Impunity)។

លោក ប្លាតុង យុត្តិធម៌ នៅត្រង់ថា ធ្វើកិច្ចការរបស់ខ្លួន ហើយមិនលូកដៃចូលកិច្ចការរបស់អ្នកដទៃ។ ត្រង់ចំណុចនេះ ទំនងស្របទៅនឹងគោលការណ៍នៃការបែងចែកអំណាច (Check and Balance) ដែលហាមមិនឲ្យអំណាចណាមួយបំពានលើអំណាចដទៃទៀត វាអាចនាំឲ្យធ្លាក់ទៅទម្រង់ផ្ដាច់ការ (Dictatorship)។

លក្ខណៈវិនិច្ឆ័យទាំងប្រាំ

បន្ទាប់ពីសិក្សា និងឆ្លុះបញ្ចាំងទៅលើទ្រឹស្ដីខាងលើរួចមក យើងនឹងសាកល្បងគិតទៅលើលក្ខណៈវិនិច្ឆ័យនៃយុត្តិធម៌ម្ដង។ បើក្រឡេកមើល ពីឋានុក្រមនៃគោលដៅសម្រាប់បណ្ដារប្រទេសនីមួយៗ គឹសន្ដិភាព និតិរដ្ឋ យុត្តិធម៌ ការពិត និងភាពត្រឹមត្រូវ។

សន្ដិភាព (Peace)​ ភាពសុខស្រួលផ្លូវកាយ និងផ្លូវចិត្ត មិនត្រឹមអវត្តមានសង្គ្រាមប៉ុណ្ណឹងទេ សន្ដិភាព ប្រកបដោយការគោរពសិទ្ធិសេរីភាព ពលរដ្ឋរស់នៅអាចបំពេញតម្រូវការខ្លួនគ្រប់គ្រាន់ ឈឺថ្កាត់មានមន្ទីរពេទ្យមានគុណភាព កន្លែងអប់រំមានគុណភាព ការៀបចំសង្គមមានរបៀបរៀបរយ សណ្ដាប់ធ្នាប់ល្អ និងសុវត្ថិភាព។ សុវត្ថិភាពនេះសំដៅយក ទី១. សុវត្ថិភាពរាងកាយ គឺការដើរហើយដោយសេរីគ្មានបារម្ភពីហិង្សារដោយប្រកាណាមួយនៅតាមទីសាធារណៈ​ ឬកន្លែងឯកជន ទី២. សុវត្ថិភាពចំណីអាហារ គឹមានការត្រួវពិនិត្យត្រឹមត្រូវតាមស្ដង់ដារគុណភាព បច្ចេកទេស និងស៊ីសំណូកឲ្យឈ្មូញនាំចូលទំនិញមានសារធាតុគីមីធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋ ទី៣. សុវត្ថិភាពផ្នែកសម្ភារៈ គឺមិនបារម្មណ៍ពីការបាត់បងរបស់របរប្រាស់ប្រាស់ លុយកាក់ ឬទ្រព្យសម្បត្តិអ្វីផ្សេងទៀត ទោះបីជាជ្រុះតាមផ្លូវក៏នឹងមានអ្នករើសទុកឲ្យ និងទី៤. សុវត្ថិភាពឌីជីថល គឺរាល់ការសន្ទនាតាមគ្រប់ប្រព័ន្ធទូរគមនាគម និងអ៊ីធើណិត មានការរក្សាការសម្ងាត់ មិនបែកធ្លាយតែផ្ដេសផ្ដាស។ សម្រាប់កម្ពុជា សូចនករអំពីសន្ដិភាពនេះ ស្ថិតនៅលេខរៀងទី៧៣ ក្នុងចំណោម១៦៣ បើយោងតាម Global Peace Index 2023 កម្ពុជា។[4] ទាក់ទិនទៅនឹងសេរីភាពនៅលើបណ្ដាញ Freedom on the Net កម្ពុជាទទួលបាន ៤៤/១០០​ពិន្ទុ ដោយគេរកឃើញថារដ្ឋាភិបាលបក្សប្រជាជនកម្ពុជា ព្យាយាមគ្រប់គ្រងបណ្ដាញសង្គមទាំងអស់នៅកម្ពុជា និងប្រើប្រាស់វាជាមធ្យោបាយដើម្បីបម្រើប្រយោជន៍នយោបាយខ្លួន។[5]

នីតិរដ្ឋ (Rule of Law) ជាការដឹកនាំគ្រប់គ្រងសង្គមដោយយកច្បាប់ជាធំ ដោយគ្មាននរណាម្នាក់ស្ថិតនៅលើច្បាប់ឡើយ។ ច្បាប់នៅទីនេះ គឺកើតចេញពីឆន្ទៈប្រជាពលរដ្ឋ តាមរយៈសភាជាតិ ក្នុងគោលបំណងលើកកម្ពស់តម្លៃសីលធម៌ នយោបាយ សេដ្ឋកិច្ច និងសិទ្ធិសេរីភាព។ បើយោងតាមសន្ទស្សន៍នីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោក World Justice Project ឆ្នាំ២០២៣  ប្រទេសកម្ពុជាស្ថិតនៅលេខរៀងទី១៤១ ក្នុងចំណោម១៤២ប្រទេស ដោយឈរលើតែវេណេស៊ុយអេឡាមួយប៉ុណ្ណោះ។[6] ការទទួលបានពិន្ទុទាបនេះ ដោយសារតែនៅកម្ពុជាគ្មានឡើយការបែងចែកអំណាច (Non-Check and Balance) គឺមានតែអំណាចនីតិប្រតិបត្តិរំលោភលើអំណាចដទៃផ្សេងទៀត និងជាប្រទេសពុករលួយខ្លាំងលើពិភពលោក ដោយកម្ពុជាឈរលេខរៀងទី១៥០ ក្នុងចំណោម១៨០ប្រទេស។[7] គ្មាននីតិរដ្ឋនេះហើយ បង្កើតបានវប្បធម៌និទណ្ឌភាព​ (Impunity) ដែលគេចាត់ទុកកម្ពុជា​ ជាប្រទេសសម្រាប់លក់ (Country for sell)។ ជាក់ស្ដែង កម្ពុជាកំពុងក្លាយជាជង្រុកដ៏សុខសាន្ដនៃជនទុច្ចរិតដែលពួនសម្ងំក្នុងរដ្ឋអំណាច និងក្នុងជំនួញ។ បន្ថែមលើនេះ កម្ពុជាហាក់កំពុងដឹកនាំទម្រង់យកច្បាប់ជាឧបករណ៍​ (Rule By Law) គឺយកច្បាប់ជាអាវុធដើម្បីការពារអំណាច បន្ថែមលើយោធា។

យុត្តិធម៌ (Justice) នៅខាងលើយើងបានលើកមកជជែកច្រើនហើយអំពីយុត្តិធម៌ បន្ថែមលើនេះ បើសំឡឹងមើលឲ្យជ្រៅបន្ដិចទៀត យុត្តិធម៌ជាសភាវៈល្អដែលបំផ្លាញសភាវះអាក្រក់។ នៅក្នុងសង្គមពិតណាស់ តែងតែកើតមានបាតុភាពអវិជ្ជមាន ក៏ប៉ុន្ដែការដឹងពីរបៀបដោះស្រាយបញ្ហា ដោយឈរមលើមូលដ្ឋានតុលាការ និងយន្ដការសមស្របដទៃទៀត ទើបអាចធានាបាននូវភាពយូរអង្វែង និងឯកាភាពជាតិ។ ប្រព័ន្ធច្បាប់មួយដែលខ្លាំង គឺអាចស្វែងរកយុត្តិធម៌ និងការពារយុត្តិធម៌ ដោយមិនលុះនឹងអនាគតិទាំង៤ លំអៀងព្រោះភ័យខ្លាច លំអៀងព្រោះស្រឡាញ់ លំអៀងព្រោះស្អប់ និងលំអៀងព្រោះភាពល្ងងខ្លៅ។ អារីស្ដូតសម្គាល់ឃើញថាមានយុត្តិធម៌បីសណ្ឋាន​គឺ យុត្តិធម៌ក្នុងការប្ដូរ យុត្តិធម៌ក្នុងការចែក និងយុត្តិធម៌ក្នុងការបង្រ្កាប។[8] ជាការកត់សម្គាល់នឹងការលើកឡើងរបស់អារីស្ដូត រដ្ឋអំណាចសព្វថ្ងៃកំពុងដើរផ្ទុយ ដោយប្រឹងប្រែងប្រើអំណាចដើម្បីក្ដោបក្ដាប់សម្បត្តិធនធានជាតិតែឯង និងបក្សពួក និងប្រឹងប្រែងការពារជនទុច្ចរិតដែលបំផ្លិចបំផ្លាញប្រទេស និងធ្វើបាបពលរដ្ឋស្លូតត្រង់។

