សកម្មជនបរិស្ថាន និងការដាក់ទោសដ៏ឃោឃៅ ពីសំណាក់តុលាការរបបភ្នំពេញ

នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ចៅក្រមបានប្រកាស សាលក្រមដាក់ទោសពី៦ឆ្នាំ ទៅ ៨ឆ្នាំ ចំពោះសកម្មជន បរិស្ថាននៃចលនាមាតាធម្មជាតិ និងបានចាប់ខ្លួនចំនួន ៥នាក់រួមមាន៖ លោក យឹម លាងហ៊ី, លោក ថុន រដ្ឋា, លោក លីចាន់ ដារ៉ាវុត, កញ្ញា ភួង កែវរស្មី, និងកញ្ញា ឡុង គន្ធា។  ព្រឹត្តិការណ៍នេះ បានបង្កើតនូវក្ដីសោក សង្រេង និងក្ដីឈឺចាប់ជាខ្លាំង ជាអ្វីដែលគេហៅថា “ការ សងសឹកដ៏អមនុស្សធម៌ចំពោះអ្នកដែលមិនចុះញ៉ម” ទៅនឹងការគម្រាមកំហែងរបស់រដ្ឋអំណាច ដោយប្រើ តុលាការ។ ការដាក់ទោសពីបទ “រួមគំនិតក្បត់ និងបទ ប្រមាថអង្គព្រះមហាក្សត្រ” ជាការបង្ហាញកាន់តែច្បាស់ ថា រដ្ឋអំណាចសព្វថ្ងៃមានបញ្ហាសតិអារម្មណ៍ធ្ងន់ធ្ងរ, ព្រួយបារម្ភជ្រុល និងមិនហ៊ានប្រឈមមុខនឹងការពិត។ កាលពីដើមខែមិថុនា សារសំឡេងបែកធ្លាយមួយរបស់លោក ហ៊ុន សែន និយាយពីផែនការកម្ទេចចលនា ប្រជាធិបតេយ្យ និងនៅថ្ងៃប្រារព្ធខួប៧៣ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា លោក  ហ៊ុន សែន បានលើក ឡើងពីផែនការបង្កើតរដ្ឋាភិបាលនិរទេសពីសំណាក់ លោក សម រង្ស៊ី។ ទាក់ទិនទៅនឹងបទរួមគំនិតក្បត់ ជាការផ្សាភ្ជាប់សកម្មភាពសកម្មជនបរិស្ថានទៅនឹងមេដឹកនាំបក្សប្រឆាំង ពីព្រោះវាជាការ ដាក់ទោសមិនស៊ី សង្វាក់គ្នាទៅនឹងសកម្មភាពជាក់ស្ដែង ថាតើកិច្ចការពារបរិស្ថាននឹងអាចទៅក្បត់ជាតិយ៉ាងម៉េចបាន។ មួយវិញទៀត សកម្មជនបរិស្ថានទាំងនេះមិនមានអាវុធ ឬរៀបចំផែនការដើម្បីបង្កើតព្យសនកម្ម (ការខូច ខាត) ណាមួយ ដោយប្រើគ្រាប់បែក ឬកាំភ្លើង ដែលជាអំពើធ្វើឧបឃាត។

មាត្រា ៤៥១ «បទឧបឃាត» គឺជាការប្រព្រឹត្ត អំពើហិង្សាមួយ ឬច្រើន ក្នុងគោលបំណងបង្កឲ្យមានគ្រោះ ថ្នាក់ដល់ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ឬនាំឲ្យមានការប៉ះពាល់ដល់បូរណភាពនៃដែនដីជាតិ។  គូស បញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ សកម្មជនបរិស្ថានគ្រោងដើរពីវត្តភ្នំទៅកាន់ផ្ទះនាយក រដ្ឋមន្ដ្រីនៅក្បែរវិមានឯករាជ្យ ដើម្បីសុំឲ្យការពារបឹងតាមោក និងទំនាក់ទំនងរវាងពួកគេ និងលោកអាឡិច ដែលត្រូវបានរដ្ឋាភិបាលបណ្ដេញចេញពីកម្ពុជាកាលពីឆ្នាំ២០១៥។

យោងទៅលើអង្គហេតុ សកម្មជន​បរិស្ថា​នទាំងនេះ ពុំបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ មានន័យថា ពុំមានការត្រៀមរៀបចំគំនិតមួយដើម្បីធ្វើភេរវកម្ម ឬប្រព្រឹត្តហិង្សា ដោយដាក់បង្កៃគ្រាប់បែកក្នុងស្ថាប័នរដ្ឋ ណាមួយ ឬធ្វើឲ្យប៉ះពាល់ដល់បូរណភាពទឹកដី ដូចអ្វីដែលតុលាការដាក់ទោសទាល់តែសោះ។អំពីការដាក់ទោសពីបទ ប្រមាថអង្គព្រះមហាក្សត្រ  នេះជាចេតនាទុច្ចរិតសុទ្ធសាធ ដែលរបបភ្នំពេញ ប្រើប្រាស់ច្បាប់នេះ ដើម្បីដាក់ទោសអ្នកនយោបាយ ឬអ្នកការពារសិទ្ធិមនុស្ស ដោយផ្ដល់សិទ្ធិពេញទីដល់ ស្ថាប័នអយ្យការ (ព្រះរាជអាជ្ញា) ជាសេនាធិការរបស់ខ្លួន ចោទប្រកាន់តាមទំនើងចិត្តដល់អ្នកស្វះស្វែងរក ការជួយអន្ដរាគមពីអង្គព្រះមហាក្សត្រ។ ជាក់ស្ដែង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ សកម្មជនទាំងនេះ ធ្លាប់បានដាក់លិខិតទូលថ្វាយ និងសុំចូលគាល់ព្រះមហាក្សត្រអំពីការបំផ្លាញសម្បត្តិធនធានធម្មជាតិ។

 

មិនឯករាជ្យ  ជាការរំលោភស្មារតីរដ្ឋធម្មនុញ្ញនិងគោលការណ៍នីតិរដ្ឋដែលមានចែងក្នុងស្មារតីនិងបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣។ នៅក្នុងការប្រកាសសាលក្រមដ៏គួរឱ្យអាម៉ាស់ ខ្មាស់អៀន ហួសចិត្តបំផុតនិងរំលោភទាំង កម្រោលដោយតុលាការអាយ៉ងបម្រើជនផ្តាច់ការផ្តាច់មុខ ការកាត់ក្តីទៅលើសកម្មជនយុវជនចលនាមាតា ធម្មជាតិ បានបង្ហាញពីនរកនៃនីតិរដ្ឋនិងជាឋានសួគ៌នៃនីតិមាត់របស់ជនផ្តាច់ការក្រាញអំណាចតពូជ។ ជាទូទៅគេសន្មត់ថាតុលាការនៅក្នុងរដ្ឋផ្តាច់ការគឺជាកូនអុកនៃរបបនោះ តាមរយះការរក្សាផលប្រយោជន៍ នៃពួកអភិជនកាន់អំណាច និងធ្វើឱ្យមានការខកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់គូប្រជែងរបស់ពួកគេ[1]។ ការចោទប្រកាន់ ការចាប់ដាក់គុកសកម្ម ជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និង សកម្មជននយោបាយ ជាការប្រើប្រាស់ តុលាការ ដែលរណបនិងស្ថិតក្រោម បង្គាប់ របស់អ្នកកាន់អំណាចដើម្បីធ្វើ ទុក្ខបុកម្នេញអ្នកមាននិន្នាការផ្ទុយ និង មិនព្រមចុះចូលបម្រើប្រយោជន៍គ្រួសារ ត្រកូលហ៊ុន។ ជាព្រលឹងឬស្មារតីនៃច្បាប់ តុលាការដែលមិនឯករាជ្យ គ្មានវិជ្ជាជីវៈ ដែលជាសមាជិកគណបក្សកាន់អំណាច គ្មានសិទ្ធិអំណាចកាត់ក្តីផ្តល់យុត្តិធម៌ដល់ជនជាប់ចោទនោះទេ ពីព្រោះពួកគេរណបផលប្រយោជន៍អ្នកកាន់អំណាច និងលំអៀងដោយអគតិទាំង៤ ជាពិសេសពួកគេ មានអំពើពុករលួយសីលធម៌យ៉ាងធ្ងន់ធ្ងរហួសប្រមាណ។ តើគេផ្តល់យុត្តិធម៌ដោយរបៀបណា បើពួកគេ ពុករលួយទាំងសតិសម្បជញ្ញៈនិងសីលធម៌បែបនេះ?

Mother Nature Cambodia

តើពួកយុវជនស្លូតត្រង់ទាំងនេះ ទទួលបានយុត្តិធម៌ពីការកាត់ក្តីដោយតុលាការបក្ស តុលាការ អាយ៉ង ធ្វើតាមបញ្ជារបស់អ្នកកាន់អំណាចផ្តាច់ការត្រកូលហ៊ុនដោយរបៀបណា!? បើពួកអាយ៉ងទាំងនេះ មានមនសិកានិងសតិសម្បជញ្ញៈតែបន្តិចក៏ពួកនេះមិនអាចកាត់ក្តីលើយុវជនស្លូតត្រង់ និងគួរឱ្យគោរព សរសើរបែបនេះនោះទេ។ បើយុវជនទាំងនេះរស់នៅក្នុងសង្គមនីតិរដ្ឋ និងប្រជាធិបតេយ្យសេរីវិញ ពួកគាត់ នឹងទទួលបានសេចក្តីគោរព ស្រឡាញ់និងការផ្តល់តម្លៃដល់សកម្មភាពការពារធម្មជាតិរបស់គាត់ជាក់ជា ពុំខាន។ ប៉ុន្តែអ្វីដែលគួរហួសចិត្តនិងថ្កោលទោសបំផុត គឺយុវជនដែលស្នេហាបរិស្ថានទាំងនេះ ត្រូវបានធ្វើ ទុក្ខបុកម្នេញនិងកាត់ក្តីដ៏អយុត្តិធម៌ដោយតុលាការអាយ៉ង ដែលតាមស្មារតីច្បាប់ តុលាការបែបនេះគ្មាន សិទ្ធិកាត់ក្តីពួកគាត់នោះទេ។ យោងតាមមាត្រា៣៨នៃរដ្ឋធម្មនុញ្ញ “ជនគ្រប់រូប មានសិទ្ធិការពារខ្លួនតាមផ្លូវ តុលាការ” ដែលឯករាជពីអំណាចនីតិប្រតិបត្តិដូចមានចែងនៅក្នុងមាត្រា៥១ថ្មីនៃរដ្ឋធម្មនុញ្ញ ដែលបញ្ញត្តិ ពីគោលការបែងចែកអំណាចរដ្ឋ។ ដោយអយុត្តិធម៌ យុវជន​អង្គការ​មាតា​ធម្មជាតិ​បាន​ប្រឈម​នឹង​ការ​ដាក់​ទោស​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ការ​ជាប់​ពន្ធនាគារ និង​ការ​ពិន័យជាប្រាក់​ធ្ងន់​ធ្ងរ​សម្រាប់​សកម្មភាព​បម្រើ ប្រយោជន៍សង្គមរបស់ពួកគេ។

យោងតាមសន្ទស្សន៍នីតិរដ្ឋនៃគម្រោងយុត្តិធម៌សកល២០២៣[2] (WJP Rule of Law Index 2023) កម្ពុជាជាប់ចំណាត់ថ្នាក់១៤១ក្នុងចំណោម១៤២ប្រទេស ដែលជាប្រទេសគ្មាននីតិរដ្ឋ។ នៅក្នុងរបាយ ការណ៍សន្ទស្សន៍នីតិរដ្ឋនៃគម្រោងយុត្តិធម៌សកល២០២៣ដដែលបានលើកឡើងថា មន្ត្រីតុលាការកម្ពុជា ពុករលួយជាងគេបំផុត គឺទទួលបានចំណាត់ថ្នាក់១៤២ក្នុងចំណោម១៤២ប្រទេស។ ការមិនជម្រុញ លើកកម្ពស់ការចូលរួមរបស់យុវជនមាតាធម្មជាតិ ដែលបានលះបង់ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជាពីការរំលោភបំពាន ប៉ុន្តែបែរជាចាត់ទុកសកម្មភាព ទាំងនោះជាការរួមគំនិតក្បត់ កាន់តែបង្ហាញឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដឹងច្បាស់ពីចរិត និងភាពផ្តាច់ ការ សាហាវយ៉ងឃ្នងរបស់របបបច្ចុប្បន្ន និងផ្តល់ជាជាសារលើកទឹកចិត្តដោយត្រង់ដល់ពួករំលោភបំពាន់ ក៏ដូចបំផ្លាញធនធានធម្មជាតិ ឲ្យកាន់តែបង្កើនសកម្មភាពប្រព្រឹត្តបទល្មើសរបស់ខ្លួនបន្ថែមទៀត។ ក្នុងន័យ នេះ ភាពមានបានទ្រព្យសម្បត្តិរបស់ពួកជញ្ជក់ឈាមជ្រកក្រោមស្លាកយុត្តិធម៌ទាំងនេះ បានមកពីការ ជញ្ជក់ឈាមជាតិ ជញ្ជក់ឈាមប្រជាជន និងពុករលួយដល់ឆ្អឹង។ នេះជាសារជាតិនៃអំណាចផ្តាច់ការ នៅក្នុងរបបជិះជាន់ កេងប្រវ័ញ្ជធនធានរដ្ឋដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ពួកឈ្មួញល្មោភទ្រព្យនិងអំណាចនៃ គ្រួសារត្រកូលហ៊ុន បានប្រើប្រាស់តុលាការជាឧបករណ៍អំណាចដើម្បីបំបិតសម្លេង និងសិទ្ធិសេរីភាព របស់ប្រជាជន ដូចទស្សនវិទូអាល្លឺម៉ង កាល់ ម៉ាក្ស លើកឡើងថា អ្នកកាន់អំណាចប្រើប្រាស់អំណាចរដ្ឋ ជាឧបករណ៍នយោបាយនិងអំណាចដើម្បីជិះជាន់សង្កត់សង្កិនប្រជាជន។ ពាក្យទំនៀមខ្មែរលើកឡើងថា ទីណាមានការជិះជាន់ ទីនោះមានការរើបម្រាស់។

គ្មានអ្វីគួរឱ្យឆ្ងល់ទេ ប្រទេសកម្ពុជាដែលគ្រប់គ្រងអំណាចដោយបុរសខ្លាំងនៃត្រកូលហ៊ុន បានប្រើ ប្រាស់នយោបាយទុច្ចរិតនៃការប្រើប្រាស់កម្លាំងនិងល្បិចបោកប្រាស់គ្រប់ប្រភេទដើម្បីកំទេចអ្នកដែលរបបនេះហៅថាជាក្រុមប្រឆាំងដោយលាបពណ៌ថាជាពួកឧទ្ទាមក្រៅច្បាប់ដោយគ្រាន់តែពួកដែលមានទស្សនៈផ្ទុយពីរបបត្រកូលហ៊ុនបញ្ចេញមតិ និងទស្សនៈដែលធានាដោយច្បាប់ជាតិនិងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរ ជាតិ ដែលជាសេរីភាពនៅក្នុងសង្គមប្រជាធិបតេយ្យ។ អ្នកការពារបរិស្ថានវ័យក្មេងទាំងនេះ ដែលបាន ធ្វើយុទ្ធនាការដោយមិនចេះនឿយហត់ ដើម្បីជារួម ការកាត់ក្តីដោយអយុត្តិធម៌លើសកម្មជនយុវជនចលនាមាតាធម្មជាតិ តំណាងឱ្យភាពអយុត្តិធម៌ ធ្ងន់ធ្ងរ និងការរំលោភលើគោលការណ៍ប្រជាធិបតេយ្យសេរី និងនីតិរដ្ឋនិងស្មារតីរដ្ឋធម្មនុញ្ញ ដែលជា មូលដ្ឋានគ្រឹះដែលប្រទេសជាតិរបស់យើងត្រូវបានបង្កើតឡើង។ វា​ជា​ការ​រំឭក​យ៉ាង​ច្បាស់​អំពី​សារៈសំខាន់​នៃ​ការ​ការពារ​ឯករាជ្យភាព​របស់​តុលាការ និង​នីតិរដ្ឋ។ ក្នុងនាមជាប្រជាពលរដ្ឋដែលស្រឡាញ់សេរីភាព និងប្រជាធិបតេយ្យ យើងត្រូវឈរក្នុងស្មារតីសាមគ្គីភាព

[1] TOM GINSBURG​ & TAMIR MOUSTAFA (2008), Rule by Law: The Politics of Courts in Authoritarian Regimes, Cambridge University Press

[2] World Justice Project (2023), Cambodia Overall Score, 2023, Retrieved July 02, 2024 from https://worldjusticeproject.org/rule-of-law-index/country/2023/Cambodia/