03 June Border conflict សេចក្ដីថ្លែងការណ៍ ស្តីអំពីការដាក់ពាក្យបណ្តឹងរបស់កម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា ថៃ admin 0 Comments June 02, 2025 ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) សូមអបអរសាទរចំពោះអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ដែលបានអនុម័តគាំទ្រដោយសំឡេង១៨២សំឡេង លើសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្តឹងរឿងបញ្ហាជម្លោះព្រំដែនកម្ពុជា ថៃ ទៅតុលាការអន្តរជាតិ ។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និង ដោយមានការគាំទ្រពីសភាទាំងពីរ គឺពិតជាស្របទៅនឹងសេចក្តីប្រាថ្នាចង់បានរបស់ពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេស។ បន្ថែមលើសពីនេះទៀត ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) ក៏សូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលប្រើវិធានការដូចគ្នានេះផងដែរចំពោះករណីដទៃទៀតដូចជា ករណីជម្លោះនៅតំបន់អានសេះ បញ្ហាកោះគុត និងដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃដែលរដ្ឋាភិបាលត្រូវដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិ។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលគួរគិតពិចារណាផ្តល់សច្ចាប័នលើ UNCLOS ដែលជាលិខិតតូបករណ៍អន្តរជាតិការពារនូវដែនសមុទ្រកម្ពុជា។ ម្យ៉ាងវិញទៀតចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD)សូមសំដែរនូវការកោតសរសើរចំពោះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលបានចូលរួមបញ្ចេញមតិយោបល់តាមគ្រប់មធ្យាបាយសំដៅរួមចំណែកការពារបូរណភាពទឹកដីកម្ពុជាកន្លងមក។ KMD សង្ឃឹមថាបងប្អូនខ្មែរនិងបន្តស្មារតីនេះទៅមុខទៀត ព្រោះការចូលរួមតាមគ្រប់រូបភាពជាកតព្វកិច្ចរបស់យើងក្នុងមានជាម្ចាស់ស្រុក។ ទោះជាយ៉ាងណាក៏ដោយ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) សង្ឃឹមយ៉ាងមុតមាំថាលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបានថ្លែងថា « បើទោះបីជាភាគីថៃ មិនឯកភាពជាមួយយើង នៅក្នុងការយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងប្ដឹង ICJ ដើម្បីបញ្ចប់បញ្ហា» នឹងពិតជានាំយករឿងក្តីទាក់ទងនឹងតំបន់ជម្លោះនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាត់តូច និងប្រាសាទតាក្របី ប្តឹងជាផ្លូវការទៅតុលាការអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ៕ Donate Related Posts Cambodian migrant workers face an uncertain future as Thai border conflict drives them home admin August 13, 2025 Credited to AP August 13, 2025 KAMRIENG, Cambodia (AP) — Hundreds of thousands of Cambodian m .. Statement On the Thai Military’s Attack on Cambodian Civilians and the Violation of the Ceasefire Agreement admin November 13, 2025 November 12, 2025 The Khmer Movement for Democracy (KMD) strongly condemns the brutal attack ca .. Leave A Comment Cancel reply Save my name, email, and website in this browser for the next time I comment.