ការពិត (Truth) យើងអាចយកធាតុផ្សំនៃបទល្មើសមកពិចារណាដើម្បីសន្មត់ថា វាជាការពិត។ នៅក្នុងក្រមព្រហ្មទណ្ឌ ដើម្បីកំណត់ថាជាបទល្មើស លុះត្រាតែមានធាតុផ្សំបីរួមបញ្ចូលគ្នា ទី១ ធាតុនិត្យានុកូល គឺជាធាតុច្បាប់ ឬនិយាយឲ្យស្រួលយល់ ច្បាប់បានចែងរួចជាស្រេចពីបទល្មើលនោះ។ ទី២ ធាតុសត្យានុម័ត ឬធាតុសម្ភារៈ ជាភ័ស្ដុតាងដែលយើងអាចសម្គាល់បាន ដូចជារបួសស្នាម ឬឧបករណ៍។ និងទី៣ ធាតុអត្តនោម័ត បានន័យថាអំពើនោះស្ដែងចេញពីចេតនា ឬបំណង ដោយការរៀបច​ផែនការទុកជាមុន ឬចេតនាបង្កហេតុឲ្យដូចបំណងរបស់ខ្លួន។[9] បើធាតុទាំងបីនេះ កើតឡើងហើយ ការពិតក៏នឹងរកឃើញដែរ។

ភាពត្រឹមត្រូវ (Correctness) ជាអ្វីដែលគិតងាយៗ ស្រួលយល់ ដោយត្រឹមតែយើងម្នាក់ៗដឹងថារឿងណាមិនគួរធ្វើ រឿងណាគួរធ្វើ។ ភាពត្រឹមត្រូវនេះ ចាប់ផ្ដើមពីការគិតត្រូវ (មនោសុចរិត) ធ្វើត្រូវ (កាយសុចរិត) និងនិយាយស្ដីត្រូវ (វាចារសុចរិត)។ សុភាសិតខ្មែរ ដើឲ្យមានបី (កុំសម្លាប់ ហិង្សារ លួចប្លន់ និងប្រព្រឹត្តខុសគន្លងសាហាយស្មន់ ផតក្បត់) ស្ដីឲ្យមាន៤ (កុំនិយាយភូតកុហក កុំនិយាយពាក្យញុះញង់ស៊កសៀត កុំនិយាយពាក្យទ្រគោះបោះបោក និងកុំនិយាយពាក្យរោយរាយឥតប្រយោជន៍)។

សាកល្បងវិភាគលើគំនិតរបស់លោក អាប់ប្រាវានែល Abravanel ចំពោះលក្ខណ្ឌទាំងប្រាំបីដើម្បីឲ្យតុលាការមានឯករាជ្យភាព និងតុល្យភាព៖

១. រដ្ឋាភិបាលមិនត្រូវលូកដែចូលក្នុងការចាត់ចែងផ្ដល់យុត្តិធម៌អ្វីទាំងអស់ សូម្បីតែក្នុងតុលាការរដ្ឋបាលក៏ដោយ។ រដ្ឋមន្ដ្រីមិនអាចទិតៀនសេចក្ដីសម្រេចរបស់តុលាការបានទេ ឬក៏បង្គាប់បញ្ជាចៅក្រមឲ្យដាក់ទណ្ឌកម្មធ្ងន់ក្នុងករណីណាមួយ

២. ការតែងតាំង ការតំឡើងបុណ្យសក្ដិ និងការផ្លាស់ប្ដូរចៅក្រម ត្រូវធ្វើឲ្យឯករាជ្យដាច់ដោយឡែកពីរដ្ឋាភិបាល។ ជាការប្រសើរបំផុត បើគេដាក់ការងារនោះឲ្យនៅក្រោមអាជ្ញាធររបស់គណៈកម្មការតុលាការមួយ ដែលមានសមាជិកភាគច្រើនជាតំណាងចៅក្រម ដូចជាតាមរយៈការបោះឆ្នោត

៣. គេត្រូវហាមដាច់ខាតមិនឲ្យរដ្ឋាភិបាលបញ្ជប់ ឬបណ្ដេញចៅក្រមចេញពីការងារទេ។ ការដាក់វិន័យចៅក្រមត្រូវតែជាការងារចៅក្រមគ្នាឯង គឹជាចៅក្រមដែលមានបុណ្យសក្ដិខ្ពស់ជាង។ ក្នុងករណីពាក់ព័ន្ធទៅនឹងវិន័យលើចៅក្រម គឺតុលាការកំពូលបង្កើតគណៈកម្មាធិការចម្រុះរវាងសមាជិកសភា និងចៅក្រមដើម្បីដាក់វិន័យ

៤. ចៅក្រមត្រូវមានប្រាក់ខែត្រឹមត្រូវដើម្បីរស់នៅបានសមរម្យ

៥. ក្នុងដំណើរការរបស់ស្ថាប័នតុលាការ គឺគួរមានថវិកាស្វយ័ត និងមានអំណាចក្នុងការចាត់ចែងថវិកានេះ ជៀសវាងការគៀបសង្កត់ពីក្រសួងយុត្តិធម៌

៦. អំណាចតុលាការ ត្រូវមានអំណាចតែងតាំងជំនួយការ និងបុគ្គលិករបស់ខ្លួនដោយខ្លួនឯង និងក្នុងការអប់រំបណ្ដុះបណ្ដាលជាមូលដ្ឋានរបស់ខ្លួន

៧. នៅក្នុងលំដាប់ពិធីការរបស់រដ្ឋ ប្រធាននៃស្ថាប័នតុលការ (ទោះក្នុងឋានៈជាប្រធានតុលាការកំពូល ឬជាប្រធានគណៈកម្មការតុលាការក៏ដោយ)​​ ត្រូវមានលំដាប់ថ្នាក់បន្ទាប់ពីប្រមុខរដ្ឋ ប្រធានព្រឹទ្ធសភា និងប្រធានសភា។ លំដាប់ពិធីការនេះនឹងទទួលស្គាល់ថា ប្រព័ន្ធតុលាការជាអំណាចទី៣

៨. ចៅក្រមត្រូវតែឯករាជ្យក្នុងតុលាការនីមួយៗ របស់ខ្លួន។ ប្រធានតុលាការនីមួយៗនោះគ្រាន់តែជាចៅក្រមទី១ ក្នុងចំណោមចៅក្រមដែលមានឋានៈស្មើៗគ្នាទាំងអស់។ ប្រធានគ្មានសិទ្ធិប្រគល់រឿងក្ដីទៅឲ្យចៅក្រមនេះ ឬចៅក្រមនោះស្រេចតែចិត្តបានទេ។ វាជាការប្រសើរបើសិនគេអាចរៀបចំឲ្យមានប្រធានដូរវេនគ្នាម្ដងម្នាក់។

ពិចារណា៖ ការលើកឡើងរបស់លោក អាប់ប្រាវែនែល ទៅលើលក្ខណ្ឌទាំង៨នេះ ចាត់ទុកថាគ្រប់គ្រាន់ សមល្មមដែលធ្វើឲ្យប្រព័ន្ធតុលាការមួយឯករាជ្យ តុល្យភាព និងម្ចាស់ការ ឬហៅថាមានអំណាចអធិតេយ្យ (Sovereign power) រិតតែច្បាស់លាស់បន្ថែមទៀត ចៅក្រមត្រូវតែជាអ្នកមានការអប់រំខ្ពស់ខាងសីលធម៌ និងខាងចំណេះវិជ្ជា។ គោលគំនិតនេះ ទំនងត្រូវបានអនុវត្តក្នុងប្រទេស ដែលមានប្រជាធិបតេយ្យ និងការឲ្យតម្លៃសិទ្ធិសេរីភាពរបស់​​​​​        មនុស្ស។ គោលគំនិតនេះ បានក្រសោបទាំងអស់នូវលក្ខណ្ឌដែលអង្គការសហប្រជាជាតិដាក់ចេញដើម្បី៎្យប្រទេសហត្ថលេខីអនុត្ត គឺលិខិតុបករណ៍អង្គការសហប្រជាជាតិ ស្ដីពី ចៅក្រម ព្រះរាជអាជ្ញា និងមេធាវី។ ពិតណាស់ប្រសិនបើ ប្រទេសណាមួយអាចធ្វើបានដូច្នេះ វានឹងជម្រុញឲ្យប្រព័ន្ធតុលាការនៃប្រទេសនោះជាទីពឹងពំនាក់សម្រាប់ ប្រជាពលរដ្ឋ។ ប្រទេសកម្ពុជា ប្រហែលជាធ្លាប់ភ្លក់រសជាតិនេះបន្ដិចដែរ នៅពេលដែលបារាំងបានធ្វើកំណែកទម្រង់រដ្ឋបាលសាធារណ៖ និងតុលាការ រហូតដល់រដ្ឋប្រហារលន់ណុល ១៨ មីនា ១៩៧០។ លុះក្រោយៗមក ប្រព័ន្ធតុលាការកម្ពុជាគ្រាន់តែជាឧបករណ៍នយោបាយ ប្រើប្រាស់ដើម្បីគម្រាមកំហែងអ្នករិះគន់ អ្នកប្រើប្រាស់សិទ្ធិ និងអ្នកនយោបាយប្រឆាំង។ នៅក្នុងបណ្ដារប្រទេសជឿនលឿន សេចក្ដីសម្រេចរបស់តុលាការ ឬក្រុមប្រឹក្សាធម្មនុញ្ញក្លាយទៅជាគោលគំនិតនៃច្បាប់សម្រាប់អនុវត្តដូចទៅនឹងច្បាប់ដែលសភាបានធ្វើ។

ដូចបានរៀបរាប់ខាងលើ ប្រសិនបើប្រព័ន្ធយុត្តិធម៌ដំណើរការបានត្រឹមត្រូវ វានឹងក្លាយជាអំណាចមួយដ៏មានឥទ្ធិពលដែលធានារក្សាសង្គមឲ្យមានសណ្ដាប់ធ្នាប់ នយោបាយមានស្ថេរភាព សេដ្ឋកិច្ចរីកចម្រើនរុងរឿង និងមានសេចក្ដីទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។ ផ្ទុយមកវិញ ប្រព័ន្ធតុលាការសព្វថ្ងៃទទួលរងនូវការបំពានពីរដ្ឋអំណាច ធ្វើឲ្យបាត់បង់នូវគុណតម្លៃ​ សុចរិត ជំនឿទុកចិត្ត និងភាពស្អាតស្អំ។ ចៅក្រម ព្រះរាជអាជ្ញា មេធាវី សុទ្ធតែឈរក្នុងបុព្វហេតុនៃបក្សនយោបាយទើបអាចឈរជើងបានរឹងមាំ ស្រដៀងទៅនឹងប្រព័ន្ធតុលាការទ.សទី៨០ ក្រោមការគ្រប់គ្រងរបស់វៀតណាមមកលើកម្ពុជានាពេលនោះ។ ប្រព័ន្ធយុត្តិធម៌ដែលខ្សត់ខ្សោយបែបនេះ មិនអាចក្លាយជាអំណាចរក្សាតុល្យការ និងជាអ្នកត្រួតពិនិត្យការបំពាន ការបន្លំអំណាច ឬការប្រើអំណាចដើម្បីប្រយោជន៍ផ្ទាល់ខ្លួនពីអង្គនីតិប្រតិបត្តិបានឡើយ។

ចំណែកអ្នកនយោបាយវិញ ហាក់មិនបានបង្ហាញឆន្ទវក្នុងការរៀបចំឲ្យមានប្រព័ន្ធតុលាការឯករាជ្យនោះទេ ទំនងពួកគេយល់ថា តុលាការឯករាជ្យនឹងជាបញ្ហាប្រឈមនៃអំណាចរបស់ខ្លួន ដោយការគិតនេះផ្ទុយស្រឡះ ប្រៀបដូចពួកគេចិញ្ចឹមក្រពើ ដោយគិតថាក្រពើនឹងដឹងគុណខ្លួនដូច្នោះដែរ។ ក្នុងករណីដែលមិនអាចពឹងពាក់ទៅលើអ្នកដឹកនាំរដ្ឋបាន ជម្រើចុងក្រោយមានតែការចូលរួមយ៉ាងសកម្មពីពលរដ្ឋប្រើ ដោយលុបចោលនូវទស្សនៈ​ កុំយកពងមាន់ ទៅជល់នឹងថ្ម។ ជាការពិតចំពោះខ្លួនយើងផ្ទាល់ យើងមានសិទ្ធិនឹងបណ្ដោយបច្ចាមិត្តអយុត្តិធម៌សម្លាប់ដោយគ្មានតដៃបន្ដិចបន្ដួចសោះ។ ប៉ុន្ដែបើយើងមិនចូលទៅជួយមិត្តរបស់យើងដែលត្រូវគេធ្វើបាប យើងនឹងមានឈ្មោះថា ជាអ្នកសមគំនិតជាមួយអ្នកធ្វើបាបមិត្តិយើង។ បើយើងប្រកាន់អហិង្សានៅក្នុងពិភពមួយ ដែលអំពើឃោរឃៅមានរូបរាងជាការពិតជាក់ស្ដែង យើងនឹងទៅជាអ្នកសមគំនិតដោយដឹងខ្លួនក្ដី ដោយមិនដឹងខ្លួនក្ដី ជាមួយមនុស្សកំរោលកាចសាហាវ ដែលរស់សប្បាយក្នុងអំពើឃោរឃៅរបស់ខ្លួន[10]

ដើម្បីឲ្យតុលាការឯករាជ្យ វាត្រូវការការចូលរួមយ៉ាងសកម្មភាពពីប្រជាពលរដ្ឋ តាមរយៈការជ្រើសរើសអ្នកតំណាងរបស់ខ្លួន រហូតឈានទៅដល់ការលះបង់មួយដោយឈរលើមូនដ្ឋាននៃយុត្តិធម៌។ វាអាចនឹងពិបាកក្នុងស្ថានភាពបច្ចុប្បន្ន ដែលរដ្ឋអំណាចព្យាយាមប្រើគ្រប់វិធីសាស្ដ្រដើម្បីបំបិទសិទ្ធិសេរីភាព និងចលនារបស់ប្រជាពលរដ្ឋ។ មួយវិញទៀត ការពឹងលើឆន្ទៈនយោបាយ​​ មានសំឡេងក្នុងសភាជាតិ ប៉ុន្ដែទំនងរឹតតែពិបាកខ្លាំងថែមទៀ ពីព្រោះសព្វថ្ងៃ សូម្បីតែសមាជិកសភាខ្លួនឯងក៏គ្មានសេរីភាពក្នុងការបញ្ចេញមតិផង ថាតើអាចក្លាយជាអ្នកតំណាងឆន្ទៈពលរដ្ឋម្ដេចបាន។ បើងាកទៅមើល តួអង្គព្រះមហាក្សត្រ ដែលជាអ្នករក្សាឯករាជ្យភាពរបស់តុលាការស្របតាម          រដ្ឋធម្មនុញ្ញ ព្រះអង្គមិនមានអំណាចនេះធ្វើទៅបាននោះទេ ដោយសារតែតួអង្គមួយទៀត គឺឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម​​ ដែលជាអ្នកជួយកិច្ចការព្រះអង្គ ស្ថិតនៅក្រោមឥទ្ធិពលនៃអ្នកកាន់អំណារដ្ឋសព្វថ្ងៃ។ ម្ល៉ោះហើយ គ្រប់ចៅក្រម ព្រះរាជអាជ្ញារ មេធាវី ប្រធានតុលាការគ្រប់ថ្នាក់ចាំបាច់ត្រូតែជាសមាជិកបក្ស និងជាអ្នកមានភ្ដីភាពចំពោះបក្ស ឬនិយាយមួយបែបទៀតថា តុលាការជំរះក្ដីក្នុងនាមបក្ស។

 

[1] រដ្ឋធម្មនុញ្ញកម្ពុជា១៩៩៣, មាត្រា៥១ថ្មី

[2] រដ្ឋធម្នុញ្ញកម្ពុជា១៩៩៣, មាត្រា១២៨

[3] កៅម៉ុយថង, ប្រព័ន្ធច្បាប់កម្ពុជា, (ភ្នំពេញ៖ គ្រឹះស្ថានបោះពុម្ពអង្គរ, ២០២០), ៤៦២។

[4] សន្ដិភាពសកល ២០២៣។

[5] Freedom house ២០២៣។

[6] គម្រោងយុត្តិធម៌ពិភពលោក ២០២៣។

[7] តម្លាភាព ២០២២។

[8] លី ជានី និងផ្សេងទៀត, អ្នកនិពន្ធ, ទស្សនវិជ្ជាថ្នាក់បញ្ចប់ (ភ្នំពេញ, បោះពុម្ពឡើងវិញ​លើកទី១ (ភ្នំពេញ៖ គ្រឹះស្ថានបោះពុម្ពភាសាខ្មែរ, ២០១៨), ២៨១។

[9] សាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា ២០១៤។ https://alawstu.files.wordpress.com/2014/11/hem-chamroeun-sanha-paper-of-elements-of-crime.pdf

[10] លី ជានី និងផ្សេងទៀត, អ្នកនិពន្ធ, ទស្សនវិជ្ជាថ្នាក់បញ្ចប់ (ភ្នំពេញ, បោះពុម្ពឡើងវិញ​លើកទី១ (ភ្នំពេញ៖ គ្រឹះស្ថានបោះពុម្ពភាសាខ្មែរ, ២០១៨), ២៦៩។