Statement of the Khmer Movement for Democracy (KMD) on the Sentencing of Rong Chhun 

May 07, 2025

សេចក្ដីថ្លែងការណ៍របស់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ
ស្តីពីការកាត់ទោសលោក រ៉ុង ឈុន ដោយតុលាការក្រុងភ្នំពេញ

 
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ លោក រ៉ុង ឈុន មេដឹកនាំសហជីពដ៏លេចធ្លោ និងជា ទីប្រឹក្សាគណបក្សប្រឆាំង ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពិន័យជាប្រាក់ចំនួន៤លានរៀល និងដកហូតសិទ្ធិធ្វើនយោបាយជាអចិន្ត្រៃយ៍ ដែលជាសំណុំរឿងមួយ ទៀតរបស់តុលាការកម្ពុជាកំពុងប្រើប្រាស់ជាអាវុធដើម្បីបំបិទមាត់អ្នកជំទាស់។
«នេះ​មិន​មែន​ត្រឹម​តែ​ជា​ការ​កាត់​ទោស​មនុស្ស​តែ​ម្នាក់នោះ​ទេ ប៉ុន្តែវា​ជា​ការ​កាត់​ទោស​ប្រឆាំង ​នឹង​លទ្ធិប្រជាធិបតេយ្យតែម្ដង»។ អ្នកស្រី មូរ សុខហួរ ប្រធាន​ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ បាន​ថ្លែងបញ្ជាក់យ៉ាងដូច្នេះ។ អ្នកស្រីប្រធានបានបន្ថែមថា «នៅពេលដែលតុលាការ​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​នៃ​ការ​គាប​សង្កត់ យុត្តិធម៌​នឹង​ស្លាប់ ហើយ​របប​ផ្តាច់ការ​ក៏​​រីកដុះដាលឡើង»។
ការជាប់ពន្ធនាគារម្តងហើយម្តងទៀតរបស់លោក រ៉ុង ឈុន ដោយសារការធ្វើសកម្មភាព នយោបាយប្រកបដោយសន្តិវិធី បង្ហាញឲ្យឃើញអំពីការថយចុះដ៏គ្រោះថ្នាក់នៃលំហប្រជាធិបតេយ្យនៅ ប្រទេសកម្ពុជា។ សាលក្រមចុងក្រោយនេះផ្ញើសារដ៏តក់ស្លុតមួយសម្រាប់គ្រប់សំឡេងនៃគណបក្ស ប្រឆាំង និងសង្គមស៊ីវិល និងជាសញ្ញាបង្ហាញឲ្យឃើញនូវបរិយាកាសអរិភាពយ៉ាងខ្លាំងមួយសម្រាប់ការ បោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅឆ្នាំ២០២៧-២០២៨ ខាងមុខនេះ។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ សូមអំពាវនាវឲ្យសហគមន៍អន្តរជាតិឲ្យថ្កោលទោស ចំពោះការបន្តប្រើប្រាស់ប្រព័ន្ធតុលាការក្នុងផ្លូវខុស ទាមទារឲ្យស្ដារឡើងវិញនូវសេរីភាពជាមូលដ្ឋាន និងគាំទ្រការតស៊ូរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីអនាគតប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជា៕
  
 
Statement of the Khmer Movement for Democracy (KMD) 
on the Sentencing of Rong Chhun 
 
On May 5, 2025, prominent union leader and opposition advisor Rong Chhun was sentenced to four years in prison, fined 4 million riels, and permanently stripped of his political rights—yet another case of the Cambodian courts being weaponized to silence dissent.
 
“This is not just a sentence against one man—it’s a sentence against democracy,” said Mu Sochua, President of the Khmer Movement for Democracy. “When courts are used as tools of repression, justice dies and tyranny thrives.”
 
Mr. Rong Chhun’s repeated imprisonment for peaceful political action reveals a dangerous erosion of democratic space in Cambodia. This latest verdict sends a chilling message to all voices of opposition and civil society, and signals an environment deeply hostile to free and fair elections in 2027–2028.
 
The Khmer Movement for Democracy calls on the international community to condemn the continued misuse of the judiciary, demand the restoration of fundamental freedoms, and support the Cambodian people’s fight for a democratic future.

Leave A Comment

Receive the latest news

Subscribe To Our Weekly Newsletter

Get notified about new articles

Subscribe to our newsletter: