Urging the Cambodian Government to Take Stringent Action Against Scam Centers and Human Rights Abuses

February 25, 2026

In response to the February 2026 United Nations report, the Khmer Movement for Democracy (KMD) expresses grave concern over the severe human rights violations, including human trafficking and torture, occurring within online scam centers in Cambodia. This crisis is not only an inhumane act but is also profoundly damaging the honor and dignity of the Khmer nation on the international stage.

KMD believes these crimes have flourished due to systemic corruption and the protection provided by powerful individuals, allowing transnational criminal groups to use Cambodian territory as a safe haven. Therefore, KMD urges the government to abandon superficial for-show crackdowns and instead strictly enforce the law by permanently closing these centers and prosecuting all involved officials without exception.

Finally, the government must demonstrate genuine political will in rescuing victims according to international standards to avoid economic sanctions and diplomatic isolation that would harm the livelihoods of Cambodian citizens. The Khmer Movement for Democracy will continue to monitor the situation and advocate for justice, rights, and freedom for the entire Khmer nation.

 

សេចក្តីថ្លែងការណ៍របស់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ 

ស្ដីពីការជំរុញឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការហ្មត់ចត់លើបញ្ហាមជ្ឈមណ្ឌលឆបោក និងការរំលោភសិទ្ធិមនុស្ស

………

យោងតាមរបាយការណ៍អង្គការសហប្រជាជាតិខែកុម្ភៈ ឆ្នាំ ២០២៦ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) សូមសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមមានការជួញដូរមនុស្ស និងការធ្វើទារុណកម្មក្នុងមជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជា។ វិបត្តិនេះមិនត្រឹមតែជាអំពើអមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែបានកំពុងបំផ្លាញកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរលើឆាកអន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត។

KMD ជឿជាក់ថា ឧក្រិដ្ឋកម្មទាំងនេះរីករាលដាលបានដោយសារអំពើពុករលួយជាប្រព័ន្ធ និងការការពារពីបុគ្គលមានអំណាច ដែលអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនឆ្លងដែនប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាជម្រក។ ហេតុនេះ KMD ទទូចឱ្យរដ្ឋាភិបាលបោះបង់យុទ្ធសាស្ត្របង្ក្រាបបង្កើនតែរូបភាព ហើយងាកមកអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ បិទមជ្ឈមណ្ឌលទាំងនោះជាស្ថាពរ និងផ្តន្ទាទោសមន្ត្រីពាក់ព័ន្ធទាំងអស់ដោយគ្មានការលើកលែង។

ជាចុងក្រោយ រដ្ឋាភិបាលត្រូវតែបង្ហាញឆន្ទៈពិតប្រាកដក្នុងការជួយសង្គ្រោះជនរងគ្រោះស្របតាមបទដ្ឋានអន្តរជាតិ ដើម្បីបញ្ចៀសទណ្ឌកម្មសេដ្ឋកិច្ច និងភាពឯកោផ្នែកការទូតដែលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ។ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យនឹងបន្តតាមដាន និងតស៊ូមតិដើម្បីយុត្តិធម៌ និងសិទ្ធិសេរីភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូល៕ 

Leave A Comment