09 June Statement សេចក្ដីថ្លែងការណ៍របស់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD)ស្ដីពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅប្រទេសបារាំង ដើម្បីចូលរួមសន្និសីទអង្គការសហប្រជាជាតិអំពីមហាសមុទ្រ admin 0 Comments ថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៥ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) សូមទទួលស្គាល់ និងស្វាគមន៍ដំណើរទស្សនកិច្ច ជាផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋបារាំង ដើម្បីចូលរួមសន្និសីទ អង្គការសហប្រជាជាតិអំពីមហាសមុទ្រ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការដោះស្រាយ បញ្ហាពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ កិច្ចការពារមហាសមុទ្រ និងការអភិវឌ្ឍប្រកបដោយ ចីរភាព។ យើងសូមអបអរសាទរចំពោះការចូលរួមរបស់កម្ពុជាក្នុងវេទិកាដ៏មានសារៈសំខាន់នេះ និងលើកទឹកចិត្តឱ្យបន្តចូលរួមពាក់ព័ន្ធក្នុងសកម្មភាពពហុភាគីដើម្បីការពារមហាសមុទ្ររបស់ យើង និងការធានានូវអនាគតមួយប្រកបដោយចីរភាព។KMD មានជំនឿថា ដំណើរទស្សនកិច្ចនេះមិនមែនធ្វើត្រឹមតែជានិមិត្តរូបផ្នែកការទូតនោះ ឡើយ ហើយលោកជានាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពិតជាមានសេចក្ដីក្លាហាន និងមានទំនួល ខុសត្រូវខ្ពស់ដើម្បីប្រើប្រាស់ឱកាសទស្សនកិច្ចនេះសម្រាប់ដោះស្រាយបញ្ហាជាតិ ជាពិសេសពាក់ ព័ន្ធនឹងបញ្ហាបូរណភាពទឹកដីដែលមិនទាន់ដោះស្រាយចប់ជាមួយប្រទេសថៃ។ ក្នុងន័យនេះ យើង ជឿជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងចាប់ផ្តើមពិភាក្សាជាផ្លូវការជាមួយមេដឹកនាំនៃ ប្រទេសបារាំង ដើម្បីស្នើសុំជំនួយបច្ចេកទេស និងផែនទីច្បាប់ដើមដែលជាឧបសម្ព័ន្ធនៃសន្ធិសញ្ញាបារាំង-សៀម សម្រាប់ជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ដូចជានៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី តំបន់ត្រីកោណ មរកត (មុំបី) និងតំបន់ជុំវិញប្រាសាទព្រះវិហារ ជាដើម។លើសពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរស្វែងរកជំនួយបច្ចេកទេស និងផ្នែក ច្បាប់ពីប្រទេសបារាំង ដើម្បីជួយប្រទេសកម្ពុជាក្នុងការពន្លឿនការផ្ដល់សច្ចាប័ន និងការអនុវត្តអនុ សញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS)។ លោកនាយករដ្ឋមន្រ្តីគួរស្នើសុំផង ដែរនូវផែនទីដែលគូសដោយអ្នកជំនាញបារាំង និងឯកសារផ្លូវច្បាប់នានាពាក់ព័ន្ធនឹងកោះគុត និង តំបន់សមុទ្រត្រួតស៊ីគ្នា (OCA) ក្នុងឈូងសមុទ្រថៃ ដែលជាឯកសារដ៏មានសារៈសំខាន់បំផុតចំពោះ អធិបតេយ្យភាពដែនសមុទ្ររបស់ប្រទេសកម្ពុជា។នៅទីបញ្ចប់ យើងមានជំនឿយ៉ាងមុតមាំថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងបង្ហាញ នូវភាពជាអ្នកដឹកនាំ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយជម្លោះទាំងអស់ដោយសន្តិវិធី និងផ្អែកលើគោលការណ៍ច្បាប់ជាមូលដ្ឋាន។ យើងសូមឯកភាពទាំងស្រុងថា ដើម្បីសម្រេចបាន ដូច្នោះ លោកនាយករដ្ឋមន្រ្តីនឹងលើកយកបញ្ហាជម្លោះបូរណភាពទឹកដី ទាំងនៅលើដីគោក និងនៅ ដែនសមុទ្រជាមួយប្រទេសថៃ ដាក់ជូនតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាស្ថាប័នយុត្តិធម៌ អន្តរជាតិដ៏គួរឱ្យទុកចិត្តបំផុតដែលមានសមត្ថកិច្ចដោះស្រាយបញ្ហាជម្លោះបូរណភាពទឹកដីផ្អែកលើ កាតព្វកិច្ចផ្លូវច្បាប់ ភស្តុតាង និងសន្ធិសញ្ញា។ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសនៅតែទន្ទឹងចង់បានការរស់នៅប្រកបដោយសុខ សន្តិភាព អធិបតេយ្យភាព នីតិរដ្ឋ និងការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងសហគមន៍អន្តរជាតិ។ យើងជឿជាក់ថា ភាពជាអ្នកដឹកនាំ ភាពក្លាហាន និងបញ្ញាញាណរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងធ្វើឱ្យបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរបានសម្រេច ជាក់ជាមិនខានក្នុងពេលអនាគតឆាប់ៗនេះ៕ Donate Related Posts KMD calls for independent investigation into reports of brutal sexual assault by Thai soldiers admin November 19, 2025 November 19, 2025 The Khmer Movement for Democracy urges a full independent investigation into .. On the Seven-Year Prison Sentence Against Youth Leader Thy Thoan admin September 3, 2026 September 03, 2026 The Khmer Movement for Democracy (KMD) strongly condemns the seven-year pris .. Leave A Comment Cancel reply Save my name, email, and website in this browser for the next time I comment.