We strongly condemn Thailand’s deadly use of force against Cambodia

December 13, 2025

យើងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់កម្លាំងខុសច្បាប់របស់ថៃរំលោភបំពានលើដែនអធិបតេយ្យភាព និងជនស៊ីវិលកម្ពុជា។ ការវាយប្រហារដោយចេតនា ឬមិនប្រុងប្រយ័ត្នដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋស៊ីវិល រំលោភលើអធិបតេយ្យភាព និងធ្វើឱ្យខូចដល់ការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ហើយត្រូវតែចាត់ទុកជារឿងធ្ងន់ធ្ងរបំផុត រួមទាំងការស៊ើបអង្កេតលើលទ្ធភាពនៃឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិរបស់ថៃ។ 

ប្រទេសថៃត្រូវតែបញ្ឈប់រាល់ប្រតិបត្តិការយោធាទាំងអស់ជាបន្ទាន់ ដកខ្លួនចេញពីរាល់សកម្មភាពគឃ្លើន និងប្តេជ្ញាចិត្តឡើងវិញចំពោះការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈយន្តការច្បាប់អាស៊ាន និងអន្តរជាតិ។ យើងអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យ និងគាំទ្រដោយអន្តរជាតិ ទាមទារការទទួលខុសត្រូវពេញលេញពីជនបង្ក និងការការពារ និងជំនួយជាបន្ទាន់សម្រាប់ជនស៊ីវិលដែលរងផលប៉ះពាល់។ សន្តិភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សមិនអាចចរចាដោយកាំភ្លើងបានទេ៕

We strongly condemn Thailand’s deadly use of force against Cambodia, its civilians and ancient religious temples. Deliberate or reckless attacks that endanger non-combatants, violate sovereignty, and undermine ceasefire commitments are grave breaches of international law and must be treated with the utmost seriousness including investigation for potential war crimes and crimes against humanity.

Thailand must immediately halt all military operations, withdraw from escalatory actions, and recommit to peaceful dispute resolution through ASEAN and international legal mechanisms. We call for an independent, internationally supported investigation, full accountability for those responsible, and urgent protection and assistance for affected civilians. Peace and human dignity cannot be negotiated at gunpoint.

Leave A Comment