18 June Statement សេចក្តីថ្លែងការណ៍របស់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD)ស្តីពីការធ្វើមាតុភូមិនិវត្តន៍ និងកិច្ចការពារពលករខ្មែរចំណាកស្រុកពីប្រទេសថៃសេចក្តីថ្លែងការណ៍របស់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) admin 0 Comments June 18, 2025 ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) សូមសាទរចំពោះដំណើរមាតុភូមិនិវត្តន៍របស់ពលករខ្មែរចំណាកស្រុកពីប្រទេសថៃ។ យើងមានជំនឿថា ដំណើរមាតុភូមិនិវត្តន៍នេះនឹងត្រូវបានធ្វើឡើងតាម លក្ខខណ្ឌស្ម័គ្រចិត្ត ស្របតាមគោលការណ៍នៃសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ការរក្សាបាននូវសុវត្ថិភាព សន្តិសុខ តម្លាភាព និងកិច្ចការពារ ជាពិសេសសម្រាប់ស្រ្តី កុមារ និងក្រុមជនងាយរងគ្រោះនានា។ កម្លាំងពលកម្មនៃពលករខ្មែរចំណាកស្រុកមិនតែត្រឹមបានរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ច នៃប្រទេសម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ជាក់ស្ដែង តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពលករខ្មែរចំណាកស្រុក ដែលធ្វើការស្របច្បាប់នៅបរទេសបានផ្ញើប្រាក់មកផ្ទះរហូតដល់២.៩៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។ តួលេខនេះមិនបានបញ្ចូលពលករចំណាកស្រុកជាច្រើនទៀតដែលធ្វើការមិនស្របច្បាប់នៅបរទេស ក្នុង នោះមានប្រទេសថៃផងដែរ។ ចំនួនពលករខ្មែរចំណាកស្រុកច្រើនបែបនេះឆ្លុះបញ្ចាំងពីភាពគ្មានការងារ ធ្វើ កង្វះការងារមានប្រាក់ឈ្នួលអាចចិញ្ចឹមគ្រួសារ និងរស់នៅដោយភាពថ្លៃថ្នូរ ភាពក្រីក្រ និងកង្វះអភិបាលកិច្ចនៅមាតុភូមិកំណើត។ ដូច្នេះ ការធ្វើមាតុភូមិនិវត្តន៍នេះអាចជាចំណុចរបត់មួយសម្រាប់ជំរុញ កំណែទម្រង់អភិបាលកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនការវិនិយោគក្នុងស្រុកដែលនឹងនាំទៅដល់ការ បង្កើនការងារមានប្រាក់ឈ្នួលអាចចិញ្ចឹមគ្រួសារ និងរស់នៅដោយភាពថ្លៃថ្នូរ រួមចំណែកដល់ការកាត់ បន្ថយការធ្វើចំណាកស្រុកដើម្បីស្វែងរកការងារនៅក្រៅប្រទេស។ យើងសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជានឹងសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍នេះដោយមានកិច្ច សហការយ៉ាងពេញលេញជាមួយរាជរដ្ឋាភិបាលថៃ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាបាននូវការធ្វើ មាតុភូមិនិវត្តន៍ដ៏រលូនមួយដោយគោរពសិទ្ធិមនុស្សជាមូលដ្ឋាន។ ជនមាតុភូមិនិវត្តន៍គួរតែទទួលបាន ការងារដែលមានប្រាក់ឈ្នួលសមរម្យតាមជំនាញវិជ្ជាជីវៈ ព្រមទាំងទទួលបានការបណ្តុះបណ្តាល និង ការតម្រង់ទិសវិជ្ជាជីវៈបន្ថែម ការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្ត ជម្រកស្នាក់នៅ ម្ហូបអាហារ ការ សិក្សាអប់រំសម្រាប់កូនចៅក្នុងបន្ទុក និងជំនួយគាំទ្រផ្នែកសន្តិសុខសង្គមផ្សេងទៀត ដើម្បីកសាងជីវិត ឡើងវិញប្រកបដោយសេចក្តីថ្លៃថ្នូរ។ KMD សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជានឹងដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផល។ KMD ប្រកាន់ខ្ជាប់នូវគោលការណ៍បរិយាប័ន្ន ការចូលរួមដោយសេរីនិងសកម្មរបស់ប្រជា ពលរដ្ឋគ្រប់រូបក្នុងកិច្ចការប្រទេសជាតិ និងនៅតែបន្តបេសកកម្មដើម្បីយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងសិទ្ធិ របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដើម្បីសម្រេចបានការអភិវឌ្ឍមួយប្រកបដោយសមធម៌ក្នុងទស្សនៈវិស័យ នៃសេរីភាព ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន៕ Donate Related Posts Khmer Movement for Democracy condemns use of nationality law against government critics admin August 27, 2025 August 27, 2025 Cambodia needs unity in face of Thai aggression Changes to Cambodia’s nationa .. Khmer Movement for Democracy (KMD) Statement On the Repatriation and Protection of Cambodian Migrant Workers from Thailand admin June 18, 2025 June 18, 2025 The Khmer Movement for Democracy (KMD) welcomes the repatriation of Cambodian mig .. Leave A Comment Cancel reply Save my name, email, and website in this browser for the next time I comment